របស់​សាមញ្ញ ៥ ក្នុង​ផ្ទះ ផ្តុំ​សុទ្ធ​តែ​បាក់តេរី​អាច​បង្ក​ជំងឺ បន្ថយ​អាយុ​អ្នក​ដោយ​មិន​ដឹង​ខ្លួន

មាន​របស់របរ​ជា​ច្រើន​នៅ​ជុំវិញ​ខ្លួន​យើង ដែល​យើង​មិន​សូវ​ប្រយ័ត្ន​ហើយ​គិត​ថា​វា​មិន​អី តែ​ការ​ពិត​វា​ជា​ដើមចម​បង្ក​ឲ្យ​ក្លាយ​ទៅ​ជា​មេរោគ​ឬ​បាក់តេរី​រាតត្បាត​មក​ក្នុង​រាងកាយ​យើង​ដោយ​មិន​ដឹង​ខ្លួន។ ខាង​ក្រោម Knongsrok បង្ហាញ​របស់ ៥ នៅ​ក្នុង​ផ្ទះ ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​នោះ​ទេ៖

៥) ចាន​ពរ្សឺឡែន​ដែល​មាន​គុណភាព​អន់

1

ចាន​បាយ​ចាន​សម្ល​ដែល​យើង​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ ក៏​ត្រូវ​ពិនិត្យ​ឲ្យ​មែនទែន ព្រោះ​បើ​របស់​មិន​មាន​គុណភាព នោះ​វា​ក៏​អាច​នឹង​បណ្តាល​ឲ្យ​យើង​កើត​ជំងឺ​មហារីក​បាន។ វា​កើត​ឡើង​តាម​រយៈ​ការ​រលាយ​នៃ​ជ័រ​មេឡាមីន ក្រោយ​ចាន​នោះ​ទប់ទល់​នឹង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ពេក​មិន​បាន។ សារធាតុ​ជ័រ​ដែល​រលាយ​ចូល​មក​ក្នុង​រាងកាយ​ នឹង​អាច​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​មហារីក​នៅ​ថ្ងៃ​ខាង​មុខ ដូច្នេះ​អ្នក​គួរ​តែ​ជ្រើសរើស​ប្រើប្រាស់​ចាន​ណា ដែល​មាន​គុណភាព​ខ្ពស់​ពិត​ប្រាកដ។

៤) សំលៀកបំពាក់​មួយ​ចំនួន

2

សំលៀកបំពាក់​មួយ​ចំនួន​ ជា​ពិសេស​គឺ​របស់​កុមារ ដែល​វា​មិន​សូវ​មាន​ភាព​ធន់ និង​គុណភាព​ល្អ នោះ​វា​ក៏​អាច​រលាយ​ជ័រ​ចូល​តាម​រន្ធ​ញើស ឬ​ចូល​តាម​ទឹក​មាត់​នៅ​ពេល​ដែល​ក្មេង​ខាំ​លេង។ ផល​វិបាក​របស់​វា គឺ​អាច​វិវត្ត​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ និង​ភាព​សុាំ ហើយ​អាច​បំផ្លាញ​ហ្សែន​ និង​ការ​កើត​មហារីក។ ដូច្នេះ​ម្តាយ​ឪពុក​គ្រប់​រូប នៅ​ពេល​ជ្រើសរើស​ទិញ​សំលៀកបំពាក់​ក្មេង​តូចៗ គួរ​ជ្រើសរើស​ប្រភេទ​ក្រណាត់​ល្អ ធន់​នឹង​កម្តៅ នឹង​ទឹក ហើយ​ត្រូវ​បោក​គក់​និង​សម្ងួត​ឲ្យ​បាន​ស្អាត​ជា​ប្រចាំ។

៣) វាំងនន កម្រាល​ព្រំ

3

របស់​ទាំង​នេះ​មាន​សឹង​តែ​នៅ​គ្រប់​ផ្ទះ ហើយ​មិន​សូវ​មាន​អ្នក​ងាយ​សម្អាត​វា​នោះ​ទេ។ យ៉ាង​ណា​ផ្ទះ​នោះ​មាន​ប្រើប្រាស់​បារី ផ្សែង​របស់​វា​គឺ​ងាយ​នឹង​ដក់​ជាប់​កាន់​ខែ​ទៅ​លើ​ផ្ទៃ​ទន់​នៃ​របស់​ទាំង​នោះ។

យូរ​ទៅ​​វា​អាច​បង្ក​ជា​ជំងឺ​មហារីក​បាន ដោយ​សារ​តែ​ក្លិន​និង​ផ្សែង​ដែល​វា​ដក់​ជាប់​នៅ​លើ​នោះ ប្រៀប​ដូច​ជា​វា​នៅ​ក្បែរ​យើង​ជាប់​រហូត​អ៊ីចឹង។ ល្អ​បំផុត​បើ​ក្នុង​ផ្ទះ​មាន​អ្នក​ជក់​បារី សូម​កុំ​ជក់​នៅ​ក្នុង​ផ្ទះ ហើយ​ជា​ធម្មតា​កម្រាល​ព្រំ​និង​វាំងនន គួរ​តែ​ត្រូវ​បាន​សម្អាត​យ៉ាង​ហោច​ណាស់​រៀងរាល់ ៣ ខែ​ម្តង។

២) ស្រោម​ទូរស័ព្ទ​មាន​គុណភាព​អន់

4

ការ​ពិសោធន៍​បាន​រក​ឃើញ​ថា ប្រភេទ​ប្លាស្ទិក ស៊ីលីកូន ​និង​ស្បែក​ដែល​គេ​យក​ទៅ​ផលិត​ជា​ស្រោម​ទូរស័ព្ទ គឺ​មិន​អាច​ធុន​នឹង​កម្តៅ​លើស​ពី ៤៥ អង្សា​សេ​បាន​ទេ។ ក្រោយ​នោះ​វា​នឹង​បញ្ចេញ​ឧស្ម័ន​ពុល ដែល​ជា​សារធាតុ Formaldehyde មិន​ល្អ​ដល់​រាងកាយ។

១) ចង្កឹះ​ឈើ និង​ជ្រុញ​ឈើ​ហាន់​សាច់

Ice_screenshot_20210807 122926

ប្រភេទ​ចង្កឹះ​ឈើ និង​ជ្រុញ​ហាន់​សាច់ បន្ទាប់​ពី​ប្រើ​យូរ ហើយ​មិន​សូវ​សម្អាត ក៏​ងាយ​នឹង​ដក់​ជាប់​បាក់តេរី​នៅ​លើ​នោះ​ខ្លាំង​ណាស់ ជា​ពិសេស​ពេល​វា​ស្ថិត​នៅ​កន្លែង​ដែល​សើម អាច​បង្កើត​ទៅ​ជា​ផ្សិត Aflatoxin ទៀត​ផង។ មេរោគ​នេះ​អាច​បណ្តាល​ឲ្យ​អ្នក​ខូច​ថ្លើម ឬ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ថ្លើម។ តាម​ការ​ណែនាំ​អ្នក​គួរ​តែ​ផ្លាស់ប្តូរ​វា​រៀងរាល់ ៣ ខែ​ម្តង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក