ទំព័រខែសីហា នៃឆ្នាំ ២០២១ បានរំលងផុតជិត ១ សប្តាហ៍ហើយ។ តើឆ្លងកាត់ប៉ុន្មានថ្ងៃដំបូងនេះ អ្នកបានជួបនូវរឿងរ៉ាវលំបាក និងការសប្បាយរីករាយអ្វីខ្លះ? តើអ្នកអាចនឹងជួបនូវរឿងអ្វីទៀតនាពេលខាងមុខ? តាមរយៈការតេស្តបែបវិទ្យាសាស្ត្រមួយនេះ ចូរអ្នកជ្រើសសំបកគុជខ្យង ១ ដើម្បីបើកមើលថាអ្នកអាចនឹងជួបរឿងរ៉ាវអ្វីនៅពេលខាងមុខ៖
សំបកគុជខ្យងទី ១
វាបានបង្ហាញថា អ្នកមានដំណឹងល្អជាច្រើនកំពុងរង់ចាំអ្នកនៅថ្ងៃខាងមុខ។ នៅកន្លែងធ្វើការអ្នកនឹងទទួលបានការបំផុសទឹកចិត្ត ហើយរាល់ភាពរកាំរកូសនៅខែចាស់នឹងត្រូវរសាត់បាត់ទៅ។
ការទំនាក់ទំនងរបស់អ្នកជាមួយក្រុមការងារក្តី ជាមួយថ្នាក់លើក្តី ក៏កាន់តែមានភាពល្អប្រសើរជាងមុន។ រឿងរ៉ាវជាច្រើន ក៏ដូចជាបញ្ហាដែលជាប់ជំពាក់នៅសប្តាហ៍ចាស់នឹងរកឃើញដំណោះស្រាយនៅក្នុងសប្តាហ៍ថ្មីនេះ។
សំបកគុជខ្យងទី ២
អ្នកអាចនឹងជួបឧបសគ្គ រឿងរ៉ាវមិនល្អមួយចំនួន ដែលពិបាកនឹងតតាំងវាបន្តិច។ ប៉ុន្តែវាមិនអាក្រក់ពេកនោះទេ តែក៏ត្រូវកត់ទុកវាជាមេរៀនក្នុងជីវិតសម្រាប់ទៅថ្ងៃមុខដែរ។
ចូរកុំបោះបង់ក្តីសង្ឃឹម កុំឲ្យនរណាមកបំបាក់ទឹកចិត្តអ្នកបានឲ្យសោះ អ្នកមិនទន់បែបហ្នឹងទេ អ្នករឹងមាំខ្លាំងណាស់ ជឿជាក់ខ្លាំងណាស់ នោះទើបជាអ្នកដែលបានឆ្លងកាត់រឿងជាច្រើនកន្លងមក ហើយកំពុងឈរជើងនៅចំណុចមួយនេះបាន។
សំបកគុជខ្យងទី ៣
ភាពរុងរឿងកំពុងរង់ចាំអ្នកនៅពេលខាងមុខ នោះក៏អរគុណនូវការដែលអ្នកបានឆ្លងកាត់នូវរឿងរ៉ាវលំបាកច្រើនមកហើយកន្លងមក។ ផ្លែផ្កាជោគជ័យ ដែលអ្នកសក្តិសមនឹងទទួលបាន នឹងរំលេចចេញមកក្នុងសប្តាហ៍បន្ទាប់នេះ សូមរីករាយជាមួយដំណាក់កាលថ្មីនៃជីវិត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក