ត្រូវ ៩៥ ភាគរយ! ជ្រើសរើស​កាត​មួយ ដើម្បី​ដឹង​ពី​ចំណុច​ខ្លាំង​របស់​ខ្លួន​ឯង

តាម​រយៈ​កាត​ទាំង ៤ សន្លឹក​ដូច​បង្ហាញ​ក្នុង​រូបភាព តើ​អ្នក​ពេញ​ចិត្ត​កាត​ណា​មួយ​ជាង​គេ? ចម្លើយ​របស់​អ្នក​អាច​ឲ្យ​យើង​បង្ហាញ​ច្បាស់ ពី​ចំណុច​ខ្លាំង​ដែល​អ្នក​មាន​នៅ​ក្នុង​ជីវិត៖

កាត​ទី ១

1

អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ខ្វល់​ពី​រឿង​តូចតាច ដោយ​បញ្ហា​ល្មមៗ​គឺ​អ្នក​បណ្តែត​វា​ចោល ដោយ​ចិត្ត​គំនិត​និង​ការ​ផ្តោត​របស់​អ្នក គឺ​ចាំ​ខ្វល់ខ្វាយ​តែ​លើ​បញ្ហា​ធំ​ប៉ុណ្ណោះ។ រឿងរ៉ាវ​ល្មមៗ​មិន​អាច​មក​បន្លាច​អារម្មណ៍​របស់​អ្នក​បាន​ឡើយ ហើយ​ក៏​មិន​បាន​ធ្វើ​ឲ្យ​អ្នក​តក់ស្លុត​នឹង​វា​នោះ​ដែរ ពោល​អ្នក​គិត​វា​ជា​ធម្មជាតិ​នៃ​ជីវិត​របស់​មនុស្ស​ទៅ​ហើយ ដែល​បញ្ហា​និង​ការ​សប្បាយ​គឺ​ដើរ​ទន្ទឹម​គ្នា។

កាត​ទី ២

2

អ្នក​ជា​មនុស្ស​ចិត្ត​ទន់​ ដែល​ខឹង​គេ​មិន​បាន​យូរ​នោះ​ទេ ហើយ​បើ​ស្អប់​គុំ​នរណា​ម្នាក់ ក៏​ត្រឹម​រយៈ​ពេល​ខ្លី​ដែរ។ និយាយ​ទៅ​អ្នក​ជា​មនុស្ស​ប្រើ​បេះដូង​ខ្លាំង​ជាង​ខួរក្បាល អ្នក​មាន​មនោសញ្ចេតនា​ខ្លាំង​ក្នុង​ជីវិត អ្នក​មាន​ចិត្ត​សប្បុរស មេត្តា​ដល់​របស់​មាន​ជីវិត​ទាំង​អស់​នៅ​ជុំវិញ​ខ្លួន។

អ្នក​ជា​មនុស្ស​ដែល​មិន​ខ្វល់​ពី​អតីតកាល ហើយ​រីករាយ​នឹង​បច្ចុប្បន្ន​កាល​ដែល​មាន វា​ជា​ចំណុច​មួយ​ដែល​មនុស្ស​គ្រប់​រូប​មិន​សុទ្ធ​តែ​អាច​ធ្វើ​បាន​នោះ​ឡើយ។

កាត​ទី ៣

3

ធម្មជាតិ​បាន​ផ្តល់​ឲ្យ​អ្នក​នៅ​ភាព​យល់​ដឹង ការ​មើល​ឃើញ​គ្រប់​ជ្រុងជ្រោយ​និង​ឈ្លាសវៃ ក្នុង​ការ​វិភាគ​នៃ​ដំណើរការ​សកម្មភាព​នីមួយៗ​ក្នុង​ជីវិត។ ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់ អ្នក​ឆាប់​យល់​បាន​ណាស់​ថា​ដៃ​គូ​ចង់​បាន​អ្វី គេ​ត្រូវ​ការ​អ្វី ងាយ​ឲ្យ​អ្នក​ឆាប់​ចុះ​សម្រុង ហើយ​មិន​ងាយ​ទាស់​ពាក្យ​នឹង​នរណា​ម្នាក់​ឡើយ។ មនុស្ស​ដែល​នៅ​ក្បែរ​អ្នក គេ​គិត​ថា​អ្នក​រួសរាយ ហើយ​គេ​ចូលចិត្ត​រាប់​អាន​ប្រភេទ​មនុស្ស​ដូច​ជា​អ្នក។

កាត​ទី ៤

4

អ្នក​ជា​មនុស្ស​ដែល​មិន​ចេះ​ក្រអឺតក្រទម ជា​មនុស្ស​ដែល​ចេះ​បន្ទាប​ខ្លួន ទោះ​ខ្ពស់​កម្រិត​ណា ក៏​នៅ​តែ​ដើរ​ឱន ដឹង​ចាស់​ដឹង​ទុំ ដឹង​តូច​ដឹង​ទាប ដោយ​មិន​ប្រកាន់​ឋានៈ​ពណ៌​សម្បុរ​ឡើយ។ អ្នក​ដឹង​ពី​តម្លៃ​នៃ​ជីវិត ដែល​អ្នក​តែងតែ​គិត​ថា ក្នុង​លោក​នេះ​គ្មាន​នរណា​ល្អ​ជាង​នរណា​ឡើយ​ ពោល​គ្រាន់​មនុស្ស​យើង​ម្នាក់ៗ​មាន​ចំណុច​លេចធ្លោ​រៀងខ្លួន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក