តើអ្នកចូលចិត្ត ទៅកម្សាន្តនៅឯណា? រើសកន្លែងដែលចង់ទៅបំផុត ដើម្បីដឹងពីអត្តចរិតស៊ីជម្រៅរបស់អ្នក

ជាទូទៅ ទម្លាប់របស់មនុស្សម្នាក់ៗគឺមិនដូចគ្នាទេ មនុស្សខ្លះអាចជ្រើសរើសកន្លែងកម្សាន្ត ដែលអាស្រ័យលើអារម្មណ៍ ប៉ុន្តែវាច្បាស់ជាមានទីកន្លែងមួយ ដែលមិនថាអ្នកស្ថិតក្នុងអារម្មណ៍ ឬស្ថានភាពបែបណា អ្នកក៏នៅតែចង់ទៅ ហើយនោះវាអាចប្រាប់ពីបុគ្គលិកលក្ខណៈដ៏ជ្រាលជ្រៅរបស់អ្នកបានដែរ ។

១. សមុទ្រ

2sea

អ្នកជាមនុស្សស្រឡាញ់ភាពឯករាជ្យ ចូលចិត្តនៅម្នាក់ឯង និងលើកទឹកចិត្តខ្លួនឯង ថែមទាំងមានមហិច្ឆតា ឆ្លាតឈ្លាសវៃ និងមានមនោសញ្ចេតនា អ្នកក៏ជាមនុស្សស្មោះត្រង់ចំពោះអារម្មណ៍របស់ខ្លួនឯង ឃើញបែបណា ថាបែបនោះ មិនចេះបញ្ឆិតបញ្ឆៀងទេ។ ដែលទាំងនេះវាអាចមានទាំងគុណសម្បត្តិ និងគុណវិបត្តិ ព្រោះមនុស្សមួយចំនួនប្រហែលជាមិនអាចទទួលយកបាន នៅពេលដែលអ្នកចូលចិត្តនិយាយត្រង់ទៅត្រង់មកទេ ។

២. ឡើងភ្នំ

3335

សម្រាប់ប្រិយមិត្ត ដែលចូលចិត្តឡើងភ្នំ មានន័យថា អ្នកជាមនុស្សចូលចិត្តធម្មជាតិ ហើយមានការអត់ធ្មត់គ្រប់គ្រាន់ដោយសារតែការដើរលេងក្នុងព្រៃ ហើយការឡើងភ្នំរាល់ពេលមិនងាយស្រួលទេ។ ទន្ទឹមនឹងនោះ អ្នកក៏ជាមនុស្សមានភាពកក់ក្តៅ សប្បុរស ទន់ភ្លន់ ដូចជាភ្នំដែលព័ទ្ធជុំវិញដោយព្រៃឈើ។ ដូច្នេះនរណាក៏ដោយ ឲ្យតែនៅជាមួយអ្នកនឹងមានអារម្មណ៍មានសេចក្តីសុខ។ លើសពីនេះ អ្នកក៏ជាមនុស្សម្នាក់ដែលស្រឡាញ់គ្រួសារ ចូលចិត្តជួយអ្នកដ៏ទៃដែរ ។ ប៉ុន្តែបើនិយាយឲ្យចំទៅ អ្នកក៏ជាមនុស្សងាយប៉ះទង្គិចផ្លូវចិត្ត ងាយមានភាពឯកកោខ្លះៗដែរ ។

៣. ទឹកជ្រោះ

254

ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចូលចិត្តទៅលេងទឹកជ្រោះ អាចនិយាយបានថា អ្នកជាមនុស្សរីករាយ ហើយមនុស្សគ្រប់គ្នាតែងតែឃើញស្នាមញញឹមនៅលើមុខរបស់អ្នក ដែលធ្វើឲ្យគេមានអារម្មណ៍ថា មានសេចក្តីសុខណាស់ ។ ប៉ុន្តែបើនិយាយឱ្យចំទៅ អ្នកគឺជាមនុស្សដែលចូលចិត្តប្រកួតប្រជែង ហ៊ានស៊ី ហ៊ានសងដែរ ថែមទាំងចូលចិត្តស្តាប់បទចម្រៀងខ្លាំងណាស់។  អ្នកក៏ជាមនុស្សចេះកំណត់ផែកការជីវិត រួមទាំងគោលដៅអនាគតទៀតផង ។

៤. រូងភ្នំ

190715162053 Ken Cave Oxalis Adventure 2 Full 169

ប្រសិនបើអ្នកចូលចិត្តទៅលេងនៅរូងភ្នំ  មានន័យថា អ្នកជាមនុស្សមានអាថ៌កំបាំង ពិបាកនឹងទស្សន៍ទាយខ្លាំងណាស់ រហូតមិនទាំងដឹងថាអ្នកកំពុងគិតអីទៀតផង។  បើសម្លឹងមើលទៅក្នុងភ្នែករបស់អ្នក ប្រៀបដូចជាសម្លឹងមើលទៅក្នុងរូងភ្នំ ដែលមិនអាចមើលឃើញទីបញ្ចប់នៃពន្លឺទាល់តែសោះ។  ប៉ុន្តែអ្នកគឺជាមនុស្សពូកែស្រមើស្រមៃ និងមានគំនិតច្នៃប្រឌិត ចូលចិត្តស្វែងរកអ្វីដែលថ្មីសម្រាប់ជីវិត ។

៥. ទីប្រជុំជន

Screenshot_20210806 184700_Gallery

ប្រសិនបើអ្នកចូលចិត្តធ្វើដំណើរទៅកន្លែងបែបនេះ នោះមានន័យថា អ្នកគឺជាមនុស្ស មានអធ្យាស្រ័យល្អ មិនចេះរើសអើង ជាមនុស្សរួសរាយ ហើយអ្នកក៏ជាមនុស្សដែលចង់ដឹងចង់ឃើញដែរ ។ ការឃើញរបៀបរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍ ដែលអ្នកមិនធ្លាប់បានឃើញពីមុន នឹងបន្ថែមបទពិសោធន៍ជីវិតដ៏ល្អ។

ហើយអ្នកក៏ជាមនុស្សម្នាក់ដែលមានភាពជាអ្នកដឹកនាំ ស្រឡាញ់ខ្លួនឯង ចូលចិត្តសិល្បៈ មានភាពកំប្លុកកំប្លែង មានចំនេះដឹងច្រើនជុំវិញខ្លួន ។ ជាពិសេស អ្នកចេះបន្ទាបខ្លួន មើលពិភពលោកក្នុងផ្លូវល្អ ហើយអ្នកដែលនិយាយជាមួយអ្នកនឹងត្រូវតែញញឹម។

៦. ទីកន្លែងបុរាណវិទ្យា

Angkor Wat Temple Complex Camb

មនុស្សដែលចូលចិត្តទៅដើរលេងនៅប្រាសាទ ឬកន្លែងបុរាណនានា អ្នកជាមនុស្សស្ងាត់ស្ងៀម ចាស់ទុំ នឹងធឹង និងរាងបូរាណបន្តិច ប៉ុន្តែវាមិនមែនជារឿងអាក្រក់ទេ ព្រោះកន្លែងប្រភេទនេះបញ្ជាក់ថា អ្នកជាមនុស្សស្ងប់ស្ងាត់ ចិត្តល្អសប្បុរស អ្នកថែមទាំងជាមនុស្ស ដែលអាចជឿទុកចិត្តបានទៀតផង ។ អ្នកមានការយល់ដឹងច្រើនពីជីវិត មានហេតុផលច្បាស់ មិនឆេវឆាវ ដូច្នេះមនុស្សដែលនៅជុំវិញខ្លួនរបស់អ្នកនឹងមានអារម្មណ៍កក់ក្តៅណាស់ ៕

ប្រភព៖ Knongsrok