ចុង​សប្ដាហ៍​ ៧-៨ សីហា៖ អ្នក​កើត​ឆ្នាំ ២ មាន​លាភ​ធំ​ចូល តែ​ឆ្នាំ​ ៣ នេះ​រាង​ធ្លាក់​យីអ៊ុន​បន្តិច

នៅ​ចុង​សប្តាហ៍​នេះ​សម្រាប់​ថ្ងៃ​ទី ៧-៨ សីហា តាម​ដំណាល​ពី​ហោរាសាស្រ្ត​បាន​ឲ្យ​ដឹង​ថា អ្នក​កើត​ឆ្នាំ​ចំនួន ២ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត តែ​អ្នក​កើត​ឆ្នាំ ៣ ផ្សេង​ទៀត​មាន​ការ​ស្រុត​ចុះ​បន្តិច ដែល​ទាមទារ​ឲ្យ​ត្រូវ​ប្រយ័ត្ន​ខ្ពស់៖

អ្នក​កើត​ឆ្នាំ​ឆ្លូវ (គោ)

១

អ្នក​នឹង​ទទួល​បាន​ភាព​រីករាយ​ច្រើន​នៅ​ចុង​សប្តាហ៍​នេះ ហើយ​បើ​បន្ថែម​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ គោលដៅ​នឹង​កំពុង​សម្លឹង ក៏​កាន់​តែ​កៀក​ជិត​ចូល​មក​ដល់។ ពេល​នេះ​ជោគវាសនា​របស់​អ្នក អាច​ទទួល​បាន​ការ​ស្រលាញ់​ពេញ​ចិត្ត ពី​ថ្នាក់​លើ​នៅ​អាជីព​ការងារ និង​ការ​ទុក​ចិត្ត​ជា​ខ្លាំង​ពី​ដៃ​គូ​សហការ​នៅ​ជំនួញ​ផ្សេងៗ។

លើស​ពី​នេះ អ្នក​កើត​ឆ្នាំ​ឆ្លូវ ដែល​ជា​មនុស្ស​និយាយ​តិច​ធ្វើ​ច្រើន សំណាង​របស់​ពួក​គេ​នឹង​បន្ត​កើត​មាន​ជា​ហែហូរ​ចាប់​ពី​ចុង​សប្ដាហ៍​នេះ​ត​ទៅ។ ទាំង​ការ​ចាប់ផ្តើម​តូច​ធំ​ក្តី រមែង​កើប​បាន​ផល​ចំណេញ​ច្រើន ហើយ​ច្បិច​ពី​ទំនាក់ទំនង​ស្នេហា​បន្តិច សម្រាប់​អ្នក​កើត​ឆ្នាំ​គោ ដែល​នៅ​លាវ ក៏​ឃើញ​សញ្ញា​ដល់​គូ​បណ្តើរៗ​ដែរ។

អ្នក​កើត​ឆ្នាំ​ថោះ (ទន្សាយ)

2

អ្នក​នឹង​ជួប​រឿង​វិជ្ជមាន សំណាង​ល្អ​ច្រើន​នៅ​ចុង​សប្តាហ៍​នេះ ហើយ​សម្រាប់​អ្នក​បំពេញ​កិច្ច​ការងារ បើ​ធ្លាប់​ដាក់​សំណើ​ចង់​ដំឡើង​មុខងារ​តួនាទី ឬ​ប្រាក់​ខែ ក៏​ដល់​ពេល​ហើយ​ដែល​ថ្នាក់​លើ​បាន​មើល​ឃើញ និង​ឲ្យ​តម្លៃ​ទៅ​លើ​សមត្ថភាព​ការ​ខិតខំ​របស់​អ្នក។

ឱកាស​វិនិយោគ​យក​ផល​ចំណេញ ក៏​មាន​ច្រើន​សម្រាប់​អ្នក​កើត​ឆ្នាំ​ថោះ តែ​ក៏​ទាមទារ​ឲ្យ​អ្នក​ដឹង​ពី​របៀប​វាយតម្លៃ និង​វិភាគ​នៅ​ស្ថានការណ៍​ឲ្យ​បាន​ល្អិតល្អន់​ដែរ គ្រាន់​ថា​សំណាង​គួបផ្សំ​គឺ​អ្នក​មាន​ហើយ​នៅ​ចុង​សប្តាហ៍​នេះ​ត​ទៅ។ ជីវិត​គូ​ស្វាមី​ភរិយា ក៏​មាន​ភាព​ល្អ​ប្រសើរ​ឡើង តែ​គ្រាន់​ថា​រឿង​តូច​នៃ​ការ​ប៉ះ​ពាក្យ​បន្តិចបន្តួច គឺ​ពិបាក​នឹង​ជៀស​ណាស់។

អ្នក​កើត​ឆ្នាំ​មមែ (ពពែ)

3

អ្នក​អាច​ជួប​ការ​លំបាក រាំងស្ទះ​ដោយ​ឧបសគ្គ​មួយ​ចំនួន​នៅ​ពេល​ខាង​មុខ ហើយ​វា​ពិត​ជា​ពិបាក​នឹង​បង្វិល​ស្ថានភាព​ឲ្យ​មក​ល្អ​ប្រសើរ​វិញ។ យ៉ាង​ណា​បើ​អ្នក​មាន​ការ​អត់ធ្មត់​ខ្ពស់ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត នោះ​ក៏​ត្រឹម​រយៈ​ពេល​ខ្លី គ្រប់​យ៉ាង​នឹង​រសាត់​បាត់​អស់​ទៅ​ដែរ។

យីអ៊ុន​អ្នក​កើត​ឆ្នាំ​មមែ តាម​ពិត​ទៅ​នៅ​ខែ​សីហា ហាក់​មាន​អស្ថិរភាព​ច្រើន ​ជា​ពិសេស​គឺ​ផ្នែក​ចំណូល ដែល​វា​ចូល​ក៏​មិន​ទៀងទាត់ ចេញ​ទៅ​វិញ​ក៏​ច្រើន​តិច ពិបាក​នឹង​ស្មាន។ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ប្រយ័ត្ន​បន្តិច​លើ​ការ​ចាយវាយ ព្រោះ​បើ​មិន​បាន​រៀបចំ​ច្បាស់លាស់ នៅ​ពេល​បន្ទាប់​អ្នក​អាច​នឹង​កាន់​តែ​លំបាក។

អ្នក​កើត​ឆ្នាំ​រកា (មាន់)

4

ផ្កាយ​លើក​យីអ៊ុន​សម្រាប់​អ្នក​កើត​ឆ្នាំ​រកា មិន​ទាន់​ចូល​មក​ដល់​ទេ​នៅ​ពេល​ខាង​មុខ​នេះ ជា​ពិសេស​ចុង​សប្តាហ៍​នេះ អ្នក​ត្រូវ​ប្រយ័ត្ន​មាត់​ក​បន្តិច កុំ​ប្រើ​សម្តី​ធំ ដាក់​មនុស្ស​ក្បែរ​ខ្លួន ហើយ​រាល់​ការ​សម្រេច​ចិត្ត​អ្វី​ត្រូវ​គិត​ឲ្យ​បាន​ល្អិតល្អន់ ជា​ពិសេស​លើ​កិច្ច​កុងត្រា​ចរចា​នានា​សម្រាប់​អ្នក​រកស៊ី​ធំ។

បើ​និយាយ​ពី​ការ​ជាប់​គាំង​លើ​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​អ្នក​កើត​ឆ្នាំ​រកា ក៏​មិន​ឆ្លង​កាត់​រយៈ​ពេល​យូរ​ដែរ ដោយ​ជា​ញឹកញយ​ដូច​មាន​គេ​មក​ប្រោស គេ​មក​ស្រោចស្រង់​ឲ្យ​ឡើង​មក​វិញ​ជានិច្ច។ យ៉ាង​ណា​គ្រាន់​ថា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គួរ​មាន​ការ​អត់ធ្មត់ និង​គិត​អ្វី​ឲ្យ​បាន​ច្រើន​លើក​ច្រើន​សារ​មុន​សម្រេច​ថា​នឹង​ធ្វើ​រឿង​អ្វី​មួយ។

អ្នក​កើត​ឆ្នាំ​កុរ (​ជ្រូក)

5

អាច​មាន​ការ​ប្រែប្រួល​ច្រើន​នៅ​ផ្នែក​ហិរញ្ញវត្ថុ និង​ស្ថានភាព​សុខភាព​ដែល​មិន​អំណោយទាន​តាំង​ពី​ដើម​ស្រាប់​នោះ។ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ អ្នក​អាច​មាន​ជម្លោះ ការ​ខ្វែង​គំនិត​នាំ​ឲ្យ​ខាត​ប្រយោជន៍​រួម ដូច​គ្នា​ទៅ​នឹង​ទំនាក់ទំនង​ស្នេហា បើ​ម្ខាង​មិន​អត់ធ្មត់​ខ្ពស់​ទេ អាច​នឹង​ទង្គិច​ក្លាយ​ជា​បញ្ហា​ធំ ហើយ​បើ​ជីវិត​ជា​គូស្វាមី​ទៀត​នោះ អាច​នឹង​រាលដាល​ក្លាយ​​ជា​អស្ថិរភាព​ដល់​សមាជិក​គ្រួសារ​ទាំង​មូល។

យ៉ាង​ណា​បើ​ជួប​បញ្ហា​អ្វី​ហើយ ក៏​ត្រូវ​បង្វឹក​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​ចេះ​បណ្តែត​តាម​ពេលវេលា ជា​ពិសេស​រឿង​ខ្លះ​បើ​បង្ខំ​ពេក នឹង​ធ្វើ​ឲ្យ​វា​កាន់​តែ​ក្លាយ​ជា​បញ្ហា​ធំ​ទៅ​វិញ ដូច្នេះ​ការ​រង់ចាំ​ក្នុង​ស្ថានភាព​ខ្លះ​ជា​ជម្រើស​ល្អ​បំផុត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក