សម្រាប់មនុស្សស្រី យើងត្រឹមសង្កេតលើទម្រង់និងផ្ទៃមុខរបស់នាង បើឃើញ ៣ ចំណុចដូចខាងក្រោម មានន័យថាសុខភាពរបស់នាងល្អ ទាំងថ្លើម តម្រងនោម ប្រព័ន្ធរំលាយអាហារជាដើម សុទ្ធតែដំណើរការល្អ ហើយគ្មានបញ្ហាអ្វីទេ៖
៣) ស្បែកមុខភ្លឺមានពណ៌ចែងចាំង
ស្រ្តីបើឈានចូលវ័យរាងក្បែរ ៣០ ឆ្នាំ ស្បែកមុខនឹងចាប់ផ្តើមឡើងស្ងួត ជ្រីវជ្រួញ និងរាងងងឹតបន្តិចហើយ ប៉ុន្តែបើអ្នកថែរក្សាស្បែកបានល្អ ហើយសុខភាពគ្មានបញ្ហាអ្វីផង។ នោះស្ថានភាពស្បែកនឹងបង្ហាញចេញមកដូចក្មេងស្រករ ២០ ហើយចែងចាំងចេញពីខាងក្នុង ដែលមើលទៅមិនស្រអាប់។
២) រង្វង់ភ្នែកមិនឡើងខ្មៅ
ជាទូទៅមនុស្សស្រីកាន់តែរាងចំណាស់ រាងកាយនឹងបាត់បង់ Collagen យ៉ាងឆាប់រហ័ស។ វាជាប្រូតេអ៊ីនម្យ៉ាង ដែលជួយឲ្យស្បែកមានភាពតឹងណែនល្អ និងស្រស់ថ្លាចេញពីខាងក្នុង។
ប៉ុន្តែបើរាងកាយអ្នកមានសុខភាពល្អខ្លាំង ហើយចូលមកដល់វ័យ ៣០ ឆ្នាំអីហើយ សភាពមុខមិនមានស្នាមជ្រីវជ្រួញ រង្វង់ភ្នែកមិនឡើងខ្មៅ ក្រោយក្រោកពីគេង ឬគេងមិនបានគ្រប់គ្រាន់ នោះមានន័យច្បាស់ណាស់ថាអ្នកមានសុខភាពល្អ ហើយរាងកាយនៅតែក្មេងជាងវ័យជានិច្ច។
១) បបូរមាត់ពណ៌ផ្កាឈូក
យោងទៅតាមអ្នកជំនាញ គេសម្គាល់ថា ភ្នែកមើលធ្លុះដល់វិញ្ញាណ ហើយបបូរមាត់មើលធ្លុះដល់សុខភាពខាងក្នុង។ បើបបូរមាត់នៅតែជាប់ពណ៌ផ្កាឈូក ក្រហម មានពន្លឺ និងសំណើមល្មម នោះមានន័យថា អ្នកកំពុងមានសុខភាពល្អ។
ផ្ទុយទៅវិញបើបបូរមាត់ឡើងខ្មៅ ឡើងប្រេះ ឧស្សាហ៍ឆាប់ស្ងួត ស្លេកស្លាំង នោះច្បាស់ណាស់ អ្នកមានជំងឺខ្វះឈាម ហើយអាចមានបញ្ហាឈាមកក រដូវមិនទៀងទាត់ក៏ដូចជាថ្លើមមានបញ្ហាជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក