សូមអញ្ជើញប្រិយមិត្ត មកហើយសាកល្បងតេស្តចិត្តវិទ្យា ទាយសកម្មភាពជាទម្លាប់ពីអ្វីដែលអ្នកឃើញក្នុងរូបភាពមុនគេបង្អស់ ថាតើអ្នកឃើញសត្វអ្វីនៅក្នុងរូបភាពនេះមុនគេ? សូមទៅរកចម្លើយទាំងអស់គ្នា ។
លំដាប់លំដោយការធ្វើតេស្ដ
១. សូមក្រឡេកមើលរូបភាពខាងក្រោមតើអ្នកឃើញអ្វីដំបូងបង្អស់?
២. អានការទស្សន៍ទាយ
១. មើលឃើញរូបសត្វមាន់ដំបូងបង្អស់
ប្រសិនបើអ្នកឃើញរូបសត្វមាន់មុនគេ មានន័យថា អ្នកគឺជាមនុស្សឧស្សាហ៍ព្យាយាម មិនរើសអើងការងារលំបាក មិនគេចពីភារកិច្ចលំបាក ។ និយាយរួមអ្នកគឺឆ្លាត ឈ្លាសវៃ រហ័សរហួន ហើយមិនចុះចាញ់នឹងឧបសគ្គសាមញ្ញៗ ឡើយ រហូតដល់ថ្នាក់ត្រូវបានគេហៅថាជាមនុស្សរឹងរូសទៀតផង ។
២. ឃើញសត្វមេអំបៅដំបូងបង្អស់
ប្រសិនបើអ្នកឃើញមេអំបៅដំបូងបង្អស់ មានន័យថា អ្នកគឺជាមនុស្សឆ្លាត មានបុគ្គលិកលក្ខណៈឆើតឆាយ ភ្លឺថ្លា ដូចជាសត្វហង្ស ។ ជាមនុស្សស្រឡាញ់សន្តិភាព តែអ្នកហាក់ជាមនុស្សស្ងប់ស្ងាត់ និងសំងំខ្លួន មើលពីខាងក្រៅវាហាក់ដូចជា អ្នកមិនសូវជាតបតមនុស្សទេ ប៉ុន្តែតាមពិតអ្នកតែងតែហ៊ានតស៊ូដើម្បីយុត្តិធម៌។
៣. ឃើញសត្វចចកដំបូងបង្អស់
ប្រសិនបើអ្នកឃើញសត្វចចកដំបូងបង្អស់ នោះមានន័យថា អ្នកគឺជាមនុស្សដែលមានសតិបញ្ញាល្អណាស់ មើលរូបរាងខាងក្រៅហាក់ដូចជាកាច និងគួរឱ្យខ្លាច ប៉ុន្តែមន្តស្នេហ៍ដ៏អាថ៌កំបាំងផ្ទាល់ខ្លួនរបស់អ្នក ជារឿយៗវាទាក់ទាញមនុស្សនៅជុំវិញអ្នកឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍។
៤. មើលឃើញសត្វសេះដំបូងបង្អស់
ប្រសិនបើអ្នកឃើញសេះដំបូងវាមានន័យថាអ្នកមានមហិច្ឆតាដោយប្រកាន់ខ្ជាប់នូវបាវចនាថា “សុបិនធំហើយឈានដល់វា” ។ ហើយអ្នកក៏ជាមនុស្សឧស្សាហ៍ព្យាយាមដែរ អ្នកមិនខ្លាចឧបសគ្គ ជាពិសេសប្រសិនបើត្រូវគេមើលងាយសមត្ថភាពរបស់អ្នក អ្នកនឹងយកការមើលងាយនោះមកជំរុញទឹកចិត្ត ឱ្យឧស្សាហ៍ព្យាយាមទ្វេដង។
៥. មើលឃើញសត្វក្តាមដំបូងបង្អស់
ប្រសិនបើអ្នកឃើញក្តាមដំបូងអ្នក មានន័យថាបើមើលពីសំបកខាងក្រៅរឹងប៉ឹង តែខាងក្នុងចិត្តរបស់អ្នកទន់ជ្រាយ ។ សំបកក្រៅអាចមិនចុះចាញ់នរណា តែក្នុងចិត្តពោរពេញទៅដោយការយកចិត្តទុកដាក់ ចំពោះអ្នកដទៃច្រើនជាងអារម្មណ៍ផ្ទាល់ខ្លួន។ អ្នកចូលចិត្តយកពាក្យអ្នកដទៃមកគិត បណ្តាលឱ្យអារម្មណ៍ខ្លួនឯងធ្លាក់ចុះជាញឹកញាប់ ។
៦. ឃើញសត្វព្រាបដំបូងបង្អស់
ប្រសិនបើអ្នកឃើញសត្វព្រាបដំបូង មានន័យអ្នកគឺជាអ្នកស្រឡាញ់សន្តិភាព ចិត្តល្អ មានចិត្តសប្បុរសចំពោះមនុស្សនៅជុំវិញ ពោរពេញទៅមិត្តភាព និងភាពកក់ក្តៅ ដូច្នេះមិនចម្លែកទេ
ដែលមានមនុស្សជាច្រើនចូលចិត្ត និងចង់នៅក្បែរអ្នក ។
៧. ឃើញកណ្តូបបុកស្រូវដំបូងបង្អស់
ប្រសិនបើអ្នកឃើញកណ្តូបបុកស្រូវដំបូងបង្អស់ មានន័យថាអ្នកជាមនុស្សដែលមានសភាវគតិមុតស្រួច មានប្រាជ្ញា និងមានជំនាញខ្ពស់ក្នុងការរស់រានមានជីវិត ថែមទាំងអាចដោះស្រាយបញ្ហាបានទាន់ពេលវេលា ហើយក៏មានសមត្ថភាពអានចិត្តមនុស្សបានទៀតផង ។
៨. ឃើញសត្វសុនខដំបូងបង្អស់
ប្រសិនបើអ្នកឃើញសត្វសុនខដំបូងបង្អស់ មានន័យថា អ្នកជាមនុស្សស្មោះត្រង់ មានសច្ចៈភាព សភាវគតិរបស់អ្នកគឺជាអ្នកស្រឡាញ់យុត្តិធម៌ ស្រឡាញ់សមមិត្ត ប្រសិនបើមាននរណាម្នាក់ធ្វើបាបគូស្នេហ៍ ឬមនុស្សជុំវិញខ្លួនរបស់អ្នក ប្រាកដណាស់អ្នកនោះមិនរួចពីកណ្ដាប់ដៃរបស់អ្នកទេ ៕
ប្រភព៖ Knongsrok