ទោះ​មាន​ប្រយោជន៍​ច្រើន តែ​មនុស្ស ១ ក្នុង​ចំណោម ៨ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​ស៊ុត​ទេ

ស៊ុត​គឺ​ជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន D, B6, B12 និង​សារធាតុ​រ៉ែ​សំខាន់​មួយ​ចំនួន​ដល់​រាងកាយ។ ផ្នែក​លឿង​នៃ​ស៊ុត​គឺ​មាន​ផ្ទុក​កាឡូរី​និង​ខ្លាញ់​ធាត់​ច្រើន​ជាង​ផ្នែក​ស យ៉ាង​ណា​វា​ក៏​នៅ​តែ​រាប់​បាន​ថា អាច​ផ្តល់​ប្រយោជន៍​ដល់​រាងកាយ​ច្រើន​ជាង​ផល​ប៉ះពាល់។

យ៉ាង​ណា​សម្រាប់​មនុស្ស ១ ក្នុង​ចំណោម ៨ ប្រភេទ​ដូច​រៀបរាប់​ខាង​ក្រោម​នេះ អ្នក​មិន​គួរ​ទទួល​ទាន​ស៊ុត​នោះ​ទេ ព្រោះ​អាច​បង្កើត​ជា​ផល​អវិជ្ជមាន​បន្ថែម​បន្ទុក​ដល់​រាងកាយ​ទៅ​វិញ៖

៨) មនុស្ស​ដែល​មាន​អាឡែរហ្សី

1

ប្រូតេអ៊ីន​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ស៊ុត ក៏​អាច​ប្រតិកម្ម​ជាមួយ​ភាព​អាឡែរហ្សី​របស់​មនុស្ស​បាន​ផង​ដែរ ហើយ​វា​អាច​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បាន។ និយាយ​ជា​រួម​មិន​ថា​តែ​ពង​ក្ងាន ពង​ទា ឬ​ពង​មាន់។

៧) មនុស្ស​ដែល​មាន​ជំងឺ​រាករូស

អ្នក​ដែល​មាន​ជំងឺ​រាករូស គួរ​ជៀសវាង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​និង​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​ស៊ុត ព្រោះ​អាហារ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អាការៈ​របស់​អ្នក​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។

៦) មនុស្ស​ដែល​គ្រុន​ក្តៅ

Ice_screenshot_20210805 120957

ការ​ទទួល​ទាន​ស៊ុត​នឹង​បន្ថែម​កម្តៅ​ដល់​រាងកាយ ដូច្នេះ​អ្នក​មាន​ជំងឺ​គ្រុន​ក្តៅ​ស្រាប់ គឺ​មិន​ត្រូវ​ទទួល​ទាន​វា​ឡើយ។ ជំនួស​មក​វិញ គួរ​តែ​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន និង​ទទួល​ទាន​ផ្លែ​ឈើ​ស្រស់​ ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ទើប​ប្រសើរ។

៥) មនុស្ស​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម

2

ស៊ុត​គឺ​ជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ និង​វីតាមីន​មួយ​ចំនួន​ដូច​បង្ហាញ​ពី​ខាង​លើ។ ទោះ​ជា​យ៉ាង​ណា​អាហារ​ដែល​មាន​ជាតិ​កូលេស្តេរ៉ុល​និង​ខ្លាញ់​ឆ្អែត​លើស​ដូច​ជា​ស៊ុត សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ចាំ​បាច់​ត្រូវ​តែ​ជៀសវាង។

៤) មនុស្ស​ដែល​មាន​ជំងឺ​សរសៃឈាម​បេះដូង

ការ​សិក្សា​មួយ​បង្ហាញ​ថា ប្រសិន​អ្នក​ទទួល​ទាន​ស៊ុត​ច្រើន​ជាង ៣ ក្នុង​មួយ​សប្តាហ៍​ នោះ​នឹង​ធ្វើ​ឲ្យ​បន្ទះ​សរសៃ​ឈាម​ឡើង​ក្រាស់។ នេះ​អាច​បណ្តាល​ឲ្យ​សរសៃឈាម​រួម​តូចៗ ដំណើរការ​កាន់​តែ​ពិបាក នាំ​ឲ្យ​បេះដូង​ច្របាច់ ពិបាក​ក្នុង​ការ​ផ្គត់ផ្គង់​ឈាម​ដល់​សរីរាង្គ បង្ក​ទៅ​ជា​ជំងឺ​សរសៃឈាម​បេះដូង។

៣) មនុស្ស​ដែល​មាន​ជំងឺ​តម្រងនោម

Print

អ្នក​ដែល​មាន​តម្រងនោម​ខ្សោយ នោះ​នឹង​មិន​អាច​ត្រង​ជាត​ពុល​ទាំង​អស់​ចេញ​ពី​រាងកាយ​បាន​ទេ ដោយ​សារ​តែ​ការ​ទទួល​ទាន​ស៊ុត​អាច​បង្កើន​សារធាតុ​មួយ​ចំនួន បែប​នេះ​ក៏​អាច​នាំ​ឲ្យ​អ្នក​រលាក​តម្រង​នោម ឬ​ពុល​ដល់​ផ្លូវ​បញ្ចេញ​ទឹក​នោម​ថែម​ទៀត។

២) មនុស្ស​ដែល​មាន​គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់

Ice_screenshot_20210805 120953

អ្នក​ដែល​មាន​គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ មិន​គួរ​ទទួល​ទាន​ស៊ុត​ច្រើន​ពេក​ទេ ព្រោះ​ពេល​ពោះវៀន​ត្រូវ​បញ្ចេញ​សារធាតុ​ជា​ច្រើន នឹង​នាំ​ឲ្យ​ថង់ទឹកប្រមាត់​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ឡើង។ នៅ​ពេល​នោះ​អាច​នាំ​ឲ្យ​អ្នក​មាន​អាការៈ​ក្អួតចង្អោរ ឈឺ​ពោះ​ជា​ដើម។

១) មនុស្ស​ដែល​មាន​ជំងឺ​ថ្លើម

ជា​ទូទៅ​ស៊ុត ១០០ ក្រាម​មាន​ផ្ទុក​នូវ​ខ្លាញ់​ធាត់ ១៤,៦ ក្រាម ប្រូតេអ៊ីន ១៣ ក្រាម និង​កូលេស្តេរ៉ុល ៦៣៤ មិល្លីក្រាម ហើយ​បើ​ស៊ុត​លឿង​ស៊ុត​គឺ​មាន​ដល់ ១ ៥២២ មិល្លីក្រាម។ ដូច្នេះ​អ្នក​ដែល​មាន​ខ្លាញ់​រុំ​ថ្លើម ជំងឺ​រលាក​ថ្លើម គួរ​តែ​ទទួល​ទាន​ស៊ុត​ឲ្យ​បាន​តិច​បំផុត ឬ​បញ្ចៀស​តែ​ម្តង​ប្រសិន​ជា​អាច ដើម្បី​ជៀសវាង​ការ​ដាក់​បន្ទុក​ដល់​ថ្លើម​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក