ផ្លែឈើទាំង ៥ ដែលមានពណ៌ក្រហម ដូចរៀបរាប់ខាងក្រោម អ្នកគួរតែមានទម្លាប់ទទួលទានជាប្រចាំ ព្រោះវាល្អទាំងសម្រាប់សុខភាពស្បែក និងអាចបង្កើនភាពសុាំដល់រាងកាយ ជួយបញ្ចៀសជំងឺផ្សេងៗបានទៀតផង៖
៥) ផ្លែប៉ោម
ផ្លែប៉ោមមានឥទ្ធិពលពង្រឹងប្រព័ន្ធភាពសុាំបានយ៉ាងល្អ អាចប្រឆាំងនឹងជំងឺមហារីកផ្សេងៗ ហើយជួយដល់បេះដូង។ លើសពីនេះជាតិសរសៃរបស់វា ក៏ជួយចិញ្ចឹមរាងកាយ បង្កើនចំនួនកោសិកាឈាមក្រហមច្រើនជាងមុនផងដែរ។
បន្ថែមដល់វីតាមីនដែលមាននៅក្នុងនោះ និងកាឡូរីទាបផង វាពិតជាល្អសម្រាប់អ្នកចង់សម្រកទម្ងន់ ហើយជួយឲ្យស្បែកស្អាតតាមរយៈវីតាមីន C ដែលមាននៅក្នុងផ្លែប៉ោម។
៤) ទំពាំងបាយជូរក្រហម
ផ្លែទំពាំងបាយជូរមានផ្ទុកនូវផូស្វ័រ ជាតិដែក កាល់ស្យូម អាស៊ីដហ្វូលិក និងសារជាតិ Flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងភាពចាស់ជាងវ័យបានយ៉ាងមានប្រសិទ្ធភាព។
សមាសធាតុនេះក៏ថែមទាំងជួយឲ្យធ្មេញសទៀតផង ហើយជាតិសរសៃដ៏ច្រើនរបស់វាក៏ជួយការពារការកើតជំងឺមហារីក និងជំងឺបេះដូងជាដើម។
៣) ឪឡឹក
ជាប្រភេទផ្លែឈើម្យ៉ាងដែលជួយប្រឆាំងនៅការចាស់ជាងវ័យ ហើយមានសារធាតុចិញ្ចឹមជួយដល់ស្បែក បំបាត់ស្នាមជ្រីវជ្រួញ និងធ្វើឲ្យស្បែកភ្លឺថ្លា។ បន្ថែមពីនេះវាក៏មានវីតាមីន A,B និង C ព្រមទាំងស័ង្កសី ក៏ដូចជាសេលេនីញ៉ូមដែលល្អចំពោះរាងកាយ។
២) ផ្លែទទឹម
ផ្លែទទឹមសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានសមត្ថភាពជួយលើកសម្រស់ស្បែក ហើយជួយបំបាត់ការឈឺចុកចាប់ត្រង់ផ្នែកសន្លាក់ និងបញ្ចៀសការកើតជំងឺបេះដូង។
១) ប៉េងប៉ោះ
ប៉េងប៉ោះសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាផូស្វ័រ ទង់ដែន នីយ៉ាស៊ីន ម៉ាញេស្យូម វីតាមីន B6, A, C និង K ដែលល្អបំផុតសម្រាប់ស្បែក ជួយឲ្យក្មេងជាងវ័យ និងមានប្រយោជន៍ខ្លាំងក្នុងការពង្រឹងប្រព័ន្ធភាពសុាំដល់រាងកាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក