ប្រទាលថ្ម ឬហៅថាថ្មមានជីវិត មានឈ្មោះពិតថា Lithops ឬ living stone ដែលមានរូបរាងដូចជាដុំថ្មតូចៗ ឬដុំក្រួស ដែលមានចំរុះពណ៏គ្នាស្រស់ស្អាតស្ទើរតែដូចថ្មបេះបិទ តែការពិតវាជាប្រទាលផ្កាតែប៉ុណ្ណោះ។
Lithpos គឺជា ប្រភេទរុក្ខជាតិប្រទាល ដែលស្ថិតនៅក្រុមរុក្ខជាតិប្រភេទ Aizoaceae មានដើមកំណើតមកពី អាហ្វ្រិចខាងត្បូង។ ឈ្មោះ lithpos នេះគឺបានមកពីពាក្យក្រិចបុរាណ ដែលមានន័យថា « ថ្ម » គឺ សំដៅ ទៅលើរូបរាង ស្រដៀងនឹងថ្មរបស់ពួកវា ។ ប្រទាលនេះ ក៏មានឈ្មោះមួយប្រភេទទៀតដែរ គឺ ឈ្មោះ Pebble plant ឬ living stone ដែលមានន័យថាថ្មមានជីវិត ។
ប្រទាល Lithops មានរបៀបដាំ និងមើលថែងាយស្រួលមិនខុសពីប្រទាលទូទៅនោះទេ ដោយវាងាយនឹងលូតលាស់ នៅពេលដែលវា ទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ។ Lithops អាចរស់នៅក្នុងដីដែល មានលំហូរទឹកល្អ ដែលអាចច្រោះទឹកបានលឿន ។ ប្រសិនបើដីមានសំណើមច្រើនពេក នឺងបណ្តាលអោយ វា ប្រេះ ឬ រលួយ។ ដូច្នេះដើម្បីថែរក្សាវាបានល្អ គួរស្រោចទឹក ២ អាទិត្យម្តង នៅរដូវក្តៅ និង ១ ខែម្តង នៅរដូវរងា ឬ ខែដែលមានភ្លៀងធ្លាក់ច្រើន។
ចំពោះប្រទាលនេះ ក៏មានលក់នៅស្រុកខ្មែរយើងដែរ ថែមទាំងមានតម្លៃសមរម្យទៀតផង ប្រសិនជាចង់សាកល្បងដាំប្រទាលនេះ អ្នកអាចរកទិញបានតាមរយៈហាងលក់ប្រទាលស្រុកខ្មែរ ឬតាមរយៈហ្វេសប៊ុកផេក ទង - stemsflower ៕
ប្រភពអត្ថបទ និងរូបភាព៖ ទង - stemsflower
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក