បើកសន្លឹកបៀរមួយ ដើម្បីទស្សន៍ទាយដឹងថា អ្នកជាមនុស្សបែបណា?

តើលោកអ្នកជឿដែរឬទេថា សន្លឹកបៀរលោកអ្នកជ្រើសរើស គេអាចទស្សន៍ទាយដឹងពីអ្វី ដែលមានលាក់ទុកនៅក្នុងចិត្តរបស់អ្នកបាន ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍សូមអានការទស្សន៍ទាយតាមលំដាប់លំដោយដូចខាងក្រោមនេះ

សន្លឹកបៀរទី ១

1

បញ្ជាក់បានថា ជាអ្នកមានខួរក្បាលធ្វើជំនួញចូលចិត្តរៀបចំគម្រោងមុនពេលធ្វើអ្វី មួយនិងមានចិត្តរឹងមាំមិនទន់ជ្រាយ ព្រោះមនុស្សនេះមានការជឿជាក់លើគំនិតខ្លួនឯងជាប់ជានិច្ច ។

សន្លឹកបៀរទី ២

2

ជាមនុស្សមិនបណ្តោយឱ្យភាពស៊ីវិល័យឃ្លាតឆ្ងាយពីខ្លួនឡើយ ។ មនុស្សនេះ ចូលចិត្តទទួលទានអាហារក្នុងហាងល្អៗមានបរិយាកាសសែនរ៉ូមេនទិក ។ ចំណុចពិសេសរបស់មនុស្សនេះ គឺជាអ្នកគោរព ពេលវេលានិងចេះត្រៀមលក្ខណៈសម្បត្តិទុកជាមុន ។

សន្លឹកបៀរទី ៣

3

ដោយឡែកសម្រាប់អ្នកជ្រើសរើសសន្លឹកបៀរទី ៣ នេះវិញអាចទស្សន៍ទាយបានថា ជាអ្នកចូលចិត្តមានគំនិតផ្តួចផ្តើមល្អៗ ។ ជាពិសេសចូលចិត្តចូលរួមពិធីនានាដូចជាពិធីជប់លៀងជាសមាគម ឬក្នុងពិធីសន្ទនា ពិភាក្សាគ្នាជាដើម ។

សន្លឹកបៀរទី ៤

4

អាចពោលបានដោយមិនចាំបាច់គិតច្រើនថា ជាមនុស្សចូលចិត្តស៊ីវិល័យហ៊ឺហាដើរតាមម៉ូដសម័យនិយមគ្រប់ជំហ៊ាន ទាំងអស់ ។ សរុបន័យឱ្យខ្លីទៅគឺអ្វី ដែលជាបុរាណនិយមគេមិនត្រូវការតែបើម៉ូតសម័យវិញគេពិតជាដើរចូលដោយមិនរារែក ។

សន្លឹកបៀរទី ៥

5

អាចចាត់ទុកបានថា ជាអំណោយពិសេសរបស់ធម្មជាតិដែលប្រទានឱ្យ ព្រោះមនុស្សនេះមិនចេះនៅស្ងៀមមិនស្លឹកស្រពន់ទម្រន់ស្ទក់ ។ជាមនុស្សមិនចូលចិត្តនូវអ្វីដែលជាភាពសាំ ។ ការងារមិនថា តូចឬធំគេមិនដែលរួញរា ព្យាយាមធ្វើរហូតដល់សម្រេចមិនងាយរាយថយនោះឡើយ ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក