តាមរយៈកាក់មួយក្នុងចំណោមកាក់ទាំង ៤ ដូចបង្ហាញក្នុងរូប តើអ្នកពេញចិត្តកាក់ណាមួយជាងគេ? នៅក្នុងកាក់នីមួយៗមានរូបសត្វ ដែលនឹងអាចបង្ហាញឲ្យអ្នកដឹងពីអនាគតទៅពេលខាងមុខរបស់អ្នក ថានឹងមានរឿងអ្វីកើតឡើងខ្លះ។ ចូរទៅផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖
កាក់ទី ១
អ្នកដែលបានជ្រើសរើសរូបកាក់មានសត្វសេះនៅខាងក្នុង បង្ហាញថា អ្នកជាមនុស្សដែលឧស្សាហ៍ព្យាយាម តែរាងរឹងរូសបន្តិច។ នៅពេលខាងមុខនេះ អ្នកត្រូវប្រកាន់ខ្ជាប់ពាក្យ ៣ គឺការខិតខំប្រឹងប្រែង ការជឿជាក់លើខ្លួនឯង និងការចេះអត់ធ្មត់ ដើម្បីឆ្លងផុតនៅបញ្ហាដែលអ្នកនឹងជួបប្រទះនៅពេលអនាគត ហើយបន្ទាប់ពីនោះនឹងក្លាយជាលាភសំណាងតបស្នងមកអ្នកវិញ។
កាក់ទី ២
ប្រសិនអ្នកជ្រើសរើសរូបកាក់ដែលមានសត្វស្វានៅខាងក្នុងនោះ មានន័យថា គោលដៅរបស់អ្នកកៀកនឹងសម្រេចហើយ។ ពេលខាងមុខ ទោះជោគជ័យតិចឬច្រើន តែវាក៏ជាអ្វីដែលអ្នកបានឈានមកដល់ ហើយវាជាផលតបស្នងចំពោះការខិតខំទាំងអំបាលម៉ានរបស់អ្នកកន្លងមក។
ចូរប្រើប្រាស់ពេលវេលាខាងមុខ ក្តោបក្តាប់ឱកាសនេះឲ្យបានល្អផង ហើយបើមានឱកាសថ្មី ចូរគិតបន្តិច រួចសម្រេចចិត្តទៅថាគួរចាប់យកឬបោះបង់។
កាក់ទី ៣
កាក់ទី ៣ ដែលមានសត្វឆ្កែនៅខាងក្នុងនោះ បង្ហាញថា អ្នកនឹងទទួលបានស្ថិរភាពហិរញ្ញវត្ថុនៅពេលខាងមុខ មានន័យថា វានឹងមិនស្រុតចុះពេក ហើយក៏មិនឡើងពេក ពោលគឺល្មមនឹងអាចរស់នៅបានក្នុងកម្រិតសមរម្យ។
យ៉ាងណាឱកាសរបស់អ្នកក៏នៅតែមាន ក្នុងការកើនឡើងទ្រព្យទ្វេដង តែទាមទារឲ្យអ្នកមានការគិតល្អិតល្អន់និងចេះវិភាគឲ្យបានស៊ីជម្រៅ ព្រោះគ្រប់ឱកាសដែលរំលេចមកទាំងអស់ មិនសុទ្ធតែអាចនាំប្រយោជន៍ដល់អ្នកទាំងស្រុងឡើយ។
កាក់ទី ៤
អ្នកបានជ្រើសរើសកាក់ ដែលមានកណ្តុរនាំសំណាង។ ចូលរួមអបអរ ជីវិតអ្នកនៅពេលខាងមុខ នឹងទទួលបានសុភមង្គល អមដោយស្នាមញញឹមច្រើនជាងអ្នកជ្រើសរើសកាក់ ៣ ផ្សេងទៀត។
កណ្តុរនាំមាស នាំប្រាក់ ទៅកាន់ម្ចាស់របស់វាហើយនៅពេលខាងមុខ។ ចូរជឿជាក់លើការខិតខំប្រឹងប្រែង និងសំណាង នោះវាជាផ្លូវដែលអាចជួយឲ្យអ្នកក្លាយជាអ្នកមានបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក