មានផលិតផលមួយចំនួនដែលយើងគ្រប់គ្នាប្រហែលបានស្គាល់ ឃើញ និងអាចនឹងធ្លាប់ប្រើប្រាស់ មានដើមកំណើត និងត្រូវបានផលិតដោយរបបណាហ្ស៊ីអាល្លឺម៉ង់។ មានជាអាថន៍ រថយន្ត Volkswagen Beetle គឺជាឧទាហរណ៍ដ៏សំខាន់មួយ។ Volkswagen Beetle ជាម៉ាករថយន្តដ៏ល្បីល្បាញមួយនាសព្វថ្ងៃនេះ គឺជារថយន្តដែលជាគំនិតផ្តួចផ្តើមដោយ លោកអាដូហ្វហ៊ីត្លែរ និងផលិតផលមួយចំនួនទៀត ត្រូវបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យោធា។
៥. Volkswagen Beetle
រថយន្ត Volkswagen Beetle ត្រូវបានហ៊ីត្លែរបញ្ជាឲ្យផលិតនៅទសវត្សឆ្នាំ១៩៣០ និងបានហៅរថយន្តនេះថាជា “រថយន្តប្រជាជន” ត្រូវបានរចនាឡើងជារថយន្តដែលមានតំលៃសមរម្យសម្រាប់គ្រួសារអាល្លឺម៉ង់។
រថយន្តនេះ ត្រូវបានរចនាឡើងដោយវិស្វកររថយន្តអូទ្រីស-អាល្លឺម៉ង់ លោក Ferdinand Porsche សមាជិកគណបក្សណាហ្ស៊ី។ ផលិតដំបូងនៅឆ្នាំ១៩៣៨ ក្រោយមកផ្អាកកាផលិតនៅទសវត្សឆ្នាំ១៩៧០ ហើយត្រូវបានផលិតឡើងវិញនៅឆ្នាំ១៩៩៨ ។ ដោយសារតែការលក់ធ្លាក់ចុះក្រុមហ៊ុន Volkswagen បានប្រកាសថាខ្លួននឹងបញ្ឈប់ការផលិតរថយន្តប្រភេទនេះនៅឆ្នាំ២០១៩។
៤. មីស៊ីលប្រឆាំងនាវា
មីស៊ីលប្រភេទនេះត្រូវបានអភិវឌ្ឍន្នឡើងដំបូង ក្នុងរបស់ណាហ្ស៊ីអាល្លឺម៉ង់ក្នុងកំឡុងសង្គ្រាមលោកលើកទី២។ ប្រសិទ្ធភាពនៃមីស៊ីលប្រឆាំងនាវាចម្បាំងរបស់គូរសត្រូវឈ្មោះ Allied ក្នុងឆ្នាំ១៩៤៣-១៩៤៤ បានជំរុញឱ្យប្រទេសដទៃទៀតខិតខំអភិវឌ្ឍន្នមីស៊ីលប្រភេទនេះដោយខ្លួនឯងរហូតដល់សព្វថ្ងៃ ដូចជា រុស្ស៊ី ឥណ្ឌា អ៊ីស្រាអែល អាហ្សង់ទីន អ៊ីរ៉ាក់ អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងលីបង់។
៣. Acoustic Torpedo
Acoustic Torpedo គឺជាអាវុធក្នុងទឹកសំរាប់បាញ់ពីលើ ឬក្រោមផ្ទៃទឹកដោយស្វ័យប្រវត្ដិឆ្ពោះទៅគោលដៅ ហើយមានក្បាលគ្រាប់ផ្ទុះដោយរចនាឡើងដើម្បីបំផ្ទុះទាំងពេលប៉ះ ឬនៅជិតគោលដៅ។ វាត្រូវបានបង្កើតឡើងសម្រាប់កងទ័ពជើងទឹកណាហ្ស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ១៩៤៣ ដោយប្រើយ៉ាងទូលំទូលាយក្នុងសង្គ្រាមលោកលើកទី២ ប្រឆាំងនឹងនាវាកងទ័ពជើងទឹក និងនាវាមុជទឹក។
២. ថ្នាំមេតាដូន
ថ្នាំមេតាដូនជាប្រភេទថ្នាំអូភីអូអ៊ីដ និងត្រូវប្រើជាថ្នាំបំបាត់ការឈឺចាប់។ ថ្នាំនេះត្រូវបានផលិតឡើងនៅប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ១៩៣៩។ បន្ទាប់ពីអាឡឺម៉ង់ចាញ់សង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិកបានយករូបមន្តថ្នាំនេះមកផលិត និងប្រើប្រាស់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៤៧។
១. ភេសជ្ជៈ Fanta
Fanta ត្រូវបានផលិតដំបូងនៅក្នុងប្រទេសអាឡឺម៉ង់កំឡុងសង្គ្រាមលោកលើកទី២ ដើម្បីឆ្លើយតបចំពោះការដាក់ទណ្ឌកម្មពាណិជ្ជកម្មអាមេរិកនៅឆ្នាំ១៩៤១ ដែលរារាំងការនាំចូលគ្រឿងផ្សំចាំបាច់សម្រាប់ការផលិតកូកាកូឡា។ ដើម្បីរក្សាអាជីវកម្មនៅអាឡឺម៉ង់ ក្រុមហ៊ុនកូកា-កូឡា នៅអាឡឺម៉ង់ បានបង្កើតរូបមន្តថ្មី។ ឈ្មោះFanta មកពីពាក្យអាឡឺម៉ង់មានន័យថា fantasie ឬន័យជាភាសាខ្មែរ គឺស្រមើស្រមៃ។