ដល់​ខែ​គេ​និយម​ផ្លែ​ទៀប​ហើយ តែ​មនុស្ស ៤ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​ទេ

មក​ទល់​ខែ​នេះ គឺ​ចូល​រដូវ​កាល​ដែល​គេ​និយម​ទទួល​ទាន​ផ្លែ​ទៀប ដោយ​វា​ក៏​ជា​ផ្លែ​ឈើ​ដែល​មាន​ផ្តល់​សារធាតុ​ចិញ្ចឹម​ច្រើន​ផង​ដែរ ដល់​រាងកាយ តែ​យ៉ាង​ណា​សម្រាប់​មនុស្ស​ ៤ ប្រភេទ​ខាង​ក្រោម មិន​គួរ​ទទួល​ទាន​ឡើយ។

បញ្ជាក់​បន្តិច ផ្លែ​ទៀប​មាន​ផ្ទុក​នូវ​វីតាមីន C, ប៉ូតាស្យូម, ជាតិ​សរសៃ​និង​សារធាតុ​រ៉ែ​សំខាន់ៗ​មួយ​ចំនួន។ ផ្លែ​ទៀប​សាច់​សុទ្ធ​ ១០០ ក្រាម មាន​ផ្ទុក​ ៦៤ កាឡូរី ប្រូតេអ៊ីន ១,៦ ក្រាម ទឹក ៨២,៥ ក្រាម កាល់ស្យូម ៣៥ មិល្លីក្រាម និង​វីតាមីន C ៣៦ មិល្លីក្រាម​ជា​ដើម។

១) មនុស្ស​ដែល​លើស​ទម្ងន់​និង​ធាត់

 103740

ដោយសារ​តែ​ផ្លែ​ទាប​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន ដូច្នេះ​ហើយ​អ្នក​មាន​ជំងឺ​ធាត់ ឬ​លើស​ទម្ងន់ ក៏​មិន​គួរ​ទទួល​ទាន​ដែរ ហើយ​បើ​ទទួល​ទាន​គួរ​តែ​ក្នុង​បរិមាណ​តិច​បំផុត។ បើ​អ្នក​ទទួល​ទាន​ផ្លែ​ទៀប​ ២០០ ទៅ ២៥០ ក្រាម ស្មើ​នឹង​អ្នក​ទទួល​ទាន​បាយ​មួយ​ចាន​គោម។

២) អ្នក​ដែល​កើត​មុន

2

មនុស្ស​ដែល​កើត​មុន ប្រសិន​ទទួល​ទាន​វា​ច្រើន នោះ​នឹង​នាំ​ឲ្យ​បាក់តេរី​លូតលាស់ ធ្វើ​ឲ្យ​មុខ​ឡើង​ក្រហាយ ក្រហម និង​រមាស់​លើស​ដើម។

៣) អ្នក​ដែល​ខ្សោយ​តម្រង​នោម

Ava1 1534147942 569 Width640height480

អ្នក​ដែល​ខ្សោយ​តម្រង​នោម ក៏​មិន​គួរ​ទទួល​ទាន​ដែរ ក៏​ដោយសារ​តែ​ផ្លែ​ទៀប​មាន​ផ្ទុក​ប៉ូតាស្យូម​ច្រើន​ដែល​ជា​ទូទៅ​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​ត្រូវ​តម​អាហារ​ដែល​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់។

៤) អ្នក​ជំងឺ​ទឹកនោម​ផ្អែម

4

ដូច​គ្នា​ទៅ​នឹង​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ឬ​ស្រ្តី​មាន​ផ្ទៃ​ពោះ ដែល​មាន​ប្រវត្តិ​ធ្លាប់​កើត​ទឹកនោមផ្អែម ក៏​មិន​គួរ​ទទួល​ទាន​ផ្លែ​ទៀប​ដែរ ព្រោះ​វា​មាន​ផ្ទុក​បរិមាណ​ជាតិ​ស្ករ​ខ្ពស់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក