ផ្លូវ​ខាង​មុខ​អាច​ពិបាក​បន្តិច នេះ​ជ្រើសរើស​ព្រះអាទិត្យ​មួយ ដើម្បី​ទទួល​យក​សារ​ផ្លាស់ប្ដូរ​ជីវិត

ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ​នៅ​ខាង​មុខ អាច​ជា​ពិបាក​បន្តិច មាន​បញ្ហា​មួយ​ចំនួន ដែល​ទាមទារ​ឲ្យ​អ្នក​ត្រូវ​មក​ទទួល​យក​សារ​ណែនាំ ដើម្បី​ត្រួសត្រាយ​ជួយ​អ្នក​ឆ្លង​កាត់​វា​បាន​យ៉ាង​រលូន។ ការ​ជ្រើសរើស​ព្រះអាទិត្យ​មួយ​ក្នុង​ចំណោម​ព្រះអាទិត្យ​ទាំង ៣ អាច​បង្ហាញ​សារ​ណែនាំ​ដូច​ខាង​ក្រោម៖

ព្រះអាទិត្យ​ទី ១

1

នៅ​ដំណើរ​ជីវិត​ខាង​មុខ អ្នក​នឹង​ជួប​ប្រទះ​រឿង​លំបាក ដែល​ធ្វើ​ឲ្យ​អ្នក​ហាក់​នឿយណាយ​អស់​កម្លាំង លែង​ចង់​បន្ត​ទៅ​មុខ​ទៀត។ យ៉ាង​ណា​វា​ក៏​ជា​ពេលវេលា​ដ៏​ល្អ ដែល​អ្នក​គួរ​តែ​រៀនសូត្រ​ពី​បញ្ហា យក​មក​ធ្វើ​ជា​បទពិសោធន៍​ទៅ​ថ្ងៃ​មុខ។ ដូច្នេះ​ចូរ​ប្រើប្រាស់​ភាព​ឈ្លាសវៃ​របស់​អ្នក​ មក​កែខៃ​បញ្ហា​ឲ្យ​ក្លាយ​ជា​មេរៀន​និង​បទពិសោធន៍​សម្រាប់​ខ្លួន​ឯង​ល្អ​ជាង ហើយ​កុំ​ចុះញ៉ម​នឹង​វា​ឲ្យ​សោះ។

ព្រះ​អាទិត្យ​ទី ២

2

ជីវិត​មនុស្ស​គ្មាន​តុល្យភាព​នោះ​ទេ មិន​ខុស​ពី​វេហា​ដែល​មាន​ថ្ងៃ​ខ្លះ​ភ្លៀង ថ្ងៃ​ខ្លះ​ក្តៅ មិន​ស្ថិតស្ថេរ​ឡើយ។ ក្នុង​ជីវិត​របស់​អ្នក​វិញ ទាំង​ការងារ ទំនាក់ទំនង​ស្នេហា​ សុទ្ធ​តែ​មិន​នឹងន នៅ​ពេល​ខាង​មុខ យ៉ាង​ណា​ចូរ​កុំ​បោះបង់ ត្រូវ​ចាំ​ ទោះ​មេឃ​ភ្លៀង​ក៏​មិន​ភ្លៀង​រហូត​ដែរ ដូច្នេះ​ហើយ​ជីវិត​យើង​ដូច​គ្នា វា​មិន​ដែល​លំបាក​រហូត​នោះ​ទេ។

ព្រះអាទិត្យ​ទី ៣

3

នៅ​ពេល​ខាង​មុខ អ្នក​អាច​នឹង​ជួប​រឿង​មិន​ល្អ ពាក់ព័ន្ធ​នឹង​ការ​បោកបញ្ឆោត ឬ​ការ​ប្រើប្រាស់​អ្នក​ជា​ប្រយោជន៍​សម្រាប់​គេ។ ចូរ​គិត​ឲ្យ​បាន​ល្អិតល្អន់ និង​វិភាគ​ឲ្យ​គ្រប់​ជ្រុងជ្រោយ ហើយ​កុំ​ឆាប់​ជឿ​នរណា​ម្នាក់​ពេក​អី ​ត្រូវ​គិត​ឲ្យ​ច្បាស់​ថា តើ​គេ​ជួយ​យើង​គេ​បាន​ប្រយោជន៍​អ្វី ហើយ​យើង​បាន​ប្រយោជន៍​អ្វី​ខ្លះ​ដែរ​ពី​គេ ពោល​លុះត្រា​តែ​វា​មាន​ការ​ប៉ះប៉ូវ​ស្មើ​ភាព​គ្នា សឹម​ចូលរួម​នៅ​ក្នុង​រឿង​នោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក