ដើម​ខែ​ដើម​ទ្រព្យ! ២-៨ សីហា អ្នក​កើត​ឆ្នាំ​ទាំង ៣ ដល់​វេលា​ទទួល​យក​លាភ​សំណាង​ហើយ

សម្រាប់​សប្តាហ៍​ថ្មី​នៃ​ខែ​សីហា ចន្លោះ​ពី​ថ្ងៃ​ទី ២ ដល់ ៨ សីហា​ខាង​មុខ​នេះ តាម​ហោរាសាស្ត្រ​បាន​ដំណាល​មក​ថា អ្នក​កើត​ឆ្នាំ​ទាំង ៣ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត អាច​ជោគជ័យ​ទាំង​ក្នុង​អាជីព​ការងារ/ជំនួញ និង​ស្នេហា៖

អ្នក​កើត​ឆ្នាំ​វក (ស្វា)

1

មាន​សញ្ញា​ល្អ​ច្រើន​ដល់​អ្នក​កើត​ឆ្នាំ​វក​នៅ​សប្តាហ៍​ថ្មី​នេះ ហើយ​បើ​និយាយ​ពី​ទំនាក់ទំនង​គូ​ស្វាមី​ភរិយា​គឺ​ឃើញ​ថា​ល្អ ចេះ​មាន​ការ​យោគយល់ ដែល​អាច​បង្កើត​សុភមង្គល​ពេញលេញ​ចូល​ដល់​ក្រុម​គ្រួសារ។

ជាង​នេះ​ក្នុង​អាជីព​ការងារ ទោះ​មិន​សូវ​ស្ទាត់​ជំនាញ​ក្តី ក៏​អ្នក​នឹង​ឃើញ​ឱកាស​ច្រើន​នៅ​សប្តាហ៍​នេះ ហើយ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​ដឹកនាំ​ខាង​លើ​ផង​ដែរ។ សម្រាប់​អ្នក​មាន​អាជីវកម្ម​ក្នុង​ដៃ​ឯ​ណោះ ក៏​អាច​បង្កើត​ផ្លែផ្កា​ចេញ​ជា​ប្រាក់​ចំណេញ​ច្រើន ដើម្បី​ប៉ះប៉ូវ​និង​ដោះស្រាយ​បញ្ហា​ធ្លាប់​បាន​កើត​ឡើង​កន្លង​មក។

អ្នក​កើត​ឆ្នាំ​ជូត (កណ្តុរ)

2

នៅ​កន្លែង​ធ្វើ​ការ​អាច​ជួប​ប្រទះ​បញ្ហា​បន្តិចបន្តួច​នៅ​ដើម​សប្តាហ៍ តែ​បញ្ហា​ទាំង​ឡាយ​នឹង​អាច​ដោះស្រាយ​បាន​យ៉ាង​រលូន ជា​ពិសេស​នៅ​ចុង​សប្តាហ៍​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ តាម​រយៈ​លាភ​សំណាង​ដែល​មក​ដល់។

និយាយ​ពី​ផ្នែក​ទ្រព្យ​បន្តិច អ្នក​កើត​ឆ្នាំ​ជូត អាច​ថា​មិន​មាន​ការ​ប្រែប្រួល​ច្រើន​ឡើយ តែ​អ្នក​នឹង​ទទួល​បាន​រង្វាន់ ជា​លាភ​ចំណេញ​តបស្នង​នៅ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក ល្មម​នឹង​ធ្វើ​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​មាន​ការ​ច្រណែន​នឹង​អ្នក​បន្តិច​ដែរ។ ជា​ពិសេស​នៅ​ពេល​ខាង​មុខ ក៏​នឹង​មាន​ឱកាស​ល្អ កាន់​តែ​ពិសេស​ជាង​សប្តាហ៍​នេះ​ទៅ​ទៀត ឲ្យ​តែ​អ្នក​នៅ​បន្ត​ខិតខំ​ប្រឹងប្រែង។

បង្វែរ​ទៅ​រឿងរ៉ាវ​ស្នេហា អ្នក​កើត​ឆ្នាំ​ជូត ដ្បិត​បើ​មាន​ការ​ទាស់​ពាក្យ​នឹង​ដៃ​គូ​បន្តិច តែ​បើ​ចេះ​អត់ធ្មត់ និង​បញ្ចៀស​ការ​និយាយ​ពាក្យ​អាក្រក់​ដាក់​គ្នា​បាន គ្រប់​យ៉ាង​នឹង​ល្អ​ប្រសើរ​លើស​ដើម ហើយ​កាន់​តែ​យល់​និង​ស្រលាញ់​គ្នា​ជាង​មុន​បន្ថែម។

អ្នក​កើត​ឆ្នាំ​រោង (នាគ)

3

ជា​សប្តាហ៍​នាំ​សំណាង​ដ៏​ធំ​បំផុត​សម្រាប់​ខែ​សីហា ដល់​អ្នក​កើត​ឆ្នាំ​រោង ហើយ​បើ​ចង់​វិនិយោគ​ ចាប់ផ្តើម​អាជីវកម្ម​អ្វី​មួយ គឺ​អ្នក​ដល់​ពេលវេលា​ដែល​គួរ​តែ​ធ្វើ​ហើយ។ អ្នក​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ជាង​ពេល​មុន ហើយ​ក៏​មាន​ដៃ​គូ​សហការ​ល្អ​ជាង​មុន​ផង​ដែរ។

ទៅ​មើល​ទំនាក់ទំនង​ស្នេហា ដូច​គេ​បាន​ចារ​ទុក បើ​មនុស្ស​អត់​គូ នៅ​សប្តាហ៍​នេះ​ក៏​ឃើញ​ពន្លឺ​ស្នេហ៍​ជា​បណ្តើរៗ ដែល​ល្មម​នឹង​រក​បាន​អ្នក​យល់​ចិត្ត​ដូច​អ្វី​ដែល​ប្រាថ្នា​ចង់​បាន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ រី​ឯ​អ្នក​មាន​ដៃ​គូ​ស្រាប់​ហើយ​នោះ ក៏​កាន់​តែ​ល្អូកល្អិន​នឹង​គ្នា ស្ថិរភាព​ស្នេហ៍​ក៏​រឹត​បន្តឹង​កាន់​តែ​យូរ​អង្វែង​បន្ថែម​ទៀត។ យ៉ាង​ណា​ជៀស​ឲ្យ​បាន កុំ​ឲ្យ​មាន​ជន​ទី ៣ ចូល​មក​លេង​សើច៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក