ក្នុងជីវិតមនុស្សយើង តែងតែមានអ្វីមួយដែលយើងមើលមិនឃើញ ហើយបានជំរុញ និងពេលខ្លះបញ្ចៀសយើងមិនឲ្យធ្លាក់ទៅក្នុងរណ្តៅនៃបញ្ហា។ ដូចគ្នានឹងក្នុងអត្ថបទនេះ សូមអ្នកជ្រើសរើសនៅស្លាបទិព្វមួយ ដើម្បីទទួលយកសារណែនាំដ៏ល្អបំផុត សម្រាប់បើកផ្លូវជីវិតរបស់អ្នកនៅពេលខាងមុខ៖
ស្លាបទី ១
មានសារណែនាំសម្រាប់អ្នកដែលបម្រើការតូចធំ ត្រូវមានការប្រុងប្រយ័ត្នពាក្យសម្តីបន្តិចនៅពេលខាងមុខ។ ដោយឡែកសម្រាប់អ្នកធ្វើដំណើរផ្លូវឆ្ងាយ ក៏ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទោះមានគេតាមថែរក្សា ខ្លួនយើងផ្ទាល់ក៏ត្រូវបន្ថែមការយកចិត្តទុកដាក់មួយកម្រិតទៀត កាន់តែល្អ។
ស្លាបទី ២
នៅពេលខាងមុខនេះ ជីវិតអ្នកអាចនឹងឈានដល់ការផ្លាស់ប្តូរដ៏ធំមួយ ដោយវាលាយឡំទាំងភាពវិជ្ជមាន និងអវិជ្ជមាន។ យ៉ាងណាយើងសូមណែនាំឲ្យអ្នក មានការអត់ធ្មត់ឲ្យបានខ្ពស់ ដ្បិតបើជួបបញ្ហាខ្លះៗក៏ដោយ ព្រោះនឹងមានញាណល្អមួយភ្ជាប់ទៅកាន់អារម្មណ៍អ្នក ដើម្បីឆ្ពោះទៅកាន់ផ្លូវជោគជ័យ។
ស្លាបទី ៣
ទន្ទឹមនឹងភាពខិតខំប្រឹងប្រែងរបស់អ្នកជាយូរមកហើយ វាក៏ដល់ពេលវេលាដែលត្រូវប៉ះប៉ូវតបស្នងគ្រប់យ៉ាងត្រលប់មកកាន់អ្នកវិញ។ នៅពេលខាងមុខ អ្នកត្រៀមខ្លួនទៅ ទទួលយកលាភសំណាងដែលនឹងឈានមកក្នុងជីវិតអ្នក។ មួយផ្សេងទៀត ចេះចាប់យកនិងរក្សាឱកាសខាងមុខឲ្យបានល្អផង។
ស្លាបទី ៤
សម្រាប់បញ្ហានៅផ្លូវខាងមុខ អ្នកដូចមានអ្នកជួយ ប្រៀបដូចជាវិញ្ញាណបុព្វបុរសពីដូនតា តាមថែរក្សានិងត្រួសត្រាយផ្លូវជានិច្ច។ ដូច្នេះហើយកុំបារម្ភខ្លាំងពេកអី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក