តើអ្នកមានអ្វីលាក់បាំង ជ្រៅនៅក្នុងចិត្ត? រើសរបស់ដែលអ្នកខ្លាចបំផុតមួយ ដើម្បីស្រាយចម្ងល់ នៅក្នុងចិត្តរបស់អ្នក

សំណួរ

ប្រសិនបើថ្ងៃណាមួយអ្នកដើរចូលព្រៃពេលយប់ ចៃដន្យអ្នកបានឆ្លងកាត់ផ្ទះដែលគេបោះបង់ចោលមួយនៅកណ្តាលព្រៃ អ្នកមានអារម្មណ៍ភ័យខ្លាច ហើយសម្រេចចិត្តបោះជំហានថយក្រោយ ប៉ុន្តែភ្លាមៗនោះអ្នកឃើញអ្វីម្យ៉ាងលេចឡើងនៅមុខផ្ទះដែលគេបោះបង់ចោលនោះ ។ តើអ្នកគិតថា ពេលដែលអ្នកងាកមកមើលផ្ទះដែលគេបោះបង់ចោល អ្នកហ្នឹងឃើញអ្វី?

E847a753935785.59476a435acd1

ចម្លើយ

១. ខ្មោចបុរសចម្លែក

២. ខ្មោចម្ចាស់ផ្ទះ

៣. ខ្មោចកុមាររត់តែម្នាក់ឯង

៤. តុក្កតាខ្មោច

 

ទៅមើលចម្លើយរបស់អ្នក

១. ខ្មោចបុរសចម្លែក

1 22

ប្រសិនបើអ្នកគិតថា ជាខ្មោចរបស់បុរសចម្លែកមុខ ដែលបង្ហាញខ្លួននៅមុខផ្ទះស្ងាត់មួយនៅចំកណ្តាលព្រៃ នោះមានន័យថា អ្នកជាមនុស្សពូកែស្រមើស្រមៃ ពូកែសង្ស័យ និងមានអារម្មណ៍ឆាប់រន្ធត់ញាប់ញ័រ និងអ្វីដែលបានកើតឡើងខ្លាំងគួរសមដែរ ។ ចំណែកបុគ្គលិកលក្ខណៈខាងក្នុងរបស់អ្នក គឺជាមនុស្សដែលមានរបៀបរៀបរយខ្ពស់ ទន់ភ្លន់ និងគិតច្រើន ប្រសិនបើអ្នកចង់ធ្វើអ្វីមួយ អ្នកតែងតែរៀបផែនការជាជំហានៗ មិនសូវជាហ៊ានធ្វើអ្វីហួសប្រមាណ ឬប្រថុយប្រថានទេ ហើយអ្នកចូលចិត្តនៅស្ងៀម នៅក្នុងពិភពផ្ទាល់ខ្លួនរបស់អ្នកច្រើនជាងពិភពខាងក្រៅ ។

២. ខ្មោចស្ត្រីម្ចាស់ផ្ទះ

2 22

ប្រសិនបើអ្នកគិតថាអ្នកនឹងឃើញខ្មោចស្ត្រីម្ចាស់ផ្ទះ នៅមុខផ្ទះអ្នកបោះបង់ចោលនៅកណ្តាលព្រៃ នោះមានន័យថា អ្នកមានចិត្តសប្បុរស និងចេះគោរពឲ្យតម្លៃអ្នកដទៃ តែងតែដើរតួនាទីណែនាំមនុស្សជុំវិញខ្លួន។ ចំណែកបុគ្គលិកលក្ខណៈខាងក្នុងរបស់អ្នក គឺទន់ភ្លន់តែមិនទន់ខ្សោយ ជាធម្មតា អ្នកនឹងមិនរករឿងអ្នកផ្សេងមុនឡើយ តែប្រសិនបើមាននរណាម្នាក់ជួបរឿងអយុត្តិធម៌ អ្នកនឹងហ៊ានចេញមុខការពារដោយមិនខ្លាចរអាអ្វីឡើយ ។

៣. ខ្មោចកុមាររត់លេងតែម្នាក់ឯង

3 18

ប្រសិនបើអ្នកគិតថា នឹងឃើញខ្មោចក្មេងដែលរត់លេងតែម្នាក់ឯង នៅមុខផ្ទះដែលគេបោះបង់ចោលនៅកណ្តាលព្រៃ នោះមានន័យថា អ្នកគឺជាមនុស្សដែលស្រឡាញ់សេរីភាព មិនចូលចិត្តនៅក្រោមបញ្ជារបស់នរណាម្នាក់ ចូលចិត្តការធ្វើដំណើរផ្សងព្រេង ស្វែងរកពិភពថ្មីៗ ឲ្យខ្លួនឯងជាប្រចាំ ។ ចរិតខាងក្នុងរបស់អ្នកគឺមិនចេះអត់ធ្មត់ ស្អប់ការរង់ចាំ ចូលចិត្តធ្វើអ្វីតាមចិត្តខ្លួនឯង ដូច្នេះជារឿយៗ ទើបអ្នកតែងតែនៅម្នាក់ឯងអស់រយៈពេលយ៉ាងយូរ ។

៤. តុក្កតាខ្មោច

4 19

ប្រសិនបើអ្នកគិតថា តុក្កតាខ្មោចនឹងចេញមកមុខផ្ទះដែលគេបោះបង់ចោល នៅកណ្តាលព្រៃ នោះមានន័យថា អ្នកគឺជាមនុស្សដែលមានមហិច្ឆតាខ្ពស់ ទទួលខុសត្រូវចំពោះជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ ចំណែកចរិតខាងក្នុងរបស់អ្នកគឺ អ្នកមិនចូលចិត្តការផ្លាស់ប្តូរ អ្នកមិនងាយសម្រេចចិត្តភ្លាមៗទេ ព្រោះអ្នកខ្លាចពិភពលោក ដ៏មានសណ្តាប់ធ្នាប់របស់អ្នកនឹងដួលរលំ ៕

ប្រភព៖ Knongsrok