ខែ​ចាស់​អ្នក​លំបាក​ច្រើន​ហើយ ចូល​ដល់​ខែ​សីហា អ្នក​កើត​ឆ្នាំ ៣ នឹង​មានរាសីឡើង​ខ្ពស់​ត្រដែត​វិញ

កាល​ពី​ខែ​ចាស់ កក្កដា​រយៈ​ពេល ៣១ ​ថ្ងៃ​កន្លង​ទៅ យើង​ឃើញ​ថា​អ្នក​កើត​ឆ្នាំ ៣ ដូច​បង្ហាញ​ខាង​ក្រោម ហាក់​ជួប​រឿង​លំបាក​ក្នុង​ជីវិត​ច្រើន​ហើយ។ យ៉ាង​ណា​ចូល​មក​ដល់​ខែ​ថ្មី​សីហា រាប់​ពី​ថ្ងៃ​ទី ១ ​នេះ​ទៅ ពួក​គេ​នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត​វិញ៖

អ្នក​កើត​ឆ្នាំ​រោង (នាគ)

1

អ្នកកើតឆ្នាំរោងនៅខែសីហានេះ នឹងមានឱកាសល្អៗចូលមកក្នុងជីវិតច្រើន ហើយពួកគេក៏មិនពិបាកនឹងឆ្លងកាត់នោះដែរ។ វាជាឱកាសមាសឱកាសប្រាក់ ដែលអាចទាញឲ្យពួកគេឡើងទៅកម្រិតមួយទៀតនៃជីវិតបាន ហើយបើនិយាយពីការធ្វើជំនួញគឺនឹងបើកឃើញពន្លឺកាន់តែច្បាស់ល្អជាងមុន។

អ្នក​កើត​ឆ្នាំ​កុរ (ជ្រូក)

2

ស្ថិរភាពនៃទ្រព្យរបស់អ្នកកើតឆ្នាំកុរនៅតែមាន ហើយឱកាសនៅខែថ្មី ក៏កាន់តែអស្ចារ្យជាងមុន។ ដ្បិតបើមានបញ្ហាមួយចំនួនក្នុងជីវិតនៃខែចាស់ តែអ្នកកើតឆ្នាំកុរចូលមកដល់ទំព័រទី ៨ នៃឆ្នាំ ២០២១ នេះមិនសូវហត់នឿយ ព្រួយចិត្តដូចមុនទៀតទេ ព្រោះពួកគេច្រើនតែមានអ្នកល្អនៅក្បែរ មានគេចាំជួយ ចាំត្រួសត្រាយផ្លូវជានិច្ច។

អ្នក​កើត​ឆ្នាំ​មមី (សេះ)

3

មនុស្សដែលកើតឆ្នាំមមី នឹងទទួលបានការផ្លាស់ប្តូរវិជ្ជមានមួយនៅខែនេះ ដោយអាចជាត្រូវបានថ្នាក់លើកោតសរសើរ ឬដំឡើងប្រាក់ខែឲ្យ។ សំណាងមិនល្អអ្នកនឹងបញ្ចៀសបាន ហើយសំណាងល្អ នឹងកើតមកដល់អ្នកនៅខែសីហា ដូចជាគ្រាប់សាច់សាយភាយចូលមកមិនចេះអស់៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក