ជ្រើសរើស​ផ្លូវ​មួយ​ដែល​ត្រូវ​ដើរ ដើម្បី​ដឹង​ថា​ជីវិត​អ្នក​នឹង​ជួប​រឿង​អ្វី​នៅ​ពេល​ខាង​មុខ?

នៅ​ក្នុង​អត្ថបទ​នេះ យើង​មាន​រូបភាព​នៃ​ផ្លូវ​ដែល​ត្រូវ​ដើរ​ចំនួន ៦។ ការ​ជ្រើសរើស ១ ក្នុង​ចំណោម ៦ របស់​អ្នក អាច​បង្ហាញ​ឲ្យ​ដឹង​ថា ជីវិត​អ្នក​នឹង​ជួប​រឿង​អ្វី​នៅ​ពេល​ខាង​មុខ?

រូបភាពទី ១

1

អ្នកនឹងមានការវិវត្តទៅរកចំណុចមួយផ្សេងទៀត ក្នុងទំនាក់ទំនងស្នេហារបស់អ្នក និងដៃគូ (ប្រសិនជាអ្នកមានគូស្នេហ៍ស្រាប់ហើយនោះ)។ មិនយូរប៉ុន្មានទេ អ្នកនឹងឈានទៅដល់ការប្ដេជ្ញាចិត្តខ្ពស់ជាងមុន និងភាពមានទំនួលខុសត្រូវខ្ពស់ជាងមុន ដែលនាំឲ្យអ្នកក្លាយជាមនុស្សចាស់ទុំជាងមុន ហើយអាចកសាងជីវិតជាមួយគ្នាទៅថ្ងៃមុខបាន។

រូបភាពទី ២

អ្នកនឹងត្រូវធ្វើការសម្រេចចិត្តលើរឿងអ្វីដែលថ្មីមួយក្នុងជីវិត ទាក់ទងនឹងបញ្ហាជីវិត ដែលនាំឲ្យឆ្ពោះទៅគោលដៅថ្មីដែលត្រូវដើរ។

ត្រូវចាំថាវាជាពេលវេលាអភិវឌ្ឍដ៏អស្ចារ្យក្នុងជីវិត អ៊ីចឹងចូរគិតឲ្យបានល្អិតល្អន់ និងជ្រើសយករឿងណាមួយមកធ្វើជាអាទិភាពមុនសម្រេចចិត្ត។ គ្រប់យ៉ាងវាមិនងាយពេកនោះទេ តែបើដួលហើយ ក៏កុំងាយបោះបង់ពេក។

រូបភាពទី ៣

ទាក់ទងនឹងអាជីពការងាររបស់អ្នក ដោយអ្នកនឹងទទួលបានដំណឹងល្អនៅថ្ងៃខាងមុខ ពោលអាចជាឡើងដំណែង ឬទទួលបានការកោតសរសើរពីថ្នាក់លើ ដែលអាចនាំប្រយោជន៍ដល់អ្នកបានទៅថ្ងៃ ខាងមុខ។ ចូរបន្តធ្វើឲ្យបានល្អបំផុត និងបន្តបង្ហាញទេពកោសល្យពិតរបស់អ្នកទៅកាន់ពិភពខាងក្រៅ ឲ្យគេបានឃើញពីភាពខ្លាំងរបស់អ្នកយ៉ាងពិតប្រាកដ។

រូបភាពទី ៤

2

ការរំពឹងទុកក្នុងចិត្តរបស់អ្នកនូវរឿងរ៉ាវមួយចំនួន នឹងមិនអាចកើតឡើងបានទេនៅពេលខាងមុខនេះ។ រឿងរ៉ាវដែលកើតឡើងនៅប៉ុន្មានថ្ងៃបន្ទាប់នេះ នឹងបង្រៀនអ្នកឲ្យក្លាយជាមនុស្សដែលមានការអត់ធ្មត់ជាងមុន និងមានការគិតល្អប្រសើរជាងមុន។

ចូរបន្តផ្តោតលើការខិតខំប្រឹងប្រែងរបស់អ្នក អ្វីដែលល្អក៏នៅតែបន្តធ្វើ ហើយយកសន្តិភាពផ្លូវចិត្តជាប់ខ្លួនជានិច្ច ទើបអ្នកអាចឆ្លងកាត់រឿងខាងមុខនោះបាន។

រូបភាពទី ៥

នេះបានបង្ហាញមកថា ភាពអស្ចារ្យនៃជីវិតទាក់ទិននឹងមិត្តភាព ទំនាក់ទំនងជាមួយនរណាម្នាក់ នឹងលេចចេញមកនៅពេលដ៏ខ្លីខាងមុខ។ វាអាចថាជាមនុស្សថ្មីណាម្នាក់ ឬមនុស្សដែលអ្នកខានជួបយូរមកហើយនោះ គេលេចវត្តមានមកក្នុងជីវិតអ្នក ហើយគេនឹងត្រួសត្រាយនាំអ្នកឲ្យបានឃើញពីទស្សនៈល្អថ្មីៗសម្រាប់ជីវិត។

បើស៊ីជម្រៅទៅមនុស្សថ្មីនេះ នឹងអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន ហើយគេនាំភាពវិជ្ជមានច្រើនជាងអវិជ្ជមាន តែទោះយ៉ាងណាក៏កុំបើកបេះដូងធំពេក ចូរមើលឲ្យបានល្អិតល្អន់ផង។

រូបភាពទី ៦

អ្នកនឹងទទួលបានភាពអំណររីករាយក្នុងជីវិត នឹងបានជួបនូវរឿងដែលអ្នកចង់ជួប។ ធម្មជាតិរបស់អ្នក មិនដែលដើរផ្លូវតែមួយនោះទេ អ្នកតែងតែមានផ្លូវក្រោយជាប់ខ្លួនជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈឬរឿងរ៉ាវអ្វីក៏ដោយ។

បើក្នុងន័យស្នេហា អ្នកនឹងបានជួបស្នេហ៍ពិតនៅពេលខាងមុខ ហើយវាជារឿងតែមួយគត់ ដែលនាំឲ្យជីវិតអ្នកផ្តោតលើផ្លូវតែមួយ មិនមានចិត្តពីរដូចរឿងផ្សេងៗទៀតឡើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក