ជើងមាន់ត្រូវបានគេច្នៃទៅធ្វើជាម្ហូបអាហារជាច្រើនប្រភេទ ហើយវាក៏បានក្លាយជាអាហារសម្រន់ដ៏ពេញនិយមមួយផងដែរ។ ដ្បិតឃើញតម្លៃថោកៗ ក៏មានមនុស្សតិចណាស់ដែលដឹងថា ជើងមាន់មានបង្កប់នូវប្រយោជន៍ល្អចំពោះសុខភាពជាច្រើន៖
៥) មានផ្ទុកនូវកូឡាជែន
ជើងមាន់មានផ្ទុកនូវកូឡាជែនពីធម្មជាតិ ប្រហាក់ប្រហែលនឹងបន្លែបៃតង ក៏ដូចជាផ្លែឈើមួយចំនួនអ៊ីចឹងដែរ។ នៅពេលបន្ថែមកូឡាជែនចូលដល់រាងកាយ វាក៏ចូលរួមចំណែកជួយបង្កើតកោសិកាថ្មី ជំនួសឲ្យកោសិកាចាស់ដែលងាប់នៅលើស្បែក។
ទន្ទឹមនេះ វាក៏ជួយឲ្យរាងកាយផលិតឈាមក្រហមបានច្រើន និងបង្កើនអត្រាមេតាប៉ូលីសខ្លាញ់ក្នុងរាងកាយ ជួយដល់ការសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។
៤) ជួយបំបាត់ការឈឺចាប់សន្លាក់
កូឡាជែននៅក្នុងជើងមាន់នេះសោត ក៏អាចជំរុញក្នុងការបង្កើតជាលិកាឡើងវិញ ដើម្បីកាត់បន្ថយការរលាកសន្លឹកឆ្អឹងផ្សេងៗ។ ជាទូទៅនៅពេលឈឺសន្លាក់ វាដោយសារឆ្អឹងរបស់អ្នកទ្រុឌទ្រោមហើយពេលវាត្រដុសគ្នាទៅ ធ្វើឲ្យហើម និងឈឺចាប់ពិបាកក្នុងការធ្វើចលនា។
តាមការសិក្សាសាកល្បងទៅលើមនុស្ស ១៩១ នាក់ ដែលមានជំងឺរលាកសន្លាក់ជង្គង់ ក្នុងកំឡុងពេល ៣ ខែ ពេលពួកគេទទួលកូឡាជែនដែលចេញពីជើងមាន់ជាប្រចាំ ក៏ឃើញថាអាចកាត់បន្ថយការឈឺចាប់ និងធ្វើឲ្យល្អប្រសើរត្រលប់មកវិញបាន។
៣) កាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹង
ជាពិសេសសម្រាប់មនុស្សចាស់ ដែលមានបញ្ហាឆ្អឹងចុះខ្សោយ ពួកគាត់អាចទទួលទានជើងមាន់ដើម្បីស្រូបយកប្រូតេអ៊ីននិងកាល់ស្យូមចេញពីនោះ ហើយជួយការពារជំងឺពុកឆ្អឹងនៅដំណាក់កាលដំបូង។
២) ជួយដល់ការព្យាបាលរបួស
ពេលអ្នកមានបួស វានឹងជួយបណ្តុះកោសិកាថ្មី ជួយឲ្យរបួសនោះជាសះស្បើយលឿន ហើយក៏ជួយពង្រឹងដល់សាច់ដុំឆ្អឹងបានយ៉ាងល្អផងដែរ។
១) ជួយដល់ប្រព័ន្ធរំលាយអាហារ
សារធាតុនៅក្នុងជើងមាន់ មានដូចជា Glucosamine, Chondroitin, Collagen និង Protein សុទ្ធតែចូលរួមចំណែកជួយដល់ប្រព័ន្ធរំលាយអាហារ ជួយដល់ក្រពះ ពោះវៀនឲ្យដំណើរការបានល្អជាងមុន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក