សូមជ្រើសរើស "ទ្រង់ទ្រាយត្បូងពេជ្រ" មួយដែលអ្នកកំពុងពាក់ ឬមួយដែលអ្នកស្រឡាញ់ និងពេញចិត្តបំផុតដើម្បីដឹងថា អ្នកជាមនុស្សបែបណា នៅពេលអ្នកកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ ។
១. ត្បូងពេជ្ររាងមូល
ប្រសិនបើអ្នកចូលចិត្តត្បូង ដែលមានរាងមូលជាងគេនោះមានន័យថា អ្នកគឺជាមនុស្សម្នាក់ដែលពូកែ Take Care គូរស្នេហ៍ណាស់ ថែមទាំងពូកែយកចិត្តយកថ្លើមទៀតផង មិនថាគូរស្នេហ៍ចង់បានអ្វី គ្រាន់តែប្រាប់អ្នកភ្លាម អ្នកអាចរកឲ្យបានទាំងអស់ ។ ហើយមិនថាអ្នករវល់ប៉ុណ្ណាទេ អ្នកក៏នឹងរកពេលទៅជួបជាមួយគូស្នេហ៍ដែរ ។
២. ត្បូងពេជ្ររាងពងក្រពើ
ប្រសិនបើអ្នកចូលចិត្តត្បូងដែលមានរាងដូចពងក្រពើជាងគេនោះ មានន័យថា អ្នកគឺជាមនុស្សដែលមានទេពកោសល្យខ្ពស់ ពូកែទាំងការងារក្នុងផ្ទះ និងការងារខាងក្រៅ ។ អ្នកថែមទាំងអាចបែងចែកពេលវេលាសម្រាប់ការងារបានយ៉ាងល្អឥតខ្ចោះ ប៉ុន្តែពេលខ្លះអ្នកហាក់ដូចជា ពូកែរអ៊ូបន្តិចដែរ ។
៣. ត្បូងពេជ្ររាងផ្លែសារី ឬរាងដំណក់ទឹក
ប្រសិនបើអ្នកចូលចិត្តត្បូងពេជ្រដែលមានរាងដូចផ្លែសារី ឬរាងដំណក់ទឹក នោះមានន័យថា អ្នកគឺជាមនុស្សសម័យថ្មី មិនចូលចិត្តនៅមួយកន្លែងទេ ។ ឲ្យតែមានបច្ចេកវិជ្ជាថ្មី ឬចំណេះដឹងថ្មីៗ ដែលគួរសិក្សា អ្នកនឹងរកវិធីស្វែងយល់ភ្លាម អាចនិយាយបានថា ប្រសិនបើនរណាម្នាក់ក្លាយជាគូស្នេហ៍របស់អ្នក ច្បាស់ជាមិនភ័យដាច់ពោះទេ ។
៤. ត្បូងពេជ្រមានរាងគ្រាប់ស្រូវ (Marquise)
ប្រសិនបើអ្នកចូលចិត្តត្បូងពេជ្ររាងគ្រាប់ស្រូវ នោះមានន័យថា អ្នកជាមនុស្សដែលក្លាហាន មិនខ្លាចនរណា ថែមទាំងអាចបញ្ចេញក្បាច់គុនបានទៀតផង ។ សុំតែម្យ៉ាងខាងគូស្នេហ៍ហាមមកចង្អុលបញ្ជារអ្នកឲ្យសោះ មិនបានទេ! យល់ល្អរកកន្លែងពួនឲ្យហើយទៅ ។
៥. ត្បូងពេជ្ររាងត្រីកោណ
ប្រសិនបើអ្នកចូលចិត្តត្បូងពេជ្រដែលមានរាងត្រីកោណ នោះអ្នកគឺជាគូស្នេហ៍ដែលមានថាមពលវិជ្ជមានច្រើន ជីវិតពោរពេញដោយភាពស្រស់ស្រាយ ចូលចិត្តធ្វើឲ្យគូស្នេហ៍ភ្ញាក់ផ្អើល ហើយតែងតែបង្កើតរឿងរីករាយថ្មីៗរហូត ។ ទាស់តែបន្តិច អ្នកជាមនុស្សដែលស្រឡាញ់សេរីភាព ដូច្នេះភាគីម្ខាងទៀតកុំពូកែទូរស័ព្ទហៅញឹកពេក ប្រយ័ត្នត្រូវថ្មោង ។
៦. ត្បូងពេជ្ររាងការ៉េ
ប្រសិនបើអ្នកចូលចិត្តត្បូងពេជ្ររាងការ៉េ មានន័យថា អ្នកជាមនុស្សដែលតឹងរឹងដូចជាបន្ទាត់ មានសណ្តាប់ធ្នាប់ច្រើន មានគោលការណ៍ជាច្រើន នេះក៏មិនល្អ នោះក៏មិនល្អ នេះបើហៅថាជាមនុស្សរាង 'បូរាណ បន្តិចក៏មិនខុសដែរ តែវាមិនមែនជាគ្រោះថ្នាក់សម្រាប់នរណាទេ ព្រោះដោយសារអ្នកស្រលាញ់ខ្លាំងទើបអ្នកខ្វល់ ។
៧. ត្បូងពេជ្ររាងបេះដូង
ប្រសិនបើអ្នកចូលចិត្តត្បូងពេជ្រ ដែលមានរាងបេះដូងជាងគេ នោះអ្នកគឺជាគូស្នេហ៍ដ៏ផ្អែមល្ហែម ទាំងទន់ភ្លន់ និងទន់ជ្រាយក្នុងពេលតែមួយ។ ភាគច្រើនអ្នកជាមនុស្សនិយាយដោយសុភាពរាបសា យកចិត្តទុកដាក់ចំពោះមនុស្សជិតស្និទ្ធ តែបើអ្នកងរង៉ក់ ឬអន់ចិត្តឡើងមក ក៏អាចធ្វើឱ្យគូស្នេហ៍ឈឺក្បាលបានដែរ ដូច្នេះ ប្រសិនបើត្រង់ចំណុចនេះអ្នកអាចកាត់បន្ថយបន្តិច នោះនឹងមិនមានអ្វីគួរឲ្យបារម្ភទេ ៕
ប្រភព៖ Knongsrok