ថ្មីៗនេះ អុំស្រីម្នាក់ដែលត្រូវបានគេស្គាល់ថាជាអ្នកបម្រើការងារដ្ឋជាប៉ូលិសចរាចរណ៍ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការកោតសរសើរជាខ្លាំងនៅក្នុងស្មារតីតស៊ូនៅក្នុងជីវិត ពេលថ្ងៃបម្រើជាតិ ឯពេលយប់ខំប្រឹងធ្វើការរកស៊ីចិញ្ចឹមជីវិត និងកូនៗក្នុងបន្ទុក។
តាមរយៈគណនីហ្វេសប៊ុក សុីម ជឹម បានឱ្យដឹងថា៖ « ថ្ងៃឡើងធ្វើការបំរើជាតិ យប់ឡើងកាលណារកសីចិញ្ចឹមកូននាងខ្ញុំមានលក់ដូចជា ក្ដាមប្រៃ សាច់គោអាំង គឹមឈីវ នឹងជ្រក់កូនឆៃថាវ រសជាតិ ជូរ ប្រៃ ផ្អែម ស្រួយស្រឹប ឆ្ងាញ់ ធានាមិនប្រើទឹកខ្មេះ មិនប្រើសារធាតុរក្សាទុកបានយូរនិងមានអនាម័យល្អ កុំភ្លេចជួយគាំទ្រអុំម្នាក់មួយផង 🙏🙏🙏 មានសេវាដឹកជញ្ជូនដល់ផ្ទះ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ☎️012627541 (Cellcard) ☎️093395161 (Smart) » ។
គួរឱ្យដឹងផងដែរថា អ៊ំស្រី ដែលបម្រើការជាជាប៉ូលិសចរាចរមួយរូបនេះ ត្រូវបានគេដឹងថាមានឈ្មោះ ស៊ីម ជឹម ជាមន្ត្រី បម្រើការងារដ្ឋរយៈពេល ៣៦ឆ្នាំមកហើយ បើគិតចាប់ពីឆ្នាំ ១៩៨៥ រហូតដល់ឆ្នាំ ២០២១ នេះ ហើយនៅឆ្នាំនេះជាឆ្នាំដែលអុំត្រូវចូលនិវត្តន៍ផងដែរ។ បន្ទាប់ពីត្រូវលាឈប់ពីការងារអ៊ំស្រីក៏បានបរកបមុខរបរមួយសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ គឺជាអ្នកលក់ប្រហិតចៀនតាមរទះវិញម្តង ដែលមានទីតាំងស្ថិតនៅគល់ស្ពាន៧មករា ក្បែរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក