នៅបញ្ហាដែលកំពុងជួបប្រទះពេលនេះ តើអ្នកត្រូវការអ្វីទៅ ដើម្បីជាជំនួយក្នុងការដោះស្រាយ និងជួយឲ្យជីវិតឆ្លងផុតពេលវេលាដ៏លំបាកសារនេះបាន? តាមរយៈការជ្រើសរើសរូបភាពរលកមួយ យើងបង្ហាញពីដំណោះស្រាយសម្រាប់អ្នកដូចខាងក្រោម៖
រលកទី ១ ការអត់ធ្មត់
អ្វីដែលអ្នកអាចធ្វើបានពេលនេះ គឺមានតែការអត់ធ្មត់ជាជម្រើសល្អបំផុត។ អ្នកត្រូវយល់ថា ដំណើរការកិច្ចការងារ ឬបញ្ហាខ្លះ វាក៏ត្រូវពេលវេលារបស់វាដែរ បើយើងបង្ខំអាចធ្វើឲ្យខូចការធំ ហើយមានតែបន្ថែមភាពអត់ធ្មត់នេះទេ ជាមធ្យោបាយល្អបំផុត។ កុំគិតច្រើនអី ចូរមើលទៅក្រោយបន្តិច អ្នកបានឆ្លងកាត់ច្រើនណាស់ហើយ ដូច្នេះរង់ចាំតែមួយរយៈទៀតក៏មិនអីដែរ។
រលកទី ២ ការរកជំនួយ
បញ្ហារបស់អ្នក ហាក់អស់សមត្ថភាពក្នុងការដោះស្រាយហើយ អ្វីដែលអ្នកគួរធ្វើបន្ទាប់ មានតែការរកជំនួយពីអ្នកដទៃ។ យ៉ាងនាអ្នកជ្រើសរើសរូបភាពទី ២ នេះ មិនចាំបាច់បារម្ភពេកទេ ដោយសារតែជីវិតរបស់គេ នឹងមានដំណោះស្រាយឆាប់ៗនេះហើយ ដោយជំនួយដែលនឹងកើតឡើងមកលើអ្នក គឺជាមនុស្សដែលនៅក្បែរអ្នកបំផុត គ្រាន់ថាមួយរយៈមុនវាមិនទាន់ដល់ពេល។ មួយទៀតត្រូវចាំឲ្យច្បាស់ផង ពីមនុស្សដែលគេបានជួយយើងនៅពេលលំបាក ហើយមិនត្រូវបំភ្លេចឈ្មោះគេចេញពីចិត្តឡើយ។
រលកទី ៣ ភាពស្ងប់ស្ងាត់
បញ្ហាខ្លះគឺបែបហ្នឹងឯង មិនអាចដោះស្រាយចេញបាននោះទេ ទាំងដែលអ្នកមិនទាន់មានអារម្មណ៍ល្អ អ្នកនៅមានអារម្មណ៍ឆេវឆាវដោយសាររឿងជាប់ជំពាក់អ្វីមួយ។
ដំណោះស្រាយល្អបំផុតពេលនេះ គឺអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយដកឃ្លាចេញពីអ្នករាល់គ្នាមួយរយៈ ដើម្បីសមាធិ និងសរុបបញ្ហាទាំងអស់មកវិញ នោះអ្នកនឹងស្វែងរកឃើញផ្លូវចេញដ៏ល្អជាក់ជាមិនខាន។
រលកទី ៤ ភាពជឿទុកចិត្ត
អ្នកប្រហែលជាដាក់សម្ពាធលើការរាប់អាននរណាម្នាក់ខ្លាំងពេក ដោយអ្នកល្អិតល្អន់ពេក បារម្ភខ្លាំងពេក រហូតសូម្បីតែអ្នកដែលគិតល្អ ចង់ជួយអ្នក ក៏អ្នកមើលរំលងដែរ។ ចូរវិភាគនិងគិតវាសារឡើងវិញ មិនសុទ្ធតែគ្រប់គ្នាមានការគិតមិនល្អមកលើអ្នកទេ ហើយក្នុងការសហការខ្លះ បើអ្នកមិនទុកចិត្តគេសោះ ក៏ពិបាកនឹងធ្វើការជាមួយគ្នាកើតដែរ។ ដំណោះស្រាយសម្រាប់អ្នកពេលនេះ គឺរៀនបើកចិត្តជឿជាក់លើមនុស្សក្បែរខ្លួនឲ្យបានច្រើនជាងមុនបន្តិច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក