សាច់ជ្រូកជាប្រភេទអាហារដ៏ពេញនិយម និងងាយស្រួលចម្អិនមួយ ហើយស្រ្តីមេផ្ទះភាគច្រើនមិនងាយរំលងនោះទេ ព្រោះវាក្រៅពីមានឱជារសក៏អាចច្នៃទៅជាអាហារច្រើនបែបផងដែរ។ យ៉ាងណាផ្នែកទាំង ៥ នៃសត្វជ្រូក អ្នកមិនគួរទិញវាយកមកទទួលទានឡើយ ព្រោះវាមានផ្ទុកជាតិពុលខ្ពស់ណាស់ ហើយអាចប៉ះពាល់ដល់សុខភាពសមាជិកគ្រួសារបាន៖
៥) ខួរជ្រូក
អ្នកខ្លះនិយាយថា ខួរជ្រូកជាអាហារបំប៉ន ដែលវាមានផ្ទុកនូវជាតិផូស្វ័រ ជាតិដែក និងសមាសធាតុល្អមួយចំនួន។ យ៉ាងណាដោយសារវាមានកូលេស្តេរ៉ុលខ្ពស់ពេក ជាធម្មតាខួរជ្រូក ១០០ ក្រាម មានកូលេស្តេរ៉ុលប្រហែល ៣ ០០០ មិល្លីក្រាម ដែលវាគ្រប់គ្រាន់សម្រាប់រាងកាយដល់រយៈពេល ១០ ថ្ងៃឯណោះ។ ដូច្នេះបើអ្នកទទួលទានវាច្រើនពេក អាចធ្វើឲ្យលើសកូលេស្តេរ៉ុល ប្រែទៅជាការកើតជំងឺវិញ។
៤) ពោះវៀនជ្រូក
ពោះវៀនជ្រូក ជាសរីរាង្គដែលមានផ្ទុកប៉ារ៉ាស៊ីត និងបាក់តេរីបង្កជំងឺជាច្រើនដែលយើងមើលមិនឃើញ។ ដូច្នេះបើអ្នកទទួលទានច្រើន អាចនាំឲ្យរាងកាយឡើងទម្ងន់លឿន និងលើសជាតិខ្លាញ់ ហើយបង្កឲ្យកើតជំងឺបេះដូង។
៣) សួតជ្រូក
ផ្នែកសួតក៏ដូច្នោះដែរ ដោយជ្រូកវាដូចតែមនុស្ស វាប្រើសួតដើម្បីស្រូបយកអុកស៊ីហ្សែន តែទន្ទឹមនោះវាក៏ស្រូបចូលនូវបាក់តេរីជាច្រើនផងដែរ។ បាក់តេរីដែលមានជាប់នៅសួត គឺពិបាកនឹងរលាយខ្លាំងណាស់។ បើអ្នកទទួលទានប៉ះសួតដែលមានមេរោគមើលមិនឃើញ គឺអាចនាំឲ្យអ្នកឆ្លងមេរោគ ទៅជារលាកក្រពះ ពោះវៀន និងបញ្ហាជាច្រើនទៀត។
២) ថ្លើមជ្រូក
ថ្លើមជាសរីរាង្គដែលកម្ចាត់ជាតិពុល ហើយជាលទ្ធផលវាក៏រមែងនៅសល់សំណល់ជាតិពុលមួយចំនួនផងដែរ ដែលអាចប៉ះពាល់ដល់សុខភាពអ្នកទទួលទានបាន។
១) ឈាមជ្រូក
ឈាមជ្រូកបើយើងចម្អិនល្អយកមកទទួលទានមិនសូវអីទេ តែបើនៅឆៅ គឺហានិភ័យខ្លាំងណាស់។ ព្រោះវាអាចឆ្លងមេរោគ Streptococcus ដូច្នេះពេលទទួលទានបបរ ឬស៊ុប អ្នកមិនចាំបាច់ឲ្យគេដាក់ឈាមជ្រូកមកជាមួយឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក