នៅក្នុងផ្ទះបាយរបស់អ្នក គួរតែមានគ្រឿងទេសទាំង ៥ ដូចបង្ហាញខាងក្រោម ដ្បិតវាមានរសជាតិហឹរបន្តិចមែន តែគួរតែផ្សំយកមកទទួលទានឲ្យបានជាប់លាប់ជាប្រចាំ ព្រោះវាល្អសម្រាប់សុខភាព ទាំងការស្រកទម្ងន់ និងប្រឆាំងភាពចាស់ជាងវ័យ៖
៥) ខ្ទឹមស
នៅក្នុងខ្ទឹមស វាមានជាតិឈួលនិងហឹរ តែពេលទទួលទានទៅវាអាចរំញោចដល់ប្រព័ន្ធប្រសាទឲ្យបញ្ចេញអ័រម៉ូន Adrenaline ដើម្បីបង្កើននៃប្រសិទ្ធភាពរំលាយអាហារ។ លើសពីនេះខ្ទឹមស ក៏មានលក្ខណៈប្រឆាំងភាពធាត់ ដោយវាការពារនូវការប្រមូលផ្តុំជាតិខ្លាញ់លើសមកក្នុងរាងកាយ។
៤) ខ្ញី
ខ្ញីគឺជាគ្រឿងទេសមួយ ដែលមេផ្ទះភាគច្រើននិយមប្រើប្រាស់ ហើយបើនិយាយពីប្រយោជន៍របស់វាវិញ គឺជួយដុតខ្លាញ់ក្នុងរាងកាយបានយ៉ាងឆាប់រហ័ស។ វាក៏ជារបស់សម្រាប់សម្រកទម្ងន់យ៉ាងមានសុវត្ថិភាពនិងប្រសិទ្ធភាពផងដែរ។
៣) ម្ទេស
នៅក្នុងម្ទេសមានសមាសធាតុមួយឲ្យឈ្មោះថា Capsaicin ដែលវាជួយជំរុញដល់ប្រព័ន្ធរំលាយអាហារ និងការដុតកាឡូរីក្នុងរាងកាយ។ ដូច្នេះវាក៏មានមុខងារជួយឲ្យអ្នកស្រកទម្ងន់ ហើយពេលទទួលទានម្ទេស ធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។
២) ម្រេចខ្មៅ
ម្រេចខ្មៅសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ សរសៃ និងខ្លាញ់ដែលល្អចំពោះសុខភាព។ វាក៏មានផ្ទុកនូវសារធាតុ Piperine ដែលជួយកម្ចាត់ជាតិខ្លាញ់លើស ដោយសូម្បីតែជាលិកាខ្លាញ់ដែលកកកុញក្នុងរយៈពេលខ្លី។
១) រមៀត
រមៀតមានសារធាតុ Curcumin ខ្ពស់ ដែលវាជួយដុតបំផ្លាញជាតិខ្លាញ់លើស ដែលធ្វើឲ្យដុះក្បាលពោះ។ លើសពីនេះវាក៏ជួយបង្កើននូវប្រសិទ្ធភាពរំលាយអាហារ ហើយបង្កើនប្រព័ន្ធភាពសាំនៃរាងកាយកម្ចាត់រោគផ្សេងៗផងដែរ។ វាក៏ជួយប្រឆាំងនឹងការរលាក និងហើមយ៉ាងមានប្រសិទ្ធភាព។ របៀបនៃការទទួលទានដ៏ល្អមួយ អ្នកអាចលាយល្មាតជាមួយទឹកឃ្មុំ និងទឹកក្ដៅឧណ្ហ៍ៗទទួលទាននៅពេលព្រឹក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក