នៅលើផ្ទៃមុខយើង ជឿថាអ្នកប្រាកដជាឆ្ងល់ ថាហេតុអ្វីកើតមុននៅទីតាំងមាត់ ពេលខ្លះទៅឡើក្បែរភ្នែក? អ្នកត្រឹមតែដឹងពីដំណោះស្រាយ ដោយប្រើប្រាស់ផលិតផលណាមួយមកលាងសម្អាត តែជឿថាអ្នកមិនទាន់ច្បាស់នោះទេ អំពីមូលហេតុនៃការកើតឡើងនៃគ្រាប់មុនទាំងអស់នោះ។
ខាងក្រោមយើងបង្ហាញពីហេតុផលនៃការកើតមានលើផ្នែកទាំង ៥ នៃមុខ ដើម្បីយើងងាយស្រួលក្នុងការបញ្ចៀសនៅពេលក្រោយ៖
៥) ថ្ងាស
ការកើតមុននៅលើថ្ងាស គឺភាគច្រើនដោយសារបញ្ហាស្រ្តេស ការគេងមិនលក់ ភាពតានតឹងផ្លូវអារម្មណ៍ខ្លាំងពេក។ មួយផ្សេងទៀតក៏ដោយសារការទទួលទានអាហារកំប៉ុងច្រើន ឬរបស់ដែលមានជាតិផ្អែមខ្ពស់។
៤) ច្រមុះ
ការកើតមុនលើច្រមុះ ក៏ដោយសារវាអ្នកកើតមានក្រពេញខ្លាញ់ច្រើន ហើយស្ទះរន្ធញើស។ ដំណោះស្រាយល្អបំផុតត្រង់ផ្នែកនេះ គឺមានតែការប្រើប្រាស់ប្រភេទម៉ាសបកមុន ហើយលាបក្រែមផ្តល់សំណើមទៅលើនោះ។
៣) ថ្ពាល់ខាងលើ
ការកើតមុននៅលើផ្នែកថ្ពាល់ អាចមកពីអ្នកគេងនៅលើខ្នើយដែលមិនស្អាត អ្នកយកទូរស័ព្ទមកប៉ះមុខ ឬឧស្សាហ៍យកដៃកខ្វក់មកប៉ះមុខជាដើម ហើយបង្កើតទៅជាបាក់តេរីងាយជ្រាបចូលទៅកាន់ផ្ទៃមុខ។ អ្នកត្រូវមានទម្លាប់ផ្លាស់ប្ដូរស្រោមខ្នើយ និងសម្អាតទូរស័ព្ទដែលយើងលើកមកនិយាយជាប្រចាំ។
២) ចង្កានិងថ្គាម
ការកើតមុននៅលើផ្នែកចង្កា ឬក្បែរតំបន់ថ្គាមភាគច្រើន រមែងដោយសារបម្រែបម្រួលអ័រម៉ូន។ នោះមានន័យថា អ្នកមិនត្រូវទទួលទានទឹកដោះគោ សាច់កែច្នៃ និងជាតិស្ករខ្ពស់ពេកទេ។
១) នៅជុំវិញមាត់
ការកើតមុននៅជុំវិញមាត់ ច្រើនតែមកពីអ្នកប្រើប្រាស់ក្រែមលាបបបូរមាត់ដែលមិនល្អ ឬសំណល់អាហារ ជាតិខ្លាញ់ ដែលជាប់នៅលើមាត់ ហើយអ្នកសម្អាតមិនបានត្រឹមត្រូវ។ ដូច្នេះពេលទទួលទានអាហារហើយ ត្រូវឧស្សាហ៍សម្អាតមាត់ឲ្យបានស្អាតល្អផង។ មួយផ្សេងទៀតពេលលាងសម្អាតក្រែមចេញពីមាត់ ក៏ត្រូវជ្រើសរើសទឹកលាងសម្អាតដែលមានគុណភាពសមរម្យដូចគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក