តើគូព្រេងរបស់អ្នក នឹងមានចរិកលក្ខណៈបែបណា? តោះអ្នក Single សាកល្បងតេស្ដទាំងអស់គ្នា

ថ្ងៃនេះយើងខ្ញុំសូមអញ្ជើញប្រិយមិត្តមកសាកល្បងតេស្តគូព្រេង ទាយអំពីបុគ្គលិកលក្ខណៈរបស់គូព្រេងនាពេលអនាគត តើគេនឹងជាមនុស្សបែបណា?

សំណួរ

បើថ្ងៃណាមួយអ្នកជួបមនុស្សដែលអ្នកស្រលាញ់ (នៅថ្ងៃដែលអាកាសធាតុក្តៅ) ហើយគាត់ ឬនាងបានអញ្ជើញអ្នកឱ្យញ៉ាំការ៉េមជាមួយគ្នា ហើយគេជាអ្នកប៉ាវអ្នក តើការ៉េមរសជាតិអ្វីដែលអ្នកគិតថា គាត់ ឬនាងនឹងជ្រើសរើសសម្រាប់អ្នក?

PicsArt_07 30 03.07.33

 

ចម្លើយ (ជ្រើសរើសតែមួយ)

១. ការ៉េមស្ត្របឺរី ផ្អែមឆ្ងាញ់ត្រជាក់ចិត្ត

២. ការ៉េមយ៉ាអួទំពាំងបាយជូ រសជាតិជូរផ្អែម

៣. ការ៉េមក្រូចឆ្មា ជូស្ទើស្រៀវធ្មេញ

៤. ការ៉េមទឹកក្រូចស្រស់  ស្រស់ស្រាយជាប់ចិត្ត

 

សូមទៅមើលចម្លើយរបស់អ្នក

 

១. ការ៉េមស្ត្របឺរី ផ្អែមឆ្ងាញ់ត្រជាក់ចិត្ត

1 3

ប្រសិនបើអ្នកគិតថា មនុស្សដែលអ្នកលួចស្រឡាញ់នឹងប្រគល់ 'ការ៉េម​ស្ត្រ​ប៊េ​រី'

ឱ្យអ្នក នោះមានន័យថា អ្នកជាមនុស្សមានភាពរីករាយ មិនវាយឫក ហើយមានចំណងមិត្តភាពល្អ ។

ដូច្នេះអ្នកមានភាគរយខ្ពស់ណាស់ ដែលអនាគតគូស្នេហ៍ ឬគូព្រេងរបស់អ្នក នឹងជាមនុស្សនៅក្នុងក្តីស្រមៃរបស់អ្នក រូបគេនឹងទន់ភ្លន់ ប៉ុន្តែមិនទន់ខ្សោយ ចូលចិត្តជួយអ្នកដទៃ ថែមទាំងជាទីពឹងផ្អែកសម្រាប់អ្នកទៀតផង លើសពីនេះគេថែមទាំងជាមនុស្សដែលមានមនោសញ្ចេតនាល្អ និងស្មោះស្ម័គ្រចិត្តមួយថ្លើមមួយ ។

២. ការ៉េមយ៉ាអួទំពាំងបាយជូ រសជាតិជូរផ្អែម

2 3 1

ប្រសិនបើអ្នកគិតថា Crush របស់អ្នកនឹងឱ្យ  'ការ៉េមយ៉ាអួទំពាំងបាយជូ' មកអ្នក នោះមានន័យថា អ្នកជាមនុស្សរឹងប៉ឹងខាងក្រៅហើយបង្កប់ភាពទន់ជ្រាយនៅខាងក្នុង។ រូបរាងខាងក្រៅមើលទៅដូចជាមនុស្សដែលមិនខ្វល់ ប៉ុន្តែការពិតគឺអ្នកមានចិត្តទន់ភ្លន់ណាស់ ។

ដូច្នេះមានភាគរយខ្ពស់ណាស់ ដែលគូព្រេងនាពេលអនាគតរបស់អ្នក អាចនឹងមានភាពរឹងមាំ មានការប្តេជ្ញាចិត្តផ្ទុយពីអ្នក រូបគេគឺជាមនុស្សម៉ឺងម៉ាត់ ហើយអ្វីដែលសំខាន់គេអាចនឹងមិនពូកែវោហារទេ តែបើស្រឡាញ់ហើយគឺ ស្រឡាញ់អស់ពីចិត្ត ។

៣. ការ៉េមក្រូចឆ្មា ជូរស្ទើស្រៀវធ្មេញ

3 5

ប្រសិនបើអ្នកគិតថា មនុស្សដែលអ្នកលួចស្រឡាញ់នឹងឱ្យ 'ការ៉េមក្រូចឆ្មា' នោះមានន័យថាអ្នកជាមនុស្សម្នាក់ដែលពូកែស្រមើស្រមៃវែងឆ្ងាយ ចូលចិត្តផ្គាប់ចិត្តមនុស្សជិតស្និទ្ធ ។

ដូច្នេះមានភាគរយខ្ពស់ណាស់ ដែលគូអនាគត ឬគូព្រេងរបស់អ្នក នឹងមានបុគ្គលិកលក្ខណៈស្រដៀងនឹងអ្នក គឺជាមនុស្សម្នាក់ដែលមិនចេះនៅស្ងៀម ចូលចិត្តរកនេះរកនោះមកធ្វើគ្រប់ពេលវេលា ហើយគេក៏ជាមនុស្សពូកែវែកញែក ធានាថានៅក្បែរហើយ អ្នកនឹងមិនមានអារម្មណ៍ធុញទ្រាន់ទាល់តែសោះ ព្រោះគេក៏ជាមនុស្សកក់ក្តៅ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ។

៤. ការ៉េមទឹកក្រូចស្រស់  ស្រស់ស្រាយជាប់ចិត្

4 3

ប្រសិនបើអ្នកគិតថា មនុស្សដែលអ្នកលួចស្រឡាញ់នឹងឱ្យ ការ៉េមទឹកក្រូចស្រស់ នោះមានន័យថា អ្នកជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់ សាមញ្ញ និងមានលក្ខណៈ Introvert បន្តិចដែរ ព្រោះអ្នកមិនចូលចិត្តរញ៉េរញ៉ៃជាមួយអ្នកដទៃទេ។

ដូច្នេះមានភាគរយខ្ពស់ណាស់ ដែលគូអនាគត ឬគូព្រេងរបស់អ្នកនិងមានចរិកលក្ខណៈផ្ទុយពីអ្នក គេជាមនុស្សចូលចិត្តផ្សងព្រេង និងមានសេរីភាព ហើយក៏ជាមនុស្សពូកែប្រច័ណ្ឌដែរ ៕

ប្រភព៖ Knongsrok