ខ្ទឹមសផ្តល់ប្រយោជន៍ច្រើនណាស់ ចំពោះរាងកាយមនុស្ស ជាពិសេសកំឡុងពេលមានជំងឺដ៏កាចសាហាវ ដែលទាមទារឲ្យខ្លួនប្រាណយើងមានប្រព័ន្ធភាពសាំរឹងមាំ។ ខ្ទឹមសជាទូទៅមានផ្ទុកនូវវីតាមីន C, B6 ជាតិរ៉ែ ដែលវាក្រៅពីផ្តល់អាហារូបត្ថម្ភសំខាន់ៗដល់រាងកាយ ទៀតសោតក៏ជាចំណែកជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាពថែមទៀត។
យ៉ាងណាមនុស្ស ៥ ប្រភេទនេះគេមិនណែនាំឲ្យទទួលទានខ្ទឹមសទេ ហើយមានមូលហេតុខុសៗគ្នាដូចខាងក្រោម៖
៥) អ្នកដែលកំពុងឃ្លាន
កុំឲ្យសោះ ការបរិភោគខ្ទឹមសទាំងនៅពោះទទេ ឬគ្រាន់តែទទួលទានខ្ទឹមសលេងដើម្បីបំពេញភាពឆ្អែត ព្រោះវាអាចបំផ្លាញក្រពះរបស់អ្នកបាន ដែលនាំឲ្យអ្នករលាកក្រពះ ឬដំបៅក្រពះជាដើម នោះក៏ដោយសារតែអាស៊ីដអ៊ីដ្រូក្លរ៉េវាកើនឡើងច្រើន។
៤) អ្នកមានជំងឺថ្លើម
ខ្ទឹមសមានរសជាតិហឹរ ឆួល ហើយវាអាចធ្វើឲ្យរលាកស្រទាប់ក្រពះ ពោះវៀន និងរារាំងដល់ការបញ្ចេញទឹកក្រពះ។ ដូច្នេះសម្រាប់អ្នកមានជំងឺថ្លើមស្រាប់នោះ ពេលទទួលទាន អាចនឹងនាំឲ្យក្អួតចង្អោរបាន។
៣) មនុស្សដែលកំពុងប្រើថ្នាំប្រឆាំងរោគ
ខ្ទឹមសមានលក្ខណៈប្រឆាំងអុកស៊ីតកម្មបែបធម្មជាតិ ដូច្នេះគេក៏ចាត់ទុកវាជាឱសថមួយ ដែលជួយឲ្យឈាមរត់ស្រួល និងការពារបាក់តេរីបានយ៉ាងល្អ។ យ៉ាងណាប្រសិនអ្នកកំពុងប្រើប្រាស់ថ្នាំប្រឆាំងរោគស្រាប់ហើយនោះ អ្នកមិនទទួលទានវាបន្ថែមទៀតទេ ព្រោះអាចធ្វើឲ្យឈាមហូរលឿនពេក។
២) ស្រ្តីមានផ្ទៃពោះ
អ្នកមិនត្រូវទទួលទានទេ កំឡុងពេលមានផ្ទៃពោះ ព្រោះវាអាចមានប្រតិកម្ម នាំឲ្យកើតហានិភ័យនៃចរន្តឈាមដំណើរការមិនល្អ ជះផលប៉ះពាល់ដល់ទាំងសុខភាពម្តាយនិងទារកក្នុងផ្ទៃ។
១) អ្នកដែលមានជំងឺរាគ
ប្រសិនអ្នកមានជំងឺរាគ ដែលក្រពះ និងពោះវៀនកំពុងដំណើរការមិនល្អស្រាប់ហើយនោះ តែហ៊ានដាក់ខ្ទឹមសបន្ថែមទៀត វានឹងកាន់តែធ្វើឲ្យជំងឺធ្ងន់ធ្ងរឡើងទៅ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក