អ្នកប្រហែលកំពុងស្ថិតក្នុងជីវិតដ៏លំបាកនៅពេលនេះ ហើយក៏គួរតែទទួលបានសារណែនាំមួយចំនួន ដែលជឿថាវាក៏អាចក្លាយជាផ្នែកជួយសម្រួលបន្ទុកបញ្ហាសម្រាប់អ្នកផងដែរ។ ចូរអ្នកជ្រើសរើសរបស់មួយក្នុងចំណោមរបស់ទាំង ៤ ដើម្បីដឹងថាតើវិញ្ញាណល្អមានអ្វីចង់ប្រាប់មកកាន់អ្នកពេលនេះ?
របស់ទី ១
មួយរយៈនេះអ្នករាងថ្លោះធ្លោយបន្តិច និងធ្វេសប្រហែសលើការបំពេញកិច្ចការងារមួយចំនួន ដែលមិនសូវបានយកចិត្តទុកដាក់ល្អិតល្អន់ឲ្យគ្រប់ជ្រុងជ្រោយនោះឡើយ។ ហេតុផលហ្នឹងហើយដែលចន្លោះប្រហោងតូច នាំឲ្យកើតមាននូវបញ្ហាធំ ដែលនាំឲ្យអ្នកជួបប្រទះនៅពេលនេះ។
ចូរអ្នកបន្ថែមការយកចិត្តទុកដាក់ជាងនេះបន្តិច ផ្តោតលើគោលដៅរួមឲ្យបានខ្លាំងជាងនេះបន្តិច នោះលទ្ធផលសារក្រោយនឹងត្រលប់មកល្អវិញហើយ។ កំហុសសារនេះរាប់បានថាជាបទពិសោធន៍ដែលត្រូវតែរៀន។
របស់ទី ២
អ្នកហត់ពេកហើយ អ្នកបានខិតខំឆ្លងកាត់រឿងលំបាកជាច្រើនកន្លងមក។ វាដល់ពេលហើយដែលអ្នកត្រូវដកឃ្លាបន្តិច ហើយបិទភ្នែកស្រមៃមើលការសប្បាយ ការលំហែកាយនៅកន្លែងណាមួយ ត្រឹមរយៈពេលខ្លី។
ការសម្រាកសារនេះ នឹងបន្ថែមថាមពលវិជ្ជមានដល់ការគិតរបស់អ្នក និងត្រួសត្រាយឲ្យអ្នកឆ្ពោះទៅរកភាពជោគជ័យជាងមុន។
របស់ទី ៣
អ្នកហាក់ខ្មាសអៀន និងមិនសូវក្លាហាន ក្នុងការបង្ហាញពីចំណុចខ្លាំង និងទេពកោសល្យដែលខ្លួនឯងមានទៅកាន់ពិភពខាងក្រៅ។ វាដល់ពេលហើយដែលអ្នកត្រូវក្រោកឡើង ក្លាហានឡើង ហើយបង្ហាញនូវអ្វីដែលខ្លួនឯងមានទៅកាន់អ្នកដទៃឲ្យបានឃើញ ឲ្យបានដឹងថា អ្នកមិនទន់ខ្សោយដូចដែលពួកគេគិតនោះទេ។
ឆ្លងផុតពេលខ្លីខាងមុខនេះហើយ អ្នកនឹងល្អប្រសើរជាងមុន ហើយចាំសរុបវាមកវិញ នោះអ្នកនឹងបានដឹងថា អ្នកបានជោគជ័យបែបណា ហើយគួរកែតម្រូវចំណុចណា ជាជាងនៅតែមួយកន្លែង។
របស់ទី ៤
អ្នកមិនទាន់រកឃើញលំនឹងនៃជីវិតនោះទេ នេះមានន័យថាជាតុល្យភាពនៃការបែងចែកឲ្យបានច្បាស់ រវាងពេលវេលាដែលត្រូវធ្វើការ និងពេលវេលាដែលត្រូវសម្រាក។ គ្រឿងម៉ាស៊ីនដែលផ្គំដោយរបស់របរជាច្រើន នៅមានពេលគាំងក្នុងថ្ងៃណាមួយ ចុះទម្រាំតែមនុស្សដែលមានខួរក្បាលតែមួយ ឲ្យបន្តសកម្មភាពជាប្រចាំរាល់ថ្ងៃបានដោយរបៀបណា។
អ្នកគួរបែងចែកពេលវេលាសម្រាកឲ្យបានច្រើនជាងនេះ ដោយមើលឃើញថាពេលនេះអ្នកហាក់បណ្តែតបណ្តោយខ្លួនឯងពេក ក្នុងការសម្រុកធ្វើការ លែងសូវគិតពីសុខភាព និងទំនាក់ទំនងជាមួយមនុស្សសំខាន់ជុំវិញខ្លួន។ វាដល់ពេលហើយដែលអ្នកត្រូវកែប្រែ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក