ជ្រើសរើស​កូន​ទេពធីតា​តូច ដើម្បី​ដឹង​ថា​អ្វី​កំពុង​រង់ចាំ​អ្នក​នៅ​ខែ​សីហា​ខាង​មុខ

តាម​រយៈ​រូបភាព​កូន​ទេពធីតា​តូច​ទាំង ៤ ដូច​បង្ហាញ​ខាង​ក្រោម តើ​អ្នក​ពេញ​ចិត្ត​រូបភាព​មួយ​ណា​ជាង​គេ? តាម​រយៈ​ចម្លើយ​របស់​អ្នក អាច​លាត​ត្រដាង​ឲ្យ​ដឹង​អំពី​រឿងរ៉ាវ​ដែល​អាច​កើត​ឡើង​នៅ​ពេល​ខាង​មុខ៖

កូន​ទេពធីតា​ទី ១

1

ពេល​វេលា​មាស​ប្រាក់​បាន​រត់​មក​រក​អ្នក​ហើយ មក​តបស្នង​នូវ​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​ឡាយ​របស់​អ្នក​កន្លង​មក។ លើស​ពី​នេះ​អ្នក​នឹង​ទទួល​បាន​ឱកាស​ថ្មី​ណា​មួយ ដែល​អាច​ជួយ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង​ជាង​មុន។

កូន​ទេពធីតា​ទី ២

ធាតុផ្សំ​នៃ​ភាព​ជោគជ័យ​របស់​អ្នក គឺ​ផ្អែក​លើ​កិច្ច​សហប្រតិបត្តិការ និង​ការ​គាំទ្រ​ពី​មនុស្ស​ដែល​អ្នក​ជ្រើសរើស​ត្រឹមត្រូវ។ ជាង​នេះ​ក៏​ពឹងផ្អែក​លើ​សមត្ថភាព​នៃ​ការ​សន្ទនា និង​ការ​បញ្ចុះបញ្ចូល​ដែល​ជា​អំណោយ​ទាន​ពី​ធម្មជាតិ​របស់​អ្នក។ វា​ជា​ពេលវេលា​ល្អ​បំផុត​សម្រាប់​អ្នក​ ក្នុង​ការ​វិនិយោគ​ទៅ​លើ​អ្វី​មួយ ឬ​របស់​មាន​តម្លៃ​ណា​មួយ។

កូន​ទេពធីតា​ទី ៣

2

អ្នកនឹងទទួលបានជោគជ័យក្នុងទំនាក់ទំនងស្នេហា ដោយអាចជាទទួលបានអារម្មណ៍ផ្អែមល្ហែមជាមួយដៃគូកាន់តែខ្លាំងជាងមុន ឬអ្នកដែលនៅលាវ នឹងទទួលបានដៃគូស្នេហាថ្មី ធ្វើឲ្យភ្ញាក់ផ្អើលក្នុងជីវិតរបស់អ្នក។

ដូច្នេះឈប់បារម្ភទៅ ប្រសិនអ្នកកំពុងនៅម្នាក់ឯង អ្នកមិនឯកោទៀតនោះទេ គូរបស់អ្នកជិតចូលមកដល់ហើយ ពេលវេលារីករាយបែបស្នេហាក៏នឹងកើតឡើងឆាប់ៗដែរ។

កូន​ទេពធីតា​ទី ៤

មាន​ភាគរយ​ខ្ពស់​ដែល​អ្នក​នឹង​ទទួល​បាន​នូវ​អំណោយ​មិន​បាន​រំពឹង​ទុក ឬ​ប្រាក់​ចំណេញ​លើ​ការងារ ឬ​របរ​រកស៊ី​ណា​មួយ ដែល​ពុំ​បាន​គិត​ទុក​ជា​មុន។ ពេល​នេះ​ក៏​ជា​ពេលវេលា​ល្អ​សម្រាប់​អ្នក​ក្នុង​ការ​រៀបចំ​ផែនការ​ជីវិត​វែងឆ្ងាយ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក