វិធីសាស្រ្តសាមញ្ញ ងាយៗដើម្បីដឹងពីបញ្ហាសុខភាព ដែលលោកអ្នកអាចធ្វើបានដោយខ្លួនឯង!

យើងទាំងអស់គ្នាដឹងថាវាពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការតាមដាននូវស្ថានភាពសុខភាពរបស់យើង។ យើងខ្ញុំសូមបង្ហាញវិធីសាមញ្ញមួយចំនួនដើម្បីពិនិត្យសុខភាពរបស់អ្នក ដើម្បីស្វែងរកអាការៈនៃជំងឺផ្សេងៗដែលអាចកើតឡើងលើខ្លួនរបស់លោកអ្នក។

14104860 18418410 273475 0 1492686331 1492686334 0 1493028712 0 1493037595 1493037599 650 19 1493037599 650 04f9ebaa03 1493110888

១. យកស្លាបព្រាទូទៅកោសនៅលើផ្ទៃទាំងមូលនៃអណ្តាត។

២. ដាក់ស្លាបព្រាចូលទៅក្នុងថង់ប្លាស្ទិចដោយបិទមាត់អោយជិតហើយដាក់វានៅក្រោមពន្លឺព្រះអាទិត្យ។

៣. រង់ចាំ១នាទីនិងពិនិត្យមើលស្លាបព្រានោះ។

បើសិនឃើញស្លាបព្រាស្អាតដោយគ្មានស្នាមប្រឡាក់ឬក្លិនមិនល្អមានន័យថាអ្នកមិនមានបញ្ហាជាមួយនឹងសុខភាពរបស់សរីរាង្គខាងក្នុងរបស់អ្នកនោះទេ។ ប៉ុន្តែ៖

ប្រសិនបើមានក្លិន ៖

១. មានស្នាមប្រឡាក់ខ្លាំង អាចមានបញ្ហាជាមួយនឹងសួតឬក្រពះ។

២. ក្លិនផ្អែមដូចផ្លែឈើទុម វាអាចជាជំងឺទឹកនោមផ្អែម។

៣. ជាតិអាម៉ូញាក់ វាអាចមានបញ្ហាជាមួយក្រលៀន។

ប្រសិនបើមានស្នាមប្រឡាក់គឺ ៖

១. មានស្មាមពណ៌ស ឬលឿងក្រាស់វាអាចខូចមុខងារក្រពេញទីរ៉ូអ៊ីត។

២. មានស្មាមពណ៌ស្វាយវាអាចមានជំងឺរលាកទងសួត ឈាមរត់មិនល្អ ឬកម្រិតកូឡេស្តេរ៉ុលខ្ពស់។

៣. មានស្មាមពណ៌សអាចមានការឆ្លងមេរោគផ្លូវដង្ហើម។

៤. មានស្នាមពណ៌ទឹកក្រូចអាចមានជំងឺតម្រងនោម។

សូមចងចាំថាវិធីសាស្រ្តនេះគឺសម្រាប់គោលបំណងក្រៅផ្លូវការប៉ុណ្ណោះនិងមិនជំនួសដល់ការពិគ្រោះយោបល់ពីគ្រូពេទ្យនោះឡើយ។ ប្រសិនបើអ្នកមានបញ្ហាដូចខាងលើសូមប្រញាប់ទៅជួប វេជ្ជបណ្ឌិតដដើម្បីពិគ្រោះជំងឺ៕

 

ប្រភព៖ Brightside