ទ្រព្យ​រីកសាយ​ធំ បញ្ហា​ពី​មុន​ក៏​នឹង​រសាត់​អស់ សម្រាប់​អ្នក​កើត​ឆ្នាំ​ ៣ នៅ​ចុង​ឆ្នាំ ២០២១

នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នៃ​ឆ្នាំ ២០២១ សុទ្ធ​តែ​ជា​ពេលវេលា​ដែល​គ្មាន​នរណា​អាច​មើល​ដឹង​ទុក​មុន​នោះ​ទេ ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង។ ប៉ុន្តែ​តាម​ក្បួន​ហោរាសាស្ត្រ​គេ​មើល​តាម​ជើង​លេខ​ឃើញ​ថា​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត​នៅ​ប៉ុន្មាន​ទំព័រ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២១៖

អ្នក​កើត​ឆ្នាំ​ខាល (ខ្លា)

3

ផ្កាយ​នាំ​សំណាង​នឹង​កើត​មាន​សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល នៅ​ចុង​ឆ្នាំ ២០២១ នេះ​មិន​ថា​តែ​រឿងរ៉ាវ​ការងារ ការ​រកស៊ី និង​ទំនាក់ទំនង​ស្នេហា​រវាង​ភេទ​ផ្ទុយ​គ្នា​ក្តី។

វា​អាច​ថា នឹង​ដល់​ពេលវេលា​ល្អ​សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល ក្នុង​ការ​បង្កាត់​ភ្លើង​ស្នេហ៍ ឬ​រៀបចំ​អាពាហ៍ពិពាហ៍​តែ​ម្តង។ សម្រាប់​អ្នក​នៅ​លាវ​ជា​ពិសេស ត្រៀម​ចិត្ត​ទៅ ពេល​ខាង​មុខ​នេះ អ្នក​អាច​នឹង​ជួប​មនុស្ស​ល្អ​ដែល​ត្រូវ​នឹង​ចិត្ត​អ្នក​ចង់​បាន​ហើយ។

ចំណែក​ឯ​ផ្នែក​ទ្រព្យ អ្នក​ក៏​នឹង​អាច​បង្កើត​ចំណូល​ជា​ច្រើន ហើយ​សម្រាប់​អ្នក​ដែល​មាន​ជំនួញ​ឆ្លង​ប្រទេស​ តាម​ការ​ទស្សន៍ទាយ គឺ​នឹង​រីក​ទ្រព្យ​កាន់​តែ​ធំ​ជាង​ការ​រំពឹង​ទុក​ទ្វេ​ដង។

អ្នក​កើត​ឆ្នាំ​វក (ស្វា)

2

តាម​ហោរាសាស្រ្ត​បាន​ដំណាល​ថា​អ្នក​កើត​ឆ្នាំ​វក នឹង​មាន​សំណាង​ល្អ​ខ្លាំង​នៅ​ចុង​ឆ្នាំ​នេះ។ មិន​ថា​មនុស្ស​ប្រុស​ឬ​ស្រី​ទេ សំណាង​របស់​ពួក​គេ​ អាច​នឹង​កើន​ឡើង​គុណ​ទេ្វ​ដង ដែល​មាន​ការ​ជ្រោមជ្រែង​ពី​ភេទ​ផ្ទុយ នោះ​មាន​ន័យ​ថា បើ​បុរស​មាន​មនុស្ស​ស្រី​គួរ​ឲ្យ​ទុក​ចិត្ត​ណា​ម្នាក់​នៅ​ក្បែរ នៅ​ចុង​ឆ្នាំ​គេ​នឹង​មាន​សំណាង​កាន់​តែ​ខ្លាំង។

គេ​ក៏​នឹង​មាន​ឱកាស​ជាប់​ដៃ​គូ​សហការ​ថ្មី ដែល​ល្អៗ​ជា​ច្រើន និយាយ​ទៅ​វា​ជា​ពេលវេលា​រីករាយ​បំផុត​សម្រាប់​អ្នក​កើត​ឆ្នាំ​វក​ ប្រចាំ​ឆ្នាំ ២០២១។

អ្នក​កើត​ឆ្នាំ​ម្សាញ់ (ពស់)

1

សម្រាប់​អ្នក​កើត​ឆ្នាំ​ម្សាញ់ ក៏​ដូច​គ្នា នឹង​ឆ្នាំ​ពីរ​ផ្សេង​ទៀត​ខាង​លើ​ដែរ គឺ​ទំនាក់ទំនង​ស្នេហា នឹង​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ច្រើន​នៅ​ចុង​ឆ្នាំ ២០២១ បើ​អ្នក​អត់​គូ អាច​នឹង​ជួប​គូ​ពិត​ក្នុង​ជីវិត ហើយ​បើ​អ្នក​មាន​គូ​ស្រាប់​ក៏​នឹង​បន្ថែម​សុភមង្គល​ដល់​ពួក​គេ។

ទៅ​មើល​ចំណូល​ផ្នែក​ទ្រព្យ អ្នក​ទាមទារ​ឲ្យ​មាន​ការ​អត់ធ្មត់ និង​គ្រប់គ្រង​អារម្មណ៍​ឲ្យ​បាន​ល្អ​បន្តិច ទោះ​ត្រូវ​ឆ្លង​កាត់​ពេលវេលា​លំបាក តែ​វា​មិន​យូរ​ទេ ហើយ​វា​គឺ​ជា​ទិសដៅ​ទាញ​អ្នក​ឲ្យ​ទៅ​ជួប​ឱកាស​ធំ និង​ជា​ទ្រព្យ​ដ៏​ច្រើន​ដែល​អ្នក​គួរ​តែ​ទទួល​បាន។ ដូច្នេះ​ចូរ​ចាប់​យក​ឱកាស​ចុង​ឆ្នាំ​នេះ​ឲ្យ​បាន​ល្អ​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក