សូមតាមដានមើលគូស្នេហ៍របស់អ្នក ឬមនុស្សដែលនៅក្បែរអ្នក ថាតើភេសជ្ជៈប្រភេទណាដែលគាត់ ឬនាងចូលចិត្តជាងគេ? ព្រោះភេសជ្ជៈដែលចូលចិត្តរបស់មនុស្សម្នាក់ នឹងធ្វើឲ្យយើងដឹងពីអត្តចរិករបស់ពួកគេបាន។
ក. ចូលចិត្តផឹកភេសជ្ជៈសូដា
គាត់ជាមនុស្សដែលរាងអាត្មានិយមបន្តិច មិនសូវជាចាប់អារម្មណ៍នឹងពាក្យអ្នកដទៃទេ មិនថានរណាម្នាក់គិតយ៉ាងណា ពួកគេនឹងមិនដែលប្រមូលមកគិតឡើយ ពួកគេជាអ្នកស្នេហាឯករាជ្យ ហើយក៏មិនចូលចិត្តនៅក្រោមការគ្រប់គ្រង់របស់នរណាទេ គឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ស្វែងរកចំណេះដឹងសម្រាប់ខ្លួនឯង ។
ខ. ចូលចិត្តផឹកទឹកផ្អែម
សម្រាប់អ្នកដែលចូលចិត្តផឹកទឹកផ្អែម ពួកគេស្រឡាញ់សន្តិភាព មិនចូលចិត្តការឈ្លោះប្រកែកគ្នាជាមួយអ្នកដទៃឡើយ ។ ពួកគេក៏ជាមនុស្សដែលចូលចិត្តធ្វើការងារដែលមានស្ថិរភាព មិនចូលចិត្តហានិភ័យ មិនធុញទ្រាន់នឹងធ្វើរឿងដដែលៗ ម្តងហើយម្តងទៀត ហើយក៏មិនចូលចិត្តរញ៉េរញ៉ៃជាមួយអ្នកដទៃដែរ ។
គ. ចូលចិត្តផឹកស្រាក្រហម (Wine)
មនុស្សដែលចូលចិត្តផឹកស្រាក្រហម គឺជាមនុស្សដែលមានទំនាក់ទំនងល្អ ចូលចិត្តចូលសង្គម ចូលចិត្តជួបមនុស្សថ្មីៗ គាត់ជាមនុស្សដែលយកចិត្តទុកដាក់លើជីវិតប្រចាំថ្ងៃ ចូលចិត្តបង្កើតច្បាប់សម្រាប់ខ្លួនឯង និងមានសណ្តាប់ធ្នាប់ក្នុងជីវិត ។
ឃ. ចូលចិត្តផឹកតែ
អ្នកចូលចិត្តផឹកតែ ជាមនុស្សម្នាក់ដែលមានស្មារតីស្រស់ស្អាត និងទន់ភ្លន់ រីករាយនឹងជីវិត ជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតផ្សេង ធ្វើឲ្យមនុស្សគ្រប់គ្នាចង់នៅក្បែរ និងមិនចូលចិត្តការឈ្លោះប្រកែកគ្នា ។
ង. ចូលចិត្តផឹកស្រាបៀរ
អ្នកជាមនុស្សរស់រវើកចូលចិត្តស្វែងរកការកំសាន្តសម្រាប់ជីវិត មិនចូលចិត្តយករឿងតូចតាច មកនាំឲ្យមានអារម្មណ៍តានតឹង មានភាពឯករាជ្យ និងចូលចិត្តការផ្សងព្រេង ក៏ជាមនុស្សដែលមិនសូវជាចេះអត់ធ្មត់ រង់ចាំ ចង់ធ្វើអ្វីគឺធ្វើភ្លាម ។
ច. ចូលចិត្តផឹកកាហ្វេ
ជាមនុស្សដែលចូលចិត្តរបៀបរៀបរយ ជាមនុស្សត្រង់ទៅត្រង់មក ចូលចិត្តធ្វើអ្វីមួយយ៉ាងម៉ត់ចត់ ម្ល៉ោះហើយរាល់ភារៈកិច្ចដែលទទួលបាន ពួកគេនឹងធ្វើវាយ៉ាងម៉ត់ចត់ និងផ្ចិតផ្ចង់បំផុត ។
ឆ. ចូលចិត្តផឹកស្រា (Wisky)
គាត់ជាមនុស្សបើកចំហរ ចូលចិត្តភាពសប្បាយរីករាយ ដូចជាការកំសាន្ត និងសេចក្តីអំណរទាំងពួង ហើយក៏ជាមនុស្សម្នាក់ដែលមានទំនាក់ទំនងសង្គមល្អជាមួយអ្នកដទៃដែរ ។ គាត់ក៏ជាមនុស្សម្នាក់ដែលមានញាតិមិត្តច្រើន ប៉ុន្តែគាត់នឹងជ្រើសរើសមិត្តភក្តិ និងណាត់ជួបតែមនុស្សជិតស្និទ្ធប៉ុណ្ណោះ។
ជ. ចូលចិត្តផឹកទឹកគ្របប្រភេទ
គាត់ជាមនុស្សម្នាក់ដែលមានភាពទន់ភ្លន់ យល់ចិត្តអ្នកដទៃ ជាមនុស្សដែលមានឆន្ទៈចង់ជួយមិត្តភក្តិ ដោយគ្មានភាពស្ទាក់ស្ទើរ ដូច្នេះទើបមិនចម្លែកទេ ដែលពួកគេមានតែមនុស្សដែលស្រលាញ់ និងចង់នៅក្បែរ ទៀតសោតគាត់ក៏ជាមនុស្សដែលចូលចិត្តសំងំខ្លួននៅតែផ្ទះទៀតផង ៕
ប្រភព៖ Knongsrok