ទទួលបានសារណែនាំមួយពីថ្មគ្រីស្ទាល់ ដើម្បី​ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក​ឲ្យ​បាន​ល្អ​បំផុត

នៅ​ក្នុង​អត្ថបទ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​ប្រភេទថ្មគ្រីស្ទាល់​មួយ​ក្នុង​ចំណោម ថ្មគ្រីស្ទាល់ទាំង ៣ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត ​ក្នុង​ការ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក៖

ថ្មគ្រីស្ទាល់ទី ១

1

ថ្មគ្រីស្ទាល់ទី ១ នេះ ជា​សត្វ​មាន​ភាព​សប្បាយ​រីករាយ​និង​ស្រលាញ់​សេរីភាព​ជា​ទី​បំផុត។ ពួក​គេ​មិន​អាច​រស់នៅ​ក្នុង​ជីវិត ដែល​គ្មាន​ភាព​ផ្អែមល្ហែម​ពី​ស្នេហា​នោះ​ទេ។ អ្នក​ដែល​ជ្រើសរើស​ថ្មនេះ ប្រៀប​ដូច​ជា​ដំណក់​នៃ​ទឹក​សមុទ្រ​រួម​គ្នា​មួយ​អ៊ីចឹង បែប​នេះ​ត្រូវ​ចាំ​ថា អ្នក​មិន​មែន​ធ្វើ​អ្វី​តែ​ឯកឯង​នោះ​ទេ អ្នក​មិនមែន​ដើរ​លើ​ផ្លូវ​នោះ​តែ​ឯកឯង​នោះ​ទេ ពោល​គឺ​មាន​ការ​ប្រកួតប្រជែង​ឥត​ឈប់ បែប​នេះ​កុំ​បណ្តែតបណ្តោយ​ខ្លួន​ហួស​ប្រមាណ​ពេក ទោះ​ហត់​ក៏​សម្រាក​បន្តិច​បាន​ហើយ តែ​កុំ​ទាញ​ភាព​ខ្ជិល​ច្រអូស​មក​ដាក់​ខ្លួនអី។

ថ្មគ្រីស្ទាល់ទី ២

2

ជីវិត​មនុស្ស​ប្រៀន​ដូច​ជា​ខ្សែ​សង្វាក់​វេទមន្ត​មួយ​ដែល​គេ​បាន​ចង​ក្រង​ទុក តែ​ពេល​ខ្លះ​ក៏​រមែង​កើត​មាន​នូវ​រឿង​អភិនិហា​មិន​គួរ​ឲ្យ​ជឿ​មួយ​ចំនួន​ដែរ។ ជា​សារ​ណែនាំ​ចូរ​បើក​បេះដូង​របស់​អ្នក ហើយ​ត្រូវ​តែ​ជឿជាក់​លើ​អភិនិហា​ក្នុង​លោក​នេះ ប្រសិន​ជា​អ្នក​ខិតខំ​អស់​ហើយ​នោះ។

ថ្មគ្រីស្ទាល់ទី ៣

3

អ្នកត្រូវបានគេប្រដូច ជា​មេ​ដឹកនាំ​ពិត​ប្រាកដ។ អ្នក​ដែល​ជ្រើសរើសថ្មគ្រីស្ទាល់ចុងក្រោយនេះ គឺ​រមែង​ជា​មនុស្ស​ដែល​មាន​ភាព​ជា​អ្នក​ដឹកនាំ ហើយ​ស្រលាញ់​ភាព​ស្មោះត្រង់​ខ្លាំង​បំផុត ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ ចូរ​បន្ត​ប្រើប្រាស់​សមត្ថភាព​របស់​អ្នក ទៅ​ជួយ​ស្រោចស្រង់​មនុស្ស​ជុំវិញ​ខ្លួន និង​ទាញ​ពួក​គេ​ចេញ​ពី​រណ្តៅ​នៃ​ភាព​ក្រីក្រ នោះ​ទើប​ជា​គុណ​តម្លៃ​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​ដែល​អ្នក​ត្រូវ​ការ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក