- ប្រទេសសិង្ហបុរីគឺជារដ្ឋកោះអធិបតេយ្យភាពមួយ ដែលធ្លាប់ជាផ្នែកមួយនៃដែនដីប្រទេសម៉ាឡេស៊ី ប៉ុន្តែត្រូវបានបំបែកទៅជាប្រទេសឯករាជ្យនៅថ្ងៃទី៩ ខែសីហាឆ្នាំ១៩៦៥។
- ប្រទេសសឹង្ហបុរីធ្លាប់ជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ផលប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចរបស់អង់គ្លេសក្នុងសម័យអាណានិគម។
- ប្រទេសសិង្ហបុរីធ្លាប់ជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន១៤ របស់ប្រទេសម៉ាឡេស៊ី។
ប្រទេសម៉ាឡេស៊ីស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីតាំងស្ថិតនៅភាគខាងជើងខ្សែអេក្វាទ័រ មានព្រំប្រទល់ជាប់នឹងសមុទ្រចិនខាងត្បូង ប្រទេសព្រុយណេ ប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ។ សិង្ហបុរីជារដ្ឋកោះអធិបតេយ្យមួយដែលធ្លាប់ជាផ្នែកមួយនៃដែនដីប្រទេសម៉ាឡេស៊ី ប៉ុន្តែត្រូវបានបំបែកចេញទៅជាប្រទេសឯករាជ្យនៅថ្ងៃទី៩ ខែសីហាឆ្នាំ១៩៦៥។ នេះដោយសារតែភាពខុសគ្នាខាងសេដ្ឋកិច្ច និងនយោបាយ។
១. ប្រវត្តិសាស្ត្រម៉ាឡេស៊ី
បុព្វបុរសម៉ាឡេស៊ីដំបូងបង្អស់ភាគច្រើនជាជនចំណាកស្រុកពីចិន និងទីបេ ហើយបង្កើតជានគរម៉ាឡេតូចៗ នៅសតវត្សរ៍ទី២ ឬទី៣។ នៅពេលដែលផ្លូវពាណិជ្ជកម្មត្រូវបានបង្កើតឡើង វប្បធម៌ឥណ្ឌា និងសាសនា ទាំងសាសនាព្រះពុទ្ធ និងសាសនាហិណ្ឌូ បានជ្រាបចូលយ៉ាងជ្រៅទៅក្នុងសង្គម វប្បធម៌ និងនយោបាយរបស់ម៉ាឡេស៊ី។
សាសនាអ៊ិស្លាមនិកាយស៊ុននី បានមកដល់ម៉ាឡេស៊ីកំឡុងសតវត្សទី ១៣ ដល់ ១៧ និងបានសាបព្រោះចូលទៅក្នុងសង្គមម៉ាឡេយ៉ាងជ្រៅ។ ប្រហែលក្នុងឆ្នាំ១៤០០ ស្តេចម៉ាឡេស៊ីបានប្តូរសាសនាពី សាសនាព្រះពុទ្ធទៅជាសាសនាឥស្លាមវិញ និងបង្កើតកំពង់ផែពាណិជ្ជកម្មម៉ាឡាកា(ឥឡូវហៅថាមេកាកា)។ កំពង់ផែនេះបានទាក់ទាញពាណិជ្ជករមកពីជាតិសាសន៍ជាច្រើន ហើយប្រជាជនចាប់ផ្តើមហៅខ្លួនឯងថា“ ម៉ាឡេ”។
កំពង់ផែនេះត្រូវបានដណ្តើមកាន់កាប់ដោយពួកព័រទុយហ្គាល់នៅឆ្នាំ១៥១១ និងដោយហូឡង់នៅឆ្នាំ១៦៤១។ ក្នុងអំឡុងពេលនោះការគ្រប់គ្រងនយោបាយម៉ាឡេបានចាប់ផ្តើមចាប់ផ្តើមរង្គោះរង្គើ ដែលនាំឱ្យមានពហុនិយមនយោបាយនៅសតវត្សរ៍ទី១៨។
២. ឥទ្ធិពលអង់គ្លេស
នៅឆ្នាំ១៧៨៦ ក្រុមហ៊ុនអង់គ្លេសនៅឥណ្ឌាខាងកើតបានទិញកោះប៉ែនង ដែលជាកោះនៅឆ្នេរសមុទ្រពាយព្យរបស់ម៉ាឡេស៊ី ហើយបានប្រែក្លាយទៅជាទីតាំងពាណិជ្ជកម្មដ៏សំខាន់មួយ។ អង់គ្លេសបានកាន់កាប់កោះសិង្ហបុរីក្នុងឆ្នាំ១៨១៩ ហើយទទួលបានសិទ្ធិធ្វើពាណិជ្ជកម្មនៅទីនោះប្រាំឆ្នាំក្រោយមក កោះនេះបានក្លាយជាមជ្ឈមណ្ឌលសំខាន់មួយទៀតសម្រាប់ផលប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចរបស់អង់គ្លេស។ ក្រោយមកជនអន្តោប្រវេសន៍ចិនបានមករស់នៅលើកោះនេះ ហើយសិង្ហបុរីក៏ក្លាយជាមូលដ្ឋានសេដ្ឋកិច្ចចិននៅអាស៊ីអាគ្នេយ៍ផងដែរ។
៣. សង្គ្រាមលោកលើកទី២
កោះសិង្ហបុរីរីកចំរើនរហូតដល់សង្គ្រាមលោកលើកទី២ ពេលនោះកងទ័ពជប៉ុនបានគ្រប់គ្រងកោះនេះឆ្នាំ១៩៤២ ។ បន្ទាប់ពីសង្គ្រាមបានបញ្ចប់កោះសសិង្ហបុរីនេះត្រូវបានអង់គ្លេសយកទៅគ្រប់គ្រងវិញ និងបានក្លាយជាដែនដីអាណានិគមរបស់អង់គ្លេសជាផ្លូវការក្នុងឆ្នាំ១៩៤៦។
ក្រោយមកមានការកើនឡើងនូវចលនាជាតិនិយមក្នុងប៉ុន្មានឆ្នាំបន្ទាប់ ក្នុងគោលបំណងយកដែនកោះសិង្ហបុរីមកគ្រប់គ្រងដោយខ្លួនឯងវិញ។ ការបោះឆ្នោតលើកដំបូងរបស់សិង្ហបុរីគឺនៅឆ្នាំ១៩៥៩ ដោយអាសនៈភាគច្រើនត្រូវបានឈ្នះដោយគណបក្សសមាគមប្រជាជន (PAP)។ លោកលីក្វាន់យូត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីដំបូងរបស់សិង្ហបុរីនៅឆ្នាំនោះ។
៤. ការរួមបញ្ចូលគ្នា
ដោយសារសិង្ហបុរីជាកោះតូចមួយ ហើយមិនមានធនធានធម្មជាតិច្រើនទេ គណបក្សសមាគមប្រជាជន (PAP) បានសំរេចចិត្តបញ្ចូលដែនដី និងសេដ្ឋកិច្ចជាមួយសហព័ន្ធម៉ាឡាយ៉ា និងជាផ្នែកមួយរបស់រដ្ឋសារ៉ាវ៉ាក និងរដ្នសាបា។ កោះសិង្ហបុរីបានក្លាយជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន១៤ របស់សហព័ន្ធម៉ាឡាយ៉ា។
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៦៣ សហព័ន្ធម៉ាឡេស៊ីត្រូវបានបង្កើតឡើង និងជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដោយការបញ្ចប់ការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសរយៈពេល១៤៤ឆ្នាំ ដោយបន្សល់ទុកនូវបញ្ហាមិនចុះសម្រុងគ្នាខាងផ្នែកនយោបាយ ពូជសាសន៍ សាសនា សេដ្ឋកិច្ច និងនយោបាយ។
មានគណបក្សនយោបាយធំៗ ចំនួនពីរដែលបានកាន់អំណាចនៅប្រទេសម៉ាឡេស៊ី គឺគណបក្សជាតិម៉ាឡេស៊ី(UMNO) និង គណបក្សសមាគមប្រជាជន (PAP)។ មានការចោទប្រកាន់អំពីសង្គមនិយម (លទ្ធិកុម្មុយនិស្ត) ដែលនាំឱ្យមានអំពើហឹង្សាពូជសាសន៍ក្នុងឆ្នាំ១៩៦៤។ ទោះបីជាមានកិច្ចព្រមព្រៀងរយៈពេល២ឆ្នាំក៏ដោយ ក៏នៅតែមានភាពចំរូងចំរាស់រវាងបក្សទាំងពីរ។ រដ្ឋាភិបាលសិង្ហបុរីប្រឆាំងនឹងបំណងរបស់រដ្ឋាភិបាលម៉ាឡេស៊ីក្នុងការក្តោបក្តាប់កោះសិង្ហបុរីឲ្យក្លាយទៅសហគមន៍ម៉ាឡេ។
៥. ការបំបែកដែនដី
នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៦៥ មេដឹកនាំកោះសិង្ហបុរីបានផ្តួចផ្តើមបង្កើតអនុសញ្ញាសាមគ្គីភាពម៉ាឡេស៊ី ដើម្បីលើកកម្ពស់សមភាពជាតិសាសន៍ ប៉ុន្តែបាតុកម្មបានឆាបឆួលនៅខែបន្ទាប់។ ស្ថានភាពកាន់តែយ៉ាប់យ៉ឺន នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Tunku Abdul Rahman ត្រូវបានគេដាក់សម្ពាធឱ្យចាត់វិធានការដើម្បីទប់ស្កាត់អំពើហិង្សា។ នៅខែមិថុនា លោកបានចូលរួមក្នុងសន្និសីទនៅទីក្រុងឡុង និងបានសម្រេចចិត្តថា ការបំបែកដែនដីសិង្ហបុរីគឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហា។
ដំបូងឡើយមេដឹកនាំកោះសិង្ហបុរីបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងបំបែកដែនដីក៏ដោយ តែនៅទីបំផុតក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះវិញ។ ការបំបែកដែនដីបានប្រកាសនៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៥ នៅសិង្ហបុរី និងគូឡាឡាំពួរ ហើយកោះនេះបានក្លាយទៅជាប្រទេសអធិបតេយ្យឯករាជ្យ។
៦. សិង្ហបុរីសព្វថ្ងៃ
ក្នុងនាមជាប្រទេសកោះតែមួយគត់នៅលើផែនដី ប្រទេសសិង្ហបុរីគឺមានភាពខុសប្លែកពីប្រទេសឯទៀត ទោះបីជាអ្នកខ្លះប្រៀបធៀបកោះនេះទៅនឹងទីក្រុងហុងកុងក៏ដោយ ក៏កោះនេះមិនដូចទាំងស្រុងទៅនឹងទីក្រុងហុងកុងទេ ព្រោះសិង្ហបុរីមិនស្ថិតនៅជាផ្នែកមួយប្រទេសម៉ាឡេស៊ីទេ ដែលផ្ទុយពីទីក្រុងហុងកុងដែលជាផ្នែកនៃដែនដីរបស់ប្រទេសចិន។
ទឹកដីសិង្ហបុរីមានកោះធំតូចប្រមាណ៦២។ ប្រទេសនេះត្រូវបានគេចាត់ទុកថាជាប្រទេសជឿនលឿន មានសេដ្ឋកិច្ចរឹងមាំបំផុត។ ថ្វីត្បិតតែទំហំតូចក៏ពិតមែន ប៉ុន្តែផលិតផលក្នុងស្រុកសរុបខ្ពស់បំផុតនៅលើពិភពលោក និងស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់បំផុតខាងផ្នែកសុខាភិបាល អប់រំ ការរស់នៅសុខដុមរបស់ប្រជាជន និងបច្ចេកវិទ្យាទំនើបបំផុត។