ហេតុអ្វីមនុស្សមួយចំនួន បែរជាមិនអាចជួបស្នេហាដែលសមបំណង? ហេតុអ្វីអ្នកខ្លះបែរជាជួបស្នេហាដែលសមបំណងហើយ តែបែរជាមិនអាចបានជួបគ្នា?
ប្រិយមិត្តមួយចំនួនៗ ប្រហែលជាធ្លាប់មានបញ្ហាស្នេហាហើយមែនទេ? ពេលខ្លះវាអាចធ្វើឱ្យចិត្តរបស់យើងហត់នឿយ មិនយល់ថាតើបញ្ហានេះ បណ្តាលមកពីខ្លួនយើងរឺអត់? ដូច្នេះតោះសាកល្បងធ្វើតេស្តតាមបែបជប៉ុនទាំងអស់គ្នា ។
ក. ផ្កាទុលីប (Tulip)
ចងភ្ជាប់នឹងអតីតកាល៖ មូលហេតុដែលស្នេហារបស់អ្នកមិនរីកចម្រើន ដោយសារចិត្តអ្នកនៅដក់ជាប់នឹងអតីតកាល អ្នកនៅតែមានអារម្មណ៍ថា នៅនឹកអ្នកចាស់ទើបអ្នកមិនអាចផ្តោតលើស្នេហាថ្មីបាន។ និយាយតាមត្រង់ទៅអ្នកចង់បន្តដំណើរទៅមុខ ប៉ុន្តែពេលខ្លះអ្នកបែរជាធ្លោយយកបច្ចុប្បន្នទៅប្រៀបធៀប ទៅនឹងអតីតកាល ទីបំផុតអ្នកគឺជាអ្នកដែលដើរចេញដោយខ្លួនឯង។ អ្វីដែលសំខាន់នាពេលនេះ អ្នកត្រូវតែសម្រេចចិត្តរស់នៅជាមួយបច្ចុប្បន្នយ៉ាងដាច់ខាត ទើបអ្នកអាចជួបថ្ងៃអនាគតដ៏ស្រស់បំព្រង់បាន ។
ខ. ផ្កាកុលាប
ប្រកាន់ខ្ជាប់មិនបត់បែន៖ អ្នកដែលជ្រើសរើសផ្កាចម្រុះពណ៌ គឺជាមនុស្សម្នាក់ដែលឆើតឆាយ ពេញនិយមក្នុងចំណោមមនុស្សជុំវិញខ្លួន ប៉ុន្តែមូលហេតុដែលស្នេហាអ្នកមិនរីកចម្រើន គឺអ្នកប្រកាន់ខ្ជាប់ច្រើនពេក បើថាចូលចិត្តគឺចូលចិត្ត បើស្អប់គឺស្អប់ អ្នកមិនចេះបត់បែនទេ។ នៅពេលអ្នកមានអារម្មណ៍ថា មានអ្វីមួយចេញពីក្នុងគំនិតរបស់អ្នក ឬនៅពេលប្រឈមមុខនឹងគុណវិបត្តិ អ្នកអាចនឹងខឹង ជេរប្រទេច ធ្វើឲ្យបុគ្គលម្ខាងទៀតមិនអាចទ្រាំបាន ដូច្នេះប្រសិនបើអ្នកបើកចិត្តឲ្យទូលាយជាងនេះ មនុស្សគ្រប់គ្នានឹងចង់ចូលជិត ហើយវាក៏ជាក្តីសង្ឃឹមមួយដែរ ។
គ. ផ្កាគ្រីសាន (Chrysanthemum)
មិនបង្ហាញចារិកពិត៖ តាមពិតផ្កាគ្រីសាន គឺជាផ្កានារដូវស្លឹកឈើជ្រុះ សម្រាប់អ្នកដែលបានជ្រើសរើសផ្កានេះ អ្នកគឺជាមនុស្សដែលមានចរិតលក្ខណៈពីរផ្នែក ។ ចំណែកមូលហេតុដែលស្នេហាអ្នកមិនរីកចម្រើន នោះដោយសារអ្នកមិនចូលចិត្តបង្ហាញចារិកពិត នៅចំពោះមុខនរណាម្នាក់ដែលអ្នកចូលចិត្ត អ្នកនឹងព្យាយាមលាក់គុណវិបត្តិឬចំណុចខ្សោយ ធ្វើឱ្យអ្នកមើលទៅដូចជាមនុស្សម្នាក់មិនមែនជាខ្លួនឯង ។ ដូច្នេះអ្នកគួរតែបើកចិត្ត បង្ហាញពីអត្តចារិកពិត និងភាពទាក់ទាញរបស់អ្នកដើម្បីកុំអោយនរណាម្នាក់យល់ច្រលំតទៅទៀត ។
ឃ. ផ្កាសាគូរ៉ា (Sakura)
ដឹងតែពីបាន៖ សម្រាប់អ្នកដែលជ្រើសរើសផ្កាដែលមានពន្លឺភ្លឺចែងចាំងដូចនៅក្នុងសុបិននេះ អ្នកគឺជាមនុស្សម្នាក់ដែលមានការរំពឹងទុកថា ភាគីម្ខាងទៀតនឹងផ្លាស់ប្តូរជីវិតរបស់ខ្លួន ។ មូលហេតុដែលស្នេហាអ្នកមិនរីកចម្រើន គឺអ្នកដែលចង់បានតែម្ខាង ។ អ្នកដឹងទេថា ការបដិសេធមិនផ្តល់ឱ្យទាល់តែសោះ វាពិតជាឧបសគ្គមួយ សម្រាប់ទំនាក់ទំនងរបស់អ្នកណាស់ ។ អ្នកនឹងធុញទ្រាន់នឹងពាក្យសម្ដី ឬសកម្មភាពរបស់ភាគីម្ខាងទៀត ដូច្នេះហើយ អ្នកគួរតែធ្វើខ្លួនក្នុងនាមជាអ្នកផ្តល់ឲ្យខ្លះ វាពិតជានឹងជួយអ្នកឱ្យកាន់តែមានភាពទាក់ទាញ ហើយទំនាក់ទំនងរបស់អ្នកក៏នឹងរីកចម្រើនដែរ ៕
ប្រភព៖ Knongsrok