នៅសល់តែរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ទំព័រថ្មីនៃខែសីហានឹងឈានចូលមកដល់ហើយ។ បើតាមក្បួនហោរាសាស្រ្តបានដំណាលមកថា អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានរាសីឡើងខ្ពស់ត្រដែតនៅខែក្រោយនេះ។
អ្នកកើតឆ្នាំរោង (នាគ)
មនុស្សដែលកើតឆ្នាំរោង (នាគ) តែងតែរមែងជាមនុស្សដែលរួសរាយ រាក់ទាក់ និងស្មោះត្រង់។ ពួកគេមានគុណសម្បត្តិជាច្រើនក្នុងជីវិត ដែលនាំឲ្យទទួលបានការស្រលាញ់ពីមនុស្សជុំវិញខ្លួន។
ចូលខែក្រោយនេះ គេនឹងទទួលបានការកោតសរសើរ ការឲ្យតម្លៃពីអ្នកមានតំណែងធំជាងខ្លួន ហើយអាចឡើងមុខមាត់ បុណ្យស័ក្ដិ ក្នុងអាជីពការងារទៀតផង។ នៅក្នុងវិស័យណាក៏ដោយ អ្នកកើតឆ្នាំនាគ នឹងបង្កើតបានលទ្ធផលជាទីគាប់ចិត្ត ហើយបើការធ្វើជំនួញនឹងទទួលបានការពេញចិត្តគាំទ្រពីអតិថិជន លក់ដាច់បានច្រើន លើសគោលដៅរំពឹងទុកក៏មាន។
អ្នកកើតឆ្នាំមមី (សេះ)
ជាទូទៅអ្នកកើតឆ្នាំសេះ គឺជាមនុស្សរឹងមាំ ហើយឧស្សាហ៍ព្យាយាម និងមានទំនួលខុសត្រូវខ្ពស់។ នៅខែសីហាខាងមុខនេះ ពួកគេនឹងជួបសំណាងធ្លាក់ពីលើមេឃ ស្គុះស្គាយដូចផ្កានាពេលព្រឹកព្រលឹម។
នៅក្នុងជំនួញឬការងារ នឹងទទួលបានការជាវពីអតិថិជនជាច្រើន ហើយបើការងារជាប់កុងត្រា គេនឹងបន្តកុងត្រាថ្មីឲ្យទៀត។ គេក៏អាចនឹងជួបអតិថិជនថ្មី ដែលកាន់តែល្អជាងមុន ហើយសុទ្ធតែជាមនុស្សថ្លៃថ្នូរដែលអាចបន្ថែមសំណាងដល់គេ។
អ្នកកើតឆ្នាំច (ឆ្កែ)
អ្នកកើតឆ្នាំច ច្រើនតែជាមនុស្សដែលឈ្លាសវៃ រហ័សរហួន និងស្វាហាប់។ មុនពេលធ្វើអ្វីមួយ ពួកគេមានការគិតល្អិតល្អន់និងប្រុងប្រយ័ត្នខ្លាំង មិនងាយឲ្យមានកំហុសកើតចេញមកឡើយ។
នៅខែសីហាខាងមុខនេះ សម្រាប់អ្នកកើតឆ្នាំជូត នឹងមានការកើនឡើងផ្នែកទ្រព្យសម្បត្តិ តែក៏អរគុណនូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អ្នកកន្លងមកដែរ។ នៅកន្លែងធ្វើការនឹងមានលទ្ធផលល្អជាងមុន នៅកន្លែងធ្វើជំនួញនឹងមានភ្ញៀវបុកចូលខ្លាំងជាងមុន ហើយបើស្ថិតក្រោមការគ្រប់គ្រងរបស់ថ្នាក់លើ ក៏នឹងមានថ្នាក់ដឹកនាំខាងលើ គេសរសើរនិងផ្តល់រង្វាន់ថែមមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក