ក្នុងចំណោមទៀនទាំង ៣ ដែលមានភ្លើងពន្លឺក្នុងរូបភាព តើអ្នកពេញចិត្តទៀនមួយណាជាងគេ? តាមរយៈការជ្រើសរើសរបស់អ្នក អាចបង្ហាញពីសារដែលអ្នកគួរតែទទួលបានសម្រាប់ជីវិតបច្ចុប្បន្នភាពនេះ៖
ទៀនទី ១
អ្នកគឺជាមនុស្សដែលខ្លាំងខាងការប្រាស្រ័យទាក់ទង ហើយចេះលើកទឹកចិត្តមនុស្សជុំវិញខ្លួនឲ្យសម្រេចនៅគោលដៅដែលពួកគេមាន។ ភាពស្មោះត្រង់ គឺជាចំណុចលេចធ្លោរបស់អ្នក ហើយអ្នកតែងតែនិយាយនូវអ្វីដែលអ្នកគិត ខណៈដែលមនុស្សខ្លះគេពុំបានត្រៀមចិត្តគ្រប់គ្រាន់ក្នុងការទទួលយកពាក្យទាំងអស់នោះទេ។
សារណែនាំដ៏ល្អមួយ ចូរបន្តភាពជាខ្លួនឯងបន្តទៅទៀត អ្នកគិតឃើញអ្វីល្អក៏និយាយហ្នឹងទៅ តែអ្វីដែលសំខាន់ឲ្យតែការគិតនោះវិជ្ជមាន ប្រាកដប្រជាច្បាស់លាស់ មិនភូតកុហក នោះក្នុងទំនាក់ទំនងខ្លះនឹងនាំឲ្យមនុស្សដែលនៅក្បែរអ្នកគេមានទំនុកចិត្តខ្ពស់លើអ្នក។
ទៀនទី ២
អ្នកជាមនុស្សដែលងប់ងល់នឹងអ្វីមួយពិបាកដកចិត្តរួច ហើយបើក្នុងទំនាក់ទំនងស្នេហាវិញគឺពោរពេញដោយអារម្មណ៍បែបរ៉ូមែនទិច។ អ្នកអាចនឹងធ្លាក់ក្នុងអន្លង់ស្នេហានរណាម្នាក់យ៉ាងងាយ។
ក្នុងការរកស៊ី ការបំពេញការងារ អ្នកជាមនុស្សពូកែរកលុយ ហើយក៏ពូកែគ្រប់គ្រងការចំណាយនោះដូចគ្នា។ គ្រួសាររបស់អ្នកពិតជាសំខាន់ខ្លាំងណាស់ក្នុងជីវិតរបស់អ្នក រហូតដល់ពេលខ្លះអ្នកប៊ិះតែភ្លេចអំពីខ្លួនឯង។ អ្នកមានបេះដូងធំ បេះដូងស្មោះសរ ហើយចូរអ្នកបន្តសកម្មភាពបែបហ្នឹងបន្តទៅទៀត នោះរឿងល្អៗនឹងបន្តចូលមកក្នុងជីវិតអ្នក ហើយអ្នកត្រូវបានហុំព័ទ្ធដោយមនុស្សល្អៗ។
ទៀនទី ៣
អ្នកជាមនុស្សដែលចេះយល់ចិត្តអ្នកដទៃ មិនគិតតែអំពីចិត្តខ្លួនឯង។ ក្នុងការដោះស្រាយបញ្ហាអ្វីមួយ ប្រសិនបញ្ហានោះកើតឡើងហើយ អ្នកនឹងព្យាយាមចង់ដោះស្រាយវារហូតដល់រួចរាល់ ពោលមិនចង់ឈប់ឬសម្រាកនោះទេ។
អ្នកមានចិត្តក្នុងការជួយមនុស្សដោយមិនចង់បានអ្វីតបស្នងមកវិញ ហើយវាដូចជាថ្នាំទិព្វដែលជួយឲ្យអារម្មណ៍អ្នកស្រស់ថ្លានៅពេលបានជួយគេ។ សារមួយសំខាន់សម្រាប់អ្នកបំផុត នៅពេលនេះអ្នកគួរតែផ្តោតលើគោលដៅសំខាន់ណាមួយ ហើយចូរធ្វើវាឲ្យបានល្អឥតខ្ចោះ លើសពី ១០០ ភាគរយតាមដែលអាចធ្វើទៅបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក