ក្បួន​ហុងស៊ុយ៖ ផ្ទះ ៤ ប្រភេទ​នេះ នៅ​កាន់​តែ​យូរ កាន់​តែ​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​មាន​បាន​ជួប​សំណាង​ច្រើន

ផ្ទះ​ដែល​អាច​លើក​យីអ៊ុន​សមាជិក​រស់នៅ​ក្រោម​ដំបូល​នោះ​បាន ភាគ​ច្រើន​រមែង​ស្ថិត​ក្នុង​ប្រភេទ ៤ ដូច​បង្ហាញ​ខាង​ក្រោម៖

៤) ផ្ទះ​ដែល​មាន​មេ​ទ្វារ​រឹងមាំ

4

នេះ​មាន​ន័យ​ថា បើ​ទោះ​បី​ជា​ផ្ទះ​នោះ​សាងសង់​យូរ​មក​ហើយ​ក៏​ដោយ តែ​ទ្វារ​មេ​នៅ​តែ​រឹងមាំ មិន​ងាយ​ច្រេះ គ្មាន​កណ្តៀរ នោះ​ប្រៀប​ដូច​ជា​ពរជ័យ​ជូន​ដល់​ម្ចាស់ផ្ទះ ហើយ​អារម្មណ៍​របស់​ម្ចាស់ផ្ទះ​ក៏​រមែង​ស្ងប់ស្ងាត់​ល្អ​ផង​ដែរ។

៣) ផ្ទះ​ដែល​ស្ថិត​ក្នុង​ទីតាំង​ល្អ

1

នេះ​មិន​សំដៅ​ថា​ស្ថិត​នៅ​ទីតាំង​សេដ្ឋកិច្ច​អ្វី​នោះ​ទេ តែ​គឺ​ស្ថិត​នៅ​ទីតាំង​ដែល​មាន​ហុងស៊ុយ​ល្អ ពោល​ឲ្យ​តែ​ឆ្ងាយ​ពី​វត្ត ឆ្ងាយ​ពី​ប្រាសាទ​ចាស់​បុរាណ​ណា​ជា​ដើម។ ទន្ទឹម​នេះ បើ​ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ដែល​មើល​ទៅ​ល្អ មិន​មាន​ការ​លិចលង់​ណា​មួយ​ទៀត​នោះ វា​កាន់​តែ​លើក​ថាមពល​វិជ្ជមាន​ចូល​ដល់​ម្ចាស់ផ្ទះ ឲ្យ​ទ្រព្យ​ហូរ​ចូល​កាន់​តែ​ច្រើន ហើយ​អាជីវកម្ម​និង​កិច្ច​ការងារ​នានា​ក៏​ប្រកប​ទៅ​យ៉ាង​រលូន​ថែម​ទៀត។

២) ក្មេងៗ​ចូលចិត្ត​មក​លេង

2

តាម​ក្បួន ផ្ទះ​ដែល​មាន​ក្មេង​តូចៗ​នៅ​ក្បែរ​ចូលចិត្ត​មក​ប្រមូល​ផ្តុំ​គ្នា​លេង នោះ​ក៏​ជា​ផ្ទះ​ដែល​មាន​ថាមពល​វិជ្ជមាន​ខ្ពស់​ដែរ។ ជា​ពិសេស​គឺ​ក្មេងៗ​ក្រោម​អាយុ ៣ ឆ្នាំ ពេល​ចូល​ផ្ទះ​របស់​យើង បើ​ពួក​គេ​សើច​សប្បាយ មិន​ស្រែក​យំ​អ្វី​នោះ វា​ជា​រឿង​ល្អ​សម្រាប់​ម្ចាស់ផ្ទះ តែ​បើ​ទម្លាប់​ក្មេង​តូចៗ ឲ្យ​តែ​មក​ដល់​ឃើញ​ស្រែក​យំ​រហូត​នោះ គឺ​ជា​សញ្ញា​មិន​ល្អ​ឡើយ។

១) ផ្ទះ​មាន​ទេសភាព​ស្រស់​ស្អាត​ជុំវិញ

3

អ្នក​គួរ​តែ​ជ្រើសរើស​ទីតាំង​ផ្ទះ ដែល​មាន​អំណោយទាន​ធម្មជាតិ មាន​ន័យ​ថា មាន​ដើម​ឈើ​ពណ៌​បៃតង ហើយ​បើ​អាច​មាន​ទឹក​ខ្លះ​ទៀត​ក៏​កាន់​តែ​ល្អ។ វា​នឹង​លើក​យីអ៊ុន​ម្ចាស់ផ្ទះ​ឲ្យ​ឡើង​ខ្ពស់ ហើយ​បរិយាកាស​ទាំង​នេះ​ទៀត​សោត ក៏​ជួយ​ដល់​សុខភាព​អ្នក​ដែល​រស់នៅ​ជុំវិញ​នោះ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក