ខែកក្កដានៅសល់រយៈពេល ១ សប្តាហ៍ទៀត មុនឈានដល់ទំព័រថ្មីនៃខែទី ៨ ប្រចាំឆ្នាំ ២០២១។ ក្នុងចន្លោះពេលខាងមុខ តើអ្នកអាចនឹងជួបរឿងល្អអ្វីខ្លះ? ចូរជ្រើសរើសផ្លូវមួយដែលត្រូវដើរ យើងនឹងបង្ហាញរឿងល្អដែលកំពុងរង់ចាំអ្នកដូចខាងក្រោម៖
ផ្លូវទី ១
ស្នាមរបួសពីមុនទាំងឡាយ នឹងត្រូវបានជួសជុល ជាសះស្បើយនៅពេលនេះ មិនថាតែទំនាក់ទំនងក្នុងគ្រួសារ ឬជាមួយដៃគូស្នេហា។ គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ ហើយបើនិយាយពីហិរញ្ញវត្ថុ ក៏នឹងកាន់តែឡើងខ្ពស់ ដូចការរំពឹងទុករបស់អ្នក។
យ៉ាងណាគ្មានអ្វីដែលកើតឡើងដោយចៃដន្យនោះទេ វាសុទ្ធតែជាការចូលរួមចំណែកនៃការខិតខំរបស់អ្នកកន្លងមក ហើយក៏សរសើរអ្នកដែលបានឆ្លងកាត់នូវការឈឺចាប់ និងការលំបាកជាច្រើនកន្លងមកនេះ។
ផ្លូវទី ២
ពពកនៃភាពសោកសៅ ការភ័យខ្លាច នឹងរសាត់បាត់ទៅ ហើយគ្របដណ្តប់មកវិញដោយចក្ខុវិស័យថ្មី ដែលនឹងត្រួសត្រាយឲ្យជីវិតអ្នកឆ្ពោះទៅរកសុភមង្គលពិតនៅក្នុងខែមិថុនានេះ។
អ្នកនឹងទទួលបានការគោរព ឲ្យតម្លៃខ្ពស់ជាងមុន ហើយការគិតគំនិតរបស់អ្នក និងសកម្មភាពដែលអ្នកបង្ហាញចេញមក ក៏នឹងទទួលបានផ្លែផ្កា ក៏ដូចជាផលវិជ្ជមានច្រើនជាងមុនផងដែរ។
ផ្លូវទី ៣
ដំណឹងល្អសម្រាប់អ្នក គឺទាក់ទងនឹងជំនាញវិជ្ជាជីវៈដែលអ្នកកំពុងមាន។ មួយរយៈមុនអ្នកហាក់ខកចិត្តនឹងរឿងដែលមិនអាចសម្រេចបាន ដ្បិតបើមានអ្នកមានសមត្ថភាពក្នុងការសាកល្បងវាក៏ដោយ។
ឈប់បារម្ភទៅ ទាំងនោះចាត់ទុកជាបទពិសោធន៍ ព្រោះជោគជ័យរបស់អ្នកកៀកនឹងឈានចូលមកដល់ហើយ ពោលគឺអាចនឹងធ្លាក់មកក្នុងខែមិថុនានេះក៏ថាបាន។ ចូរបន្តធ្វើនូវអ្វីដែលអ្នកចូលចិត្ត នោះចំណង់និងការខិតខំរបស់អ្នក នឹងទាញឲ្យអ្នកទៅជួបភាពជោគជ័យពិតប្រាកដ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក