នៅរយៈពេល ៧ ថ្ងៃនៃសប្ដាហ៍ថ្មី រាប់ចាប់ពីថ្ងៃទី ២៦ ដល់ ១ សីហា សម្រាប់អ្នកកើតឆ្នាំទាំង ៣ ដូចរៀបរាប់ខាងក្រោម គឺជីវិតពួកគេនឹងរស់ស្រួល ហើយចង់សម្រេចកិច្ចការងារអ្វីមួយក៏មិនលំបាកនោះដែរ៖
អ្នកកើតឆ្នាំម្សាញ់ (ពស់)
ជោគជតារាសីសម្រាប់អ្នកកើតឆ្នាំម្សាញ់ នៅសប្តាហ៍ថ្មីនេះ នឹងទទួលបានសំណាងល្អច្រើន ក៏ដោយសារការជ្រោមជ្រែងពីចំហាយវិជ្ជមាននៃមនុស្សជុំវិញខ្លួន។ ញញឹមនឹងកើតឡើងច្រើនជាងទុក្ខ ហើយអ្នកហាក់ដូចជាមានមនុស្សតាមចាំជួយជាប់ជានិច្ច។
មិនត្រឹមតែលាភសំណាងនិងវិបុលភាពផ្នែកទ្រព្យប៉ុណ្ណោះទេ ដំណឹងល្អក្នុងទំនាក់ទំនងស្នេហាក៏អ្នកនឹងជួបផងដែរ។ មនុស្សល្អនៅនឹងមុខ រឿងល្អក់កករផាត់ចេញឆ្ងាយ ហើយសម្រាប់អ្នកមានគូស្រាប់ ក៏កាន់តែបន្ថែមភាពល្អូកល្អិនជាងមុន។
អ្នកកើតឆ្នាំខាល (ខ្លា)
ហោរាសាសាស្រ្តបានតំណាលមកថា នៅសប្តាហ៍ថ្មីនេះ សម្រាប់អ្នកកើតឆ្នាំខាល ក៏នឹងរួចផុតពីការលំបាកដែលសេសសល់ពីសប្តាហ៍មុនទាំងស្រុង។ មនុស្សដែលខិតខំបំពេញការងារពិតប្រាកដ ក៏នឹងទទួលបានលាភសំណាង ហើយការប្រាថ្នាចង់បានអ្វី ក៏នឹងកើតចេញជាផ្លែផ្កាបណ្តើរៗពីចុងខែកក្កដានេះទៅ។
ការព្យាយាមរយៈពេលយូររបស់អ្នក នឹងទទួលបានផលតបស្នងត្រលប់មកវិញហើយ។ បើអ្នកធ្លាប់ជួយមនុស្សពីមុនច្រើនទៀត ទោះអ្នកមិនរំពឹងអ្វីពីគេ ក៏គេមកសងអ្នកវិញដែរ។ នាពេលខាងមុខនេះ អ្នកកើតឆ្នាំខាល ដាក់អីបានផ្លែហ្នឹង ពោលជោគជ័យសឹងតែគ្រប់វិស័យ ល្មមនាំឲ្យរីកទ្រព្យធំជាងមុនច្រើន។
អ្នកកើតឆ្នាំរោង (នាគ)
បញ្ហាដែលបានកើតឡើងកន្លងមក ជារឿងនឹកស្មានមិនដល់ ក៏វានឹងរសាត់បាត់ទៅអស់ត្រឹមសប្តាហ៍ថ្មីនេះ។ តែយើងចង់ណែនាំឲ្យអ្នកកើតឆ្នាំរោង បន្តអត់ធ្មត់បន្តិចទៀត ដ្បិតមិនជាបានលាភធំដូចឆ្នាំពីរខាងលើ តែក៏អាចគ្រប់គ្រងស្ថានការណ៍ជីវិតនៅចំណុចល្អប្រសើរមួយដែរ។
តាមពិតទៅនេះក៏អរគុណនូវភាពឈ្លាសវៃពីកំណើតរបស់អ្នកកើតឆ្នាំរោងផង ទើបគួបផ្សំនឹងលាភសំណាង ដែលជួយឲ្យជីវិតរបស់ពួកគេថ្កុំថ្កើងឡើង ដូចជាស្តេចនាគនៅមហាសមុទ្រ។ ការផ្លាស់ប្តូរវិជ្ជមាននឹងកើតឡើងជាបន្តបន្ទាប់នៅពេលខាងមុខ ដូច្នេះកុំបារម្ភច្រើនពេកអី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក