មានតែស្វាមីល្អ ដែលស្រលាញ់ភរិយារបស់គេអស់ពីចិត្ត ទើបមានទម្លាប់ធ្វើរឿង ៤ នេះជាប្រចាំរៀងរាល់ពេលយប់៖
៤) បើប្រពន្ធចម្អិនអាហារ នោះប្តីជាអ្នកលាងឬរៀបចាន
បើភរិយាជាអ្នកចម្អិនអាហារ នោះខាងស្វាមីនឹងមិនព្រមទំនេរដៃស្រួលទេ ពោលគឺមកជួយរៀបចំបាយទឹកប្រពន្ធខ្លួន។ ឧទាហរណ៍ថាដូចជាការរៀបចំចាន និងលាងចាន ក្រោយពេលទទួលទានអាហាររួច។ និយាយទៅពួកគាត់មិនចាត់ទុកប្រពន្ធជាអ្នកបម្រើការងារផ្ទះ ឬរ៉ាប់រងការងារនោះទាំងស្រុងឡើយ។
៣) តែងតែសួរនាំពីជីវិតប្រចាំថ្ងៃរបស់ប្រពន្ធ
ពេលខ្លះប្តីទៅធ្វើការបាត់ យប់ទើបមកដល់ផ្ទះ ទោះបីគាត់ហត់នឿយប៉ុណ្ណា ក៏ចង់ដឹងសុខទុក្ខប្រពន្ធកូននៅឯផ្ទះ ថាតើមួយថ្ងៃពេញនេះ មានរឿងរ៉ាវអ្វីខ្លះកើតឡើង តើមានជួបបញ្ហាអ្វីឬអត់ ឬរីករាយនឹងសកម្មភាពអ្វីខ្លះ។ ខុសពីបុរសដែលអាត្មានិយម បែរជាយកពេលនោះទៅកម្សាន្តជាមួយទូរស័ព្ទរបស់គេ ហើយសឹងតែលែងមានពេលឲ្យប្រពន្ធ។
២) មិនភ្លេចនិយាយពាក្យថា "ស្រលាញ់"
មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ ជឿទៅទោះចំណាស់ប៉ុណ្ណា ក៏នៅតែមានអារម្មណ៍ថាកក់ក្តៅពេលបានលឺពាក្យថា "ស្រលាញ់" ចេញពីមាត់ស្វាមីខ្លួន។ បុរសដែលល្អបំផុតពេលមកដល់ផ្ទះ គេមកនិយាយពាក្យល្អៗជាមួយប្រពន្ធ មកឱបថើបបន្តិចទៅ ពោលនៅតែឲ្យខាងប្រពន្ធមានអារម្មណ៍ថា នាងនៅតែសំខាន់ដូចថ្ងៃដំបូងសម្រាប់ជីវិតរបស់គាត់។
១) យកចិត្តទុកដាក់លើកន្លែងគេងរបស់ប្រពន្ធ
ខាងប្តីដែលល្អពិត គឺគេយកចិត្តទុកដាក់គ្រប់ចន្លោះក្រឡៀតទាំងអស់ មិនថាតែលើគ្រែគេងរបស់ប្រពន្ធ។ បើបានមកដល់បន្ទប់មុន គេក៏ឆ្លៀតពេលហ្នឹងរៀបចំគ្រែ បោសសម្អាតកន្លែងគេង ពោលនេះជាទង្វើដ៏គួរឲ្យគោរពបំផុត។ តើអ្នកជាស្រ្តី អ្នកទទួលបានស្វាមីដ៏អស្ចារ្យបែបនេះហើយឬនៅ?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក