ចង់ដើរលេងបោះតង់ អ្នកណាក៏ចង់បាននូវទេសភាពស្រស់ស្អាត ខ្យល់អាកាសស្រស់ស្រាយបែបធម្មជាតិតាមជើងភ្នំលើភ្នំ មាត់សមុទ្រ ឬមាត់ទឹកជាដើម។ តែប្រសិនជាចង់បានបរិយាកាសថ្មីប្លែកមិនធ្លាប់មាន « ក្នុងស្រុក » សូមណែនាំកន្លែងបោះតង់ថ្មីមួយ គឺនៅ « សួនក្រអូបឃុនរាម » ។
« សួនក្រអូបឃុនរាម » ក្រៅពីមានសួនផ្កាស្រស់ស្អាតលើផ្ទៃដីដ៏ធំល្វឹងល្វើយ លាយឡំអាកាសធាតុក្បែរជើងភ្នំ សូននេះក៏មានកន្លែងបោះតង់ ជាមួយនឹងទេសភាពផ្ការីកស្អាត ពេលគេងសម្រាកបើកតែរ៉ូតតង់មក គឺស្រូបក្លិនផ្កាឡើងក្រអូបឈ្ងុយតែម្តង ដោយការស្នាក់នៅតម្លៃ ១តង់ ត្រឹមតែ 60000៛ ឬ 15$ មានកំរាល១ ភួយ២ ខ្នើយ២ កង្ហា១គ្រឿង ហើយមួយតង់ អាចគេងបាន ២នាក់។ ជាពិសេសគឺ
អាចយកម្ហូបមកពីក្រៅក៏បាន ឬកម្មង់នៅក្នុងសួនផ្កានេះក៏បាន។ ក្រៅពីបោះតង់ សួនផ្កានេះថែមទាំងមានផ្ទះស្នាក់នៅលក្ខណៈគ្រួសារបែបទំនើបស្វាគមន៍ទៀតផង។
គួរឱ្យដឹងផងដែរថា « សួនក្រអូបឃុនរាម » មានទីតាំងស្ថិតនៅភូមិខ្នារង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ជាប់មណ្ឌលសុខភាពឃុនរាម ខេត្តសៀមរាប អាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម ឬកក់តង់តាមរយៈលេខទូរស័ព្ទ 012 42 93 93 ៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Vanara Angkor
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក