តើពេលនេះអ្នកនៅក្នុងពិភព “ស្នេហាពិត” ឬគ្រាន់តែ “ឈ្លក់វង្វេង” កម្រងសំណួរតេស្ដមើល ថាតើអ្នកយល់ពីចិត្តខ្លួនឯងប៉ុណ្ណា?

សម្លេងខ្សឹបៗ ចេញពីបេះដូងនឹងប្រាប់អ្នកថា គេពិតជាមនុស្ស "ដែលពិតប្រាកដ" ឬអត់?  តោះសាកល្បងការធ្វើតេស្ដខាងក្រោម ដើម្បីស្គាល់ខ្លួនឯងឲ្យបានច្បាស់។

B2

១. តើអ្នកនិងគាត់ស្គាល់គ្នាយូរប៉ុណ្ណា?

ក. អូ…ប្រហែលមួយសប្តាហ៍

ខ. វាមានរយៈពេលប្រហែលមួយឆ្នាំ ឬពីរឆ្នាំទេដឹង!

គ. យើងធំដឹងក្តីមកជាមួយគ្នា ។

 

២. ពេលណាត់ជួបគ្នាម្តងៗ តើអ្នកនិងគាត់ជជែកគ្នាអំពីអ្វី?

ក. អូ... គ្រាន់តែឃើញមុខរបស់គាត់ ខ្ញុំរំភើបបេះដូងស្ទើរលោតចេញពីទ្រូងហើយ គ្រាន់និយាយសួស្តីចេញនោះ គឺសំណាងហើយ!

ខ. ជជែកគ្នាអំពីរឿងនេះនោះ ភាគច្រើនជារឿងចែចង់គ្នា ។

គ. យើងស្គាល់គ្នាច្បាស់ណាស់ យើងអាចនិយាយគ្នាបានគ្រប់រឿង ។

 

៣. នៅពេលអ្នកនៅក្បែរគាត់ ធ្វើឱ្យអ្នកមានអារម្មណ៍ថា…

ក. មានអារម្មណ៍ថា ខ្មាស់ អៀន និយាយមិនត្រូវ ។

ខ. ខ្ញុំនៅតែជាខ្ញុំនឹងហើយ

គ. មានអារម្មណ៍ថា មានស្ថេរភាព និងសុវត្ថិភាព ។

 

៤. ប្រសិនបើអ្នកចេញទៅដើរលេងជាមួយមិត្តភក្តិមួយក្រុមធំ តើគាត់នឹងមានទំនោរថែរក្សាអ្នកដូចម្តេច?

ក. ពួកយើងមិនដែលធ្វើដំណើរកម្សាន្តបែបនោះជាមួយគ្នាទេ។

ខ. ពួកយើងផ្អែមល្ហែមដាក់គ្នាណាស់ គាត់កាន់ដៃខ្ញុំហើយមិនបណ្តោយឱ្យខ្ញុំទៅណាឡើយ ហើយមើលមកខ្ញុំគ្រប់ពេលវេលា ។

គ. ការពារខ្ញុំបំផុត គាត់ឃ្លាំមើលខ្ញុំគ្រប់ពេលវេលា ។

 

៥. នៅពេលដែលអ្នកទាំង ២ បានជួបគ្នាលើកដំបូង តើអ្វីដែលធ្វើឱ្យអ្នកចង់ស្គាល់បុរសម្នាក់នេះ?

ក. គាត់សង្ហាខ្លាំងណាស់

ខ. ខ្ញុំសារភាពថា ដំបូងខ្ញុំចូលចិត្តរូបរាងរបស់គាត់ ប៉ុន្តែបន្ទាប់ពីណាត់ជួបគ្នាមក ខ្ញុំស្រឡាញ់គាត់ជាគាត់ ។

គ. អូ... ខ្ញុំចាំមិនបានទេ វាយូរពេកហើយ ។

 

៦. ពេលដែលអ្នកទាំង ២ ឱបគ្នា តើអ្នកមានអារម្មណ៍យ៉ាងណា?

ក. ខ្ញុំទន់ជង្គង់ និងខ្សោយ ស្ទើរតែរលាយដល់កំរាលឥដ្ឋទៅហើយ ។

ខ. កក់ក្តៅដល់បេះដូង

គ. យើងធ្លាប់ងូតទឹកជាមួយគ្នាតាំងពីតូចមកហើយ តើវានៅមានអារម្មណ៍អ្វីទៀត!

 

៧. តើអ្នកនិងគាត់ ធ្លាប់និយាយពីអនាគតជាមួយគ្នាទេ?

ក. អូ…បើសិននិយាយពីការណាត់ដំណើរកម្សាន្តនៅថ្ងៃស្អែកនេះ អាចត្រូវបានរាប់បញ្ចូលមែនហើយ។

ខ. ប្រាកដហើយ! យើងទាំងពីរមានគោលដៅក្នុងជីវិតដូចគ្នា ។

គ. យើងទាំង ២ នាក់ដឹងថា ផ្លូវមួយណាដែលមនុស្សម្នាក់ៗចង់ដើរ ប៉ុន្តែផ្លូវរបស់គាត់ និងផ្លូវរបស់ខ្ញុំហាក់ដូចជាមិនទៅជាមួយគ្នាទេ។

 

៨. តើអ្នកចាត់ទុកខ្លួនឯង ជាមនុស្សដែលឆាប់ស្រឡាញ់ ឆាប់ណាយដែរឬទេ?

ក. វាមានភាពឆាប់ស្រឡាញ់តិចតួចដែរ

ខ. មិននញ្ចឹងទេ! ប្រសិនបើយើងកំពុងគិតចង់រស់នៅជាមួយនរណាម្នាក់ ខ្ញុំត្រូវតែស្គាល់គាត់ឲ្យច្បាស់សិន ។

គ. អត់ទេ! ខ្ញុំចូលចិត្តស្ថេរភាពដែលកើតចេញពីចំណងដែលមានរយៈពេលយូរ ។

 

សូមទៅមើលចម្លើយរបស់អ្នក

ប្រសិនបើចម្លើយរបស់អ្នកភាគច្រើនជាអក្សរ ក

វាដូចជាលឿនពេកក្នុងការហៅថាជា "ស្នេហា" សូមធ្វើចិត្តឲ្យស្ងប់ណា! តើអ្នកប្រាកដថា អ្នកពិតជាស្រឡាញ់គាត់មិនត្រឹមតែជាចំណង់ចំណូលចិត្តដ៏ខ្លី ដូចជាមនុស្សស្រីដែលពូកែសុបិនទេ? ។ ស្នេហានៅពេលមើលឃើញដំបូងអាចជាការពិត ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកត្រូវតែព្យាយាមក្លាយជាទីចាប់អារម្មណ៍របស់គេ មិនអាចជាខ្លួនឯង ហើយរំភើបញាប់ញ័រ ដែលបេះដូងស្ទើរលោតចេញពីទ្រូង រាល់ពេលដែលបានឃើញមុខរបស់គាត់… សូមចំណាយពេលបន្តិចបន្ថែមទៀតដើម្បីមើលចិត្តគ្នាសិនទៅណា។

GettyImages 681143550 1 20190117112250

 

ប្រសិនបើចម្លើយរបស់អ្នកភាគច្រើនជាអក្សរ ខ

អ្នកកំពុងរស់នៅក្នុងសួនស្នេហាហើយ! អ្នកបានបោះជំហានឈានជើងចូលទៅក្នុងអាណាចក្រនៃសេចក្ដីស្រឡាញ់ ឬអ្នកអាចនឹងយល់ស្របទាំងរាងកាយហើយមែនទេ? ប៉ុន្តែកុំបារម្ភថាស្នេហានឹងធ្វើអោយអ្នកខ្វាក់ភ្នែក ព្រោះអ្នកស្គាល់និយមន័យនៃពាក្យនេះច្បាស់ហើយ។ អ្វីដែលទាក់ទាញអ្នកឱ្យស្រឡាញ់គាត់ វាមិនមែនគ្រាន់តែជារឿងរូបរាងខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែវាជាចារឹកលក្ខណៈពីខាងក្នុងដែល "សមស្រប" សម្រាប់អ្នក។

GettyImages 512230870 1 20190129175011

 

ប្រសិនបើចម្លើយរបស់អ្នកភាគច្រើនជាអក្សរ គ

មើលទៅហាក់ដូចជា សេចក្ដីស្រឡាញ់ជាបងប្អូន! ចំណងនៃសេចក្ដីស្រឡាញ់គឺខ្លាំងណាស់ ដែលវាហាក់ដូចជាសេចក្ដីស្រឡាញ់ជាបងប្អូន ឬស្រឡាញ់គ្នាដូចមិត្តភក្តិជាជាងការស្រឡាញ់បែបគូស្នេហ៍ ។  ប្រហែលជាមកពីអ្នកនិងគាត់ស្គាល់គ្នាច្បាស់ ទើបធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាព ក្នុងការប្រគល់បេះដូងរបស់អ្នកឲ្យទៅគេ។ យ៉ាងណាមិញទំនាក់ទំនងប្រភេទនេះ គឺជាមូលដ្ឋានគ្រឹះនៃស្នេហាពិតនិងយូរអង្វែង ប៉ុន្តែអ្នកគ្រាន់តែត្រូវការរកអ្វីដែលរំភើបដើម្បីជម្រុញជីវិតស្នេហារបស់អ្នកបន្តិច ៕

GettyImages 512297088 1 20190125105819