ស៊ុតត្រូវបានគេស្គាល់ថាជាអាហារសុខភាពដ៏សំខាន់មួយដែរ ចុះអ្នកធ្លាប់ដឹងទេថា បើអ្នកទទួលទានវា ២ គ្រាប់/ថ្ងៃជាប្រចាំ តើរាងកាយនឹងកើតមានរឿងអ្វីខ្លះ?
បញ្ជាក់ថា ស៊ុត ១ គ្រាប់ មានវីតាមីន A ៦ ភាគរយ, Folate ៥ ភាគរយ, វីតាមីន B5 ៧ ភាគរយ, វីតាមីន B12 ៩ ភាគរយ, វីតាមីន B2 ១៥ ភាគរយ, ផូស្វ័រ ៩ ភាគរយ និងសេលេញ៉ូម ២២ ភាគរយ។ អ្នកទទួលបានថាមពល ៧៧ កាឡូរី ប្រូតេអ៊ីន ៦ ក្រាម និងខ្លាញ់ល្អ ៥ ក្រាមមកកាន់រាងកាយ។ ជាងនេះនឹងកើតមានរឿងសំខាន់ៗដូចខាងក្រោម៖
១) កូឡេស្តេរ៉ុល HDL នឹងកើនឡើង
តាមការសិក្សាបង្ហាញថា កូឡេស្តេរ៉ុលល្អ HDL ក៏កើតចេញពីការទទួលទានស៊ុតផងដែរ ហើយវាមានមុខងារទៅចាប់យកកូឡេស្តេរ៉ុលអាក្រក់ចេញពីរាងកាយរបស់អ្នក។
២) កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
ក្រោយពេលកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ LDL ក៏ស្មើនឹងកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូងផងដែរ។
៣) អ្នកនឹងមានសាច់ដុំរឹងមាំ
ស៊ុតធំមួយគ្រាប់ ជាមធ្យមមាន ៧២ កាឡូរី ដែលភាគច្រើនវាសម្បូរទៅដោយប្រូតេអ៊ីន។ ដូច្នេះវាក៏អាចចូលទៅបង្កើតនិងជួសជុលកោសិកាសាច់ដុំបានយ៉ាងល្អ។
៤) ជួយឲ្យឆ្អឹងរឹងមាំ
កម្រិតប្រូតេអ៊ីនដែលទទួលបាន ក៏ចូលទៅជួយសុខភាពឆ្អឹងឲ្យល្អប្រសើរឡើង និងរឹងមាំថែមទៀតផង។
៥) ជួយឲ្យអ្នកស្រកទម្ងន់
សម្រាប់អ្នកចង់ស្រកទម្ងន់ គួរទទួលទានស៊ុត ២ គ្រាប់/ថ្ងៃ ព្រោះដោយសារវាធ្វើឲ្យអ្នកឆាប់ឆ្អែត ហើយមិនមានអារម្មណ៍ថាឃ្លានអាហារទៀតនោះទេ។ ជាងនេះអ្នកក៏អាចលាយវាជាមួយគ្រឿងអំបិលម្រេច ឬលាយជាមួយប្រភេទអាហារធញ្ញជាតិក៏បាន។
៦) ពង្រឹងសុខភាពភ្នែក
តាមការស្រាវជ្រាវបានឲ្យដឹងថា ស៊ុតមានផ្ទុកនៅ Lutein និង Zeaxanthin ដែលវាផ្តល់ប្រយោជន៍សម្រាប់សុខភាពភ្នែក។ ជាងនេះសារធាតុប្រឆាំងរបស់វាក៏ជួយការពារភ្នែក អំពីការចុះខ្សោយ និងផលប៉ះពាល់នានា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក