ដ្បិតបើបង្គាសម្បូរទៅដោយអាហារូបត្ថម្ភសំខាន់ ក៏ដូចជាជាតិកាល់ស្យូមខ្ពស់ ជួយធ្វើឲ្យឆ្អឹងរឹងមាំ និងល្អសម្រាប់ការលូតកម្ពស់របស់កុមារ តែសម្រាប់មនុស្សប្រភេទ ៥ នេះ មិនគួរទទួលទានឡើយ ព្រោះវាអាចនាំឲ្យក្លាយជាផលប៉ះពាល់ទៅវិញ៖
៥) មនុស្សដែលប្រតិកម្មនឹងអាហារសមុទ្រ
បើដឹងថាខ្លួនឯងប្រតិកម្មឬអាលែហ្សី នឹងអាហារសមុទ្រហើយ អ្នកត្រូវជៀសវាងមិនគួរទទួលទានបង្គាឡើយ ព្រោះវាអាចធ្វើឲ្យស្បែកឡើងរោល ក្អួតចង្អោរ និងធ្លាក់ចុះសម្ពាធឈានជាដើម។
៤) មនុស្សដែលមានជំងឺប្រចាំកាយក្អក ហឺត
អ្នកដែលមានជំងឺប្រចាំកាយ ដូចជាក្អក ឬហឺត បើបរិភោគបង្គា នោះអ្នកនឹងកាន់តែធ្ងន់ធ្ងរឡើង ហើយធ្វើឲ្យប្រព័ន្ធដង្ហើមជួបបញ្ហាធ្ងន់ ពោលគឺនឹងក្អកជាប់រហូតរយៈពេលយូរ។
៣) អ្នកឈឺសន្លាក់
បើអ្នកកំពុងជួបបញ្ហាឈឺសន្លាក់ អ្នកក៏មិនត្រូវទទួលទានបង្គានោះដែរ ព្រោះប្រភេទអាហារសមុទ្រមួយនេះ មានសារធាតុ Purine ច្រើនពេក នាំឲ្យប្រតិកម្មជាមួយអាស៊ីតអ៊ុយរិកក្នុងសន្លាក់ ធ្វើឲ្យឈឺចាប់លើសដើម។
២) មនុស្សដែលមានជំងឺភ្នែកក្រហម
អ្នកដែលមានភ្នែកឡើងពណ៌ក្រហម ក៏មិនគួរទទួលទានបង្គាដែរ ហើយមិនត្រឹមតែបង្គាទេ ទៀតសោតដូចជាអាហារសមុទ្រមានដូចជាក្តាម មឹក និងត្រីសមុទ្រ។
១) អ្នកដែលមានកូលេស្តេរ៉ុលខ្ពស់
ក្នុងបង្គា ១០០ ក្រាម មានផ្ទុកកូលេស្តេរ៉ុលដល់ ១៥២ មិល្លីក្រាម ដូច្នេះបើអ្នកទទួលទានវាថែមទៀត នឹងធ្វើឲ្យកូលេស្តេរ៉ុលក្នុងខ្លួនឡើងខ្ពស់ ហើយជាពិសេសសម្រាប់អ្នកមានជំងឺបេះដូង ត្រូវតែបញ្ចៀសជាចាំបាច់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក