តាមក្បួនហោរាសាស្ត្របានដំណាលមកថា អ្នកកើតឆ្នាំទាំង ៣ នៅខែសីហាខាងមុខនេះ អាចនឹងមានរាសីស្រុតចុះ ហើយត្រូវតែប្រយ័ត្នពាក្យសម្តីឲ្យមែនទែន ព្រោះវាអាចនាំឲ្យក្លាយទៅជាគ្រោះបាន៖
អ្នកកើតឆ្នាំថោះ (ទន្សាយ)
ហោរាសាស្ត្របានដំណាលមកថា អ្នកកើតឆ្នាំទន្សាយនៅខែសីហា ឆ្នាំ ២០២១ នេះ ប្រសិនជាចង់ទទួលបានសន្តិភាពផ្លូវចិត្ត អ្នកត្រូវតែមានការអត់ធ្មត់ខ្ពស់ ហើយត្រូវជៀសឲ្យឆ្ងាយពីការអេចអូចនិយាយដើមអ្នកដទៃ។
មនុស្សនេះច្រើនតែត្រចៀកស្រាល ងាយជឿអ្នកដទៃ ហើយយកពាក្យនោះទៅបន្តនិយាយ ដែលនាំឲ្យខ្លួនគេផ្ទាល់នោះឯងជួបការលំបាក។ និយាយដល់ផ្នែកហិរញ្ញវត្ថុ អ្នកក៏ត្រូវប្រយ័ត្នការបង់លុយធំដូចគ្នា ហើយនៅតំបន់ដីធ្លីមួយចំនួនអ្នកមិនគួរវិនិយោគទេនៅខែសីហាខាងមុខ។
រីឯរឿងរ៉ាវស្នេហា សម្រាប់អ្នកកើតឆ្នាំទន្សាយក៏មិនសូវរលូនដូចគ្នា ពោលងាយនឹងកើតមានអារម្មណ៍អាក់អន់ចិត្តគ្នា។ ដូច្នេះដើម្បីបង្កកុំឲ្យមានជម្លោះ អ្នកត្រូវតែអត់ធ្មត់ខ្ពស់ឲ្យមែនទែន។
អ្នកកើតឆ្នាំខាល (ខ្លា)
ជោគជតារាសីសម្រាប់អ្នកកើតឆ្នាំខាល ក៏ដូចគ្នា នៅខែសីហាខាងមុខ អាជីពការងារនិងការរកស៊ីរបស់ពួកគេ អាចនឹងជួបរឿងលំបាកមួយចំនួន។ អ្នកត្រូវតែយកចិត្តទុកដាក់ កុំឆាប់ជឿគេពេក ព្រោះអ្នកអាចចាញ់ឧបាយកលមនុស្សមួយចំនួន។
សម្រាប់ជីវិតអាពាហ៍ពិពាហ៍ នៅខែសីហាក៏ងាយនឹងប៉ះទង្គិចពាក្យសម្តីគ្នា ហើយអាចរឿងលុយកាក់ ឬរឿងម្តាយឪពុកក្មេក ដែលនាំឲ្យកើតមានការអាក់អន់ចិត្តគ្នាបន្តិចបន្តួច។
អ្នកកើតឆ្នាំម្សាញ់ (ពស់)
ដោយសារតែការងារមមាញឹកពេក ក៏នាំឲ្យអ្នកកើតឆ្នាំពស់ ហាក់មានអារម្មណ៍ថាទទួលសម្ពាធខ្លាំង និងឈឺក្បាលសឹងតែគ្រប់នាទី ព្រោះមានរឿងជាច្រើនដែលពួកគេត្រូវដោះស្រាយ។
បន្ទុកនៅខែសីហាខាងមុខ ក៏នឹងកាន់តែធំ នាំឲ្យអ្នកកើតឆ្នាំពស់ ត្រូវតែល្អិតល្អន់ និងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសលើកិច្ចការងារ ជាប់កិច្ចសន្យា ឬការចុះកុងត្រាណាមួយ ដែលឆ្លងកាត់នីតិវិធីច្បាប់។
ហិរញ្ញវត្ថុរបស់អ្នកកើតឆ្នាំម្សាញ់ក៏មិនសូវ ជាមានតុល្យភាពនឹងននោះដែរ ពោលអាចជាចំណាយច្រើនជាងចំណូល។ កំឡុងពេលខាងមុខនេះ ក៏ត្រូវមើលថែសុខភាពខ្លួនឯងឲ្យបានល្អផង។ ឆ្លងកាត់ត្រឹមរយៈពេលខ្លី អ្នកកើតឆ្នាំម្សាញ់នឹងទទួលបានលាភសំណាងវិញហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក