អ្វី​ដែល​អ្នក​ឃើញ​មុន​គេ​ក្នុង​រូប​? អាច​បង្ហាញ​ពី​អារម្មណ៍​ភ័យខ្លាច​របស់​អ្នក​ពេល​នេះ

មើល​ទៅ​ក្នុង​រូបភាព​បំភ័ន្ត​ភ្នែក​មួយ​នេះ តើ​អ្នក​ចាប់​អារម្មណ៍​ឃើញ​អ្វី​មុន​គេ? តើ​ជា​កាំបិត ដង្កូវ មេអំបៅ ​ឬ​ផ្លែ​ប៉ោម។ តាម​រយៈ​ចម្លើយ​របស់​អ្នក យើង​អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង​ច្បាស់​ ថា​អ្នក​កំពុង​មាន​អារម្មណ៍​ភ័យខ្លាច​អ្វី៖

ប្រសិន​អ្នក​មើល​ឃើញ​កាំបិត

ការ​ភ័យខ្លាច​ជា​ចម្បង​របស់​អ្នក គឺ​ទាក់ទង​នឹង​ជំងឺ។ អ្នក​មាន​អារម្មណ៍​ថា ខ្លាច​ទៅ​ពេល​ខាង​មុខ​ណា​មួយ កើត​មាន​ជំងឺ​ជាប់​ខ្លួន​ដែល​អ្នក​មិន​អាច​ដឹង​ទុក​ជា​មុន​បាន។ អ្នក​ខ្លាច​ទទួល​រង​ការ​ឈឺចាប់​នៅ​គ្រា​នោះ រហូត​ឈាន​ដល់​ចំណុច​មួយ​ដែល​មាន​ទ្រព្យ​ក៏​ពិបាក​នឹង​ចាយ។

ប្រសិន​អ្នក​មើល​ឃើញ​ដង្កូវ

ការ​ភ័យ​ខ្លាច​របស់​អ្នក គឺ​ត្រូវ​បាន​គេ​ហៅ​ថា វិសាលគម​កម្ម។ វា​គឺ​ជា​អារម្មណ៍​ដែល​ខ្លាច​មាន​វិញ្ញាណ​អាក្រក់​មក​តាម​លង​បន្លាច ធ្វើ​ទុក្ខបុកម្នេញ នាំ​ឲ្យ​អ្នក​ខ្សោយ​ថាមពល​អស់​ពី​ខ្លួន។

ប្រសិន​អ្នក​មើល​ឃើញ​មេ​អំបៅ

ការ​ភ័យ​ខ្លាច​របស់​អ្នក គឺ​ខ្លាច​ការ​ក្បត់​បោកប្រាស់​ពី​បុគ្គល​ណា​ម្នាក់។ ប្រហែល​មក​ពី​ធ្លាប់​មាន​នរណា​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ឬ​ទទួល​រង​អារម្មណ៍​បោកបញ្ឆោត​ច្រើន​ដង​ច្រើន​សារ។

អ្នក​ក៏​ធ្លាប់​ប្រឈម​នឹង​ការ​បដិសេធ​ នៅ​ក្នុង​វិស័យ​ការងារ ឬ​ក្នុង​ការ​ស្រមៃ​ណា​មួយ។ យ៉ាង​ណា​អារម្មណ៍​ទន់ខ្សោយ​មួយ​នេះ អ្នក​មិន​អាច​លាក់បាំង​ជិត​ឡើយ។

ប្រសិន​អ្នក​មើល​ឃើញ​ផ្លែ​ប៉ោម

ការ​ភ័យ​ខ្លាច​របស់​អ្នក គឺ​ខ្លាច​សេចក្ដី​ស្លាប់។ ការ​ខ្លាច​នេះ​ខុស​ពី​មនុស្ស​ទូទៅ ដោយ​អ្នក​បារម្ភ​ខ្លាំង អង្គុយ​គិត​ខ្លាំង សឹង​តែ​ពេល​ខ្លះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ផ្លូវ​ចិត្ត​ខាង​ក្នុង​របស់​អ្នក​ក៏​មាន។ អ្នក​កាន់​តែ​ខ្លាច​នឹង​បាត់បង់​មនុស្ស​នៅ​ក្បែរ​ខ្លួន ឬ​មនុស្ស​ដែល​ធ្លាប់​តែ​ជិតស្និទ្ធ​នឹង​អ្នក​បំផុត៕

បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក