ចុង​សប្ដាហ៍ ២៤-២៥ កក្កដា៖ ផ្កាយ​នាំ​សំណាង​នឹង​រះឡើងសារ​ជា​ថ្មី ដល់​អ្នក​កើត​ឆ្នាំ ៣ នេះ

នៅ​រយៈ​ពេល ២ ​ថ្ងៃ​នៃ​ចុង​សប្តាហ៍​នេះ ២៤-២៥ ​កក្កដា សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​ផ្កាយ​នាំ​សំណាង​រះ​ឡើង​សារ​ជា​ថ្មី​មក​ក្នុង​ជីវិត នាំ​ឲ្យ​ពួក​គេ​ជួប​រឿង​ល្អ ពោល​ជា​រាសី​ឡើង​ខ្ពស់​ត្រដែត​ធៀប​នឹង​ឆ្នាំ​ដទៃ​ទៀត។

អ្នក​កើត​ឆ្នាំ​រោង (នាគ)

1

បញ្ហា​នានា​កន្លង​មក សម្រាប់​អ្នក​កើត​ឆ្នាំ​នាគ នឹង​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ត្រឹម​ចុង​សប្តាហ៍​នេះ។ ផ្នែក​ខ្លះ​ក៏​អរគុណ​ចំពោះ​ការ​ខិតខំ​ និង​ភាព​ជឿជាក់​របស់​សាមី​ខ្លួន​ផ្ទាល់ ហើយ​ផ្នែក​ខ្លះ​ទៀត​ក៏​ដោយសារ​តែ​សំណាង​ធ្លាក់​ពី​លើ​មេឃ​ ដល់​អ្នក​កើត​ឆ្នាំ​រោង​ជា​ពិសេស។

អំណោយផល​នៃ​សក្តានុពល​ផ្នែក​ទ្រព្យ នឹង​រំលេច​ឡើង​នៅ​ចុង​សប្តាហ៍​នេះ​សម្រាប់​អ្នក ហើយ​ត្រូវ​ឆ្លៀត​ឱកាស​នេះ​ចាប់​យក​វា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ រី​ឯ​ជីវិត​ស្នេហា​ក៏​ទទួល​បាន​ភាព​កក់ក្តៅ​ខ្លាំង​ដែរ ពោល​ក្នុង​គ្រួសារ​នឹង​មាន​រឿង​រីករាយ​ច្រើន។

អ្នក​កើត​ឆ្នាំ​ឆ្លូវ (គោ)

2

អ្វីៗ​ហាក់​ដូច​ការ​រំពឹង​ទុក គឺ​ដំណើរការ​គ្រប់​យ៉ាង​នឹង​រលូន​តាម​ដែល​ចិត្ត​ចង់​បាន​សម្រាប់​អ្នក​កើត​ឆ្នាំ​ឆ្លូវ​នៅ​ចុង​សប្តាហ៍​នេះ។

រយៈ​ពេល​ ២ ថ្ងៃ​ចុង​ក្រោយ​នេះ ជោគវាសនា​របស់​ពួក​គេ នឹង​មាន​ឱកាស​ក្នុង​ផ្លាស់ប្តូរ​ទៅ​កម្រិត​ខ្ពស់​មួយ​ទៀត។ តាម​ថា​វា​ជា​ផល​តបស្នង​ដ៏​សក្តិសម ព្រោះ​រយៈ​ពេល​មុន​អ្នក​បាន​ខិតខំ​ខ្លាំង​ណាស់​មក​ហើយ។

មិន​ត្រឹម​តែ​រីក​ចម្រើន​ផ្នែក​អាជីព​ការងារ និង​ការ​រកស៊ី​ប៉ុណ្ណោះ​ទេ ទៅ​មើល​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​កើត​ឆ្នាំ​ឆ្លូវ ក៏​ជា​ពេលវេលា​ល្អ​ផង​ដែរ ប្រសិន​អ្នក​នៅ​លីវ ពេល​នេះ​គឺ​សក្តិសម​បំផុត​ក្នុង​ការ​ទម្លាយ​អារម្មណ៍​ឲ្យ​ម្ខាង​ទៀត​បាន​ដឹង។

អ្នក​កើត​ឆ្នាំ​វក (ស្វា)

៣

វា​ជា​ពេលវេលា​ដែល​អ្នក​កើត​ឆ្នាំ​ស្វា រង់ចាំ​យូរ​ណាស់​មក​ហើយ។ ទ្រព្យ​សម្បត្តិ ភាព​រុងរឿង​ទាំង​ឡាយ នឹង​ចូល​មក​ដល់​សម្រាប់​អ្នក។

ប្រសិន​បើ​អ្នក​មាន​បញ្ហា​ដែល​ជា​ខ្សាច់​គ្រោះ វា​ក៏​នឹង​រសាត់​បាត់​តាម​ខ្យល់ ហើយ​ប្រែ​ជា​ដំណក់​ទឹក​នាំ​លាភ​ត្រលប់​មក​វិញ។ និយាយ​ឲ្យ​ខ្លី​ទៅ​ រយៈ​ពេល ២ ​ថ្ងៃ​ចុង​ក្រោយ បើ​អ្នក​បន្ត​ខិតខំ​តែ​បន្តិច ទ្រព្យ​ធំ​នឹង​ធ្លាក់​មក​ដល់​ដៃ​អ្នក​ជា​មិន​ខាន។ ចូរ​កុំ​ឲ្យ​ពេលវេលា​មាស​មួយ​នេះ រំលង​ផុត​ទៅ​ឲ្យ​សោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក